កំពង់ឆ្នាំង៖ នៅសៀលថ្ងៃទី ០១ខែមេសា ឆ្នាំ២០១៥ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រចឃុំ ខ្លួនកូនប្រុសដែលបានវាយម្តាយខ្លួនឯង កាលពីរសៀលថ្ងៃទី ៣០ ខែមិនា នៅចំនុចភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ដាក់ក្នុងពន្ឋនាគារ បន្ទាប់ពីបានវាយម្តាយបង្កើត
ព្រោះតែរឿងខឹងមិនទិញម៉ូតូថ្មី អោយ ត្រូវបានកម្លាំងនគរបាលស្រុក កំពង់ត្រឡាចធ្វើការចាប់ឃាត់ខ្លួន នៅព្រឹក ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថាៈ កូនប្រុសអកត្តញូរូបនោះមានឈ្មោះ កែ ម៉ាត់លី អាយុៈ២០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតខាងលើ ។មានម្តាយ ឈ្មោះកែ ជះ អាយុ៤៧ឆ្នាំ ។ មុនពេលកើតហេតុ កូនប្រុសរូបនោះបានច្រណែននិងម្តាយថាបានទិញម៉ូតូអោយបងៗជិៈ តែខ្លួនទោះបីខំសុំយ៉ាងណាក៏មិនបាន ។ លើសពីនេះទៀតកូនប្រុសរូបនេះបានដឹងទៀតថាៈ ម្តាយបានចែកអោយកូនបង នូវ គោ១នឹម និងប្រាក់ម្នាក់២ពាន់ដុល្លាទៀត ដោយសារតែកំពុងតូចចិត្តស្រាប់ផង ដល់ឮពាក្យថាកូនបងបានកេរ្តិ៏ថែមទៀត រិតតែខឹងនឹងម្តាយ ព្រោះខ្លួនបានបានចំណែកតែ ទ្រង់មាន់១ និងគ្រែកញ្ចាស់១តែប៉ុណ្ណោះ។ ទើប នៅថ្ងៃកើតហេតុ កូនប្រុសរមិលគុណ រូបនោះ បានទៅចាប់វ៉ៃម្តាយ៣-៤ ដៃ នៅឯស្រែក្រោយផ្ទះ កុំតែបានគេជួយឃាត់ទាន់ម្លេះអាចនឹងរងរបួសធ្ងន់។
ក្រោយពេលកើតហេតុម្តាយបានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ចទើបមានការចាប់ឃាត់ខ្លួនបែបនេះ ។

លោកអធិការបានបញ្ជាក់ថាៈ កូនប្រុសរូបនោះ ធ្លាប់បង្កការអុកឡូកក្នុងក្រុមគ្រួសារបែបនេះញឹក ញាប់ណាស់ពេលខ្លះគម្រាមដុតផ្ទះទៀត ប៉ុន្តែរឿងទាំងអស់កើតពីការច្រណែនចែកទ្រព្យសម្បត្តិ នេះទាំងអស់ហើយដោយសារតែទ្រាំមិនបាននូវ ទង្វើបែបនេះហើយទើប ម្តាយសម្រចចិត្តដាក់ពាក្យប្តឹង កូនប្រុស រូបនោះតែម្តង ។
លោកបានស្រង់ចម្លើយសារភាពកូនប្រុសនោះថាៈ រូបគេពិតជាបានវ៉ៃម្តាយមែនព្រោះតែម្តាយរូបនោះស្រឡាញ់កូនមិនស្មើគ្នា ចែកទ្រព្យអោយតែបងៗ រូបគេមិនបានអ្វីធំដុំឡើយ ទើបគេទ្រាំមិនបានក៏បញ្ចេញកំហឹងវាយម្តាយតែម្តងទៅ៕



































