ជិៈ​ម៉ូតូ​មកពី​ផ្ទះ​មិត្ត​ភ័​ក្ត ត្រួវ​ជន​មិន​ស្កាល់​អត្ត​ស​ញ្ញណ​ជិៈ​ម៉ូតូ​តាម​កាប់​ដល់​ផ្លូវ​ចូល​ផ្ទះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

0

​ខេត្ត​ប៉ៃលិន​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​រូបគាត់​ជិៈ​ម៉ូតូ​មកពី​លេង​ផ្ទះ​មិត្ត​ភ័​ក្ត ដល់​ផ្លូវ​ចូល​ផ្ទះ​ហើយ ស្រាប់​តែមាន​ជន​មិន​ស្កាល់​អត្ត​ស​ញ្ញណ​ជិៈ​ម៉ូតូ​មួយគ្រឿង​ទៀត​មាន​គ្នា​៣​នាក់ មក​កាប់ បណ្តាល​ឲ្យ​រងរបួស​តែម្តង ។ ហេតុ​ការ​ណ៏​ជិៈ​ម៉ូតូ​ដេញ​កាប់​ខាងលើ បាន​កើតឡើង​Exif_JPEG_420កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិតនៅ​ជិត​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ជនរងគ្រោះ​ឈ្មោះ ផាត ចាន់ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ ស៊ី​ដាំដំឡូង​មី មាន​ស្រុកកំណើត​ភូមិ​សាលា​បាឡាត់ សង្កាត់​ឪម៉ាល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង រងរបួស​ក្បាល​ដេរ​១៨​ថ្នេរ ស្នាក់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ័​ក្ត ហើយក៏​ត្រលប់​មកវិញ លុះ​មកដល់​ផ្លួ​វ​ចូល​ផ្ទះ​ស្រាប់តែ​លេចចេញ​ម៉ូតូ​មួយគ្រឿង​ជិៈ​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំបិត ដេញ​កាប់​បុរសរងគ្រោះ​ចំ​ពីរ​កាំបិត ដោយ​ពីក្រោយ​មួយ​កាំបិត ហើយ​មួយ​កាំបិត​ទៀត ត្រួវ​ចំ​ពីមុខ បណ្តាល​ឲ្យ​បុរសរងគ្រោះ​របួសធ្ងន់​សន្ល​ប់​និង​កន្លែង ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្រោយពី​សន្លប់​ជនរងគ្រោះ បាន​ងើប​ឡើងវិញ​រួច​ហៅ​ប្រពន្ធ​ឲ្យ​ជួយ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្នុងភូមិ នាំគ្នា​មកជួយ​ដែរ ,​នៅពេលដែល​លឺ​អ្នកភូមិ​ស្រែក​ឡូឡា ជនសង្ស័យ​ក៏​ជិៈ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​
​បើតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​រៀបរាប់ថា​៖​មុនពេល​កើតហេតុ​រូបគេ បាន​សុំ​ប្រពន្ធ​ទៅលេង​ផ្ទះ​មិត្ត​ភ័​ក្ត នៅ​ភូមិ​ពេជ្រ​គី​រី លុះ​ពេលទៅដល់​ក៏​ឃើញ​មិត្ត​ភ័​ក្ត និង​អ្នកភូមិ​ជូ​ប​ជុំគ្នា​ផឹកស្រា ពួកគេ​ក៏​ទ​ទូល​ស្វា​គម​ន៏​ម​យ​យ​កែវ​ម្នាក់ ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ ក្រោយមក​រូបគេ​ក៏​ស្រវឹងស្រា សុំ​មិត្ត​ភ័​ក្ត​មក​ផ្ទះ​វិញ ដោយសារតែ​ផ្លួ​វ​មក​ផ្ទះ​វា​ឆ្ងាយ លុះ​ជិៈ​ម៉ូតូ​ឡើងមក​ដល់​ផ្លូវជាតិ​លេខ​៥៧ ស្រាប់តែ​ងងឹត ក៏មាន​ម៉ូតូ​មួយគ្រឿង​ជិៈ​គ្នា​៣​នាក់ បាន​វ៉ា​ម៉ូតូ​ជនរងគ្រោះ លុះ​មកដល់​ផ្លូវ​ចូល​ផ្ទះ​យប់​ងងឹត ជនរងគ្រោះ​ក៏​ឈប់​ម៉ូតូ ពេលនោះ​ត្រួវ​ជន​មិន​ស្កាល់​អត្ត​ស​ញ្ញណ​លួច​កាប់​ពីក្រោយ​មួយ​កាំបិត ក៏​ដួល ប៉ុន្តែ​ជនរងគ្រោះ​បាន​ងើប​ឡើងវិញ ពួក​ជនបង្ក បាន​កាប់​មួយ​កាំបិត​ទៀត​ចំ​ពីមុខ បណ្តាល​ឲ្យ​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី ។Exif_JPEG_420
​ស្ត្រី​ឈ្មោះ សឿន ស្រីមុំ អាយុ​២៣​ឆ្នាំ ត្រួវ​ជា​ប្រពន្ធ​បុរសរងគ្រោះ បាន​ឲ្យ​ដឹងថា​៖ ប្តី​របស់គាត់​មិនដែល​មានរឿង​អ្វី​ជាមួយ​អ្នកណា​ទេ ហើយ​នៅ​ថ្ងៃកើតហេតុ ប្តី​របស់គាត់​ត្រួវបាន​គេ​លួច​កាប់​ចំនួន​២​កាំបិត ក៏​សន្លប់​និង​កន្លែង បន្ទាប់មក​ក៏​ដឹងខ្លួន​ឡើងវិញ ស្រែកហៅ​រូបគាត់​និង​អ្នកភូមិ​ឲ្យ​ជួយ រួច​ក៏​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​តែម្តង ។​ចំពោះ​រឿង​កាប់​ប្រហា​នេះ រូបគាត់​មិនបាន​ដាក់ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​នោះទេ ព្រោះ​រូបគាត់​មានការ​ភ័យខ្លាច ៕