ខេត្តស្វាយរៀងៈបុរស់ម្នាក់ដែលទើបតែរៀបការបាន១៥ថ្ងៃបានជិះម៉ូតូបុកបង្កាន់ដៃស្ពានតាហោបណ្តាលឲ្យបែកក្បាលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងនិងអ្នករួមដំណើររងរបួសធ្ងន់ធ្ងរកាលពីរវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១មេសា២០១៥នៅចំណុចគល់ស្ពានតាហោលើ
កំណាត់ផ្លូវលេខ៣១៤ស្ថិតនៅភូមិក្បាលស្ពានសង្កាត់ពោធិតាហោក្រុងស្វាយរៀង។
យោងតាមមន្ត្រីសមត្ថកិច្ចនគបាលសង្កាត់ពោធិតាហោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះអ៊ិនភារិន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាកម្មកររោងចក្រ ជាអ្នកបើកបរ(ស្លាប់)និងអ្នករួមដំណើរឈ្មោះអ៊ុយសារ៉េតភេទប្រុសអាយុ២៤ឆ្នាំជាកម្មកររោងចក្រដោយអ្នកទាំង២មានទីលំនៅភូមិកណ្តាលសង្កាត់ចេកក្រុងស្វាយរៀង។តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនដំបូងឃើញមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ័ខ្មៅសេរី២០១៤គ្មានស្លាកលេខបើកបរដោយឈ្មោះអ៊ិនភារិនឌុបគ្នាចេញពីររោងការពីកើតទៅលិច
យ៉ាងលឿនក្នុងស្ថានភាពស្រវឹងជោគលុះដល់ចំណុចកើតហេតុក៏បុកពន្នូតកាត់ថ្នល់បណ្តាលឲ្យម៉ូតូហោះផ្លោងឡើងលើក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានតាហោពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងបង្កាន់ដៃស្ពានបែកក្បាលផុងលលាដ៏និងបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងរឯអ្នករួមដំណើរងរបួសបែកក្បាលនិងដៃជើងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅនិងកន្លែងគួរឲ្យញាក់សាច់។

សាច់ញាតិគ្រួសារជនរងគ្រោះបានអោយដឹងថាអ្នកទាំង២បានទៅចូលរួមជប់លៀងនៅក្នុងពិធីអាពាហ៌ពិពាហ៌មិត្តភក្រ័នៅសង្កាត់ពោធិតាហោក្រុងស្វាយរៀងតាំងពីរព្រលប់និងរាំលេងរហូតម៉ោង១០•០០យប់ស្រវឹងជោកជាំទើបនាំគ្នាជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញក៏ជូបគ្រោះថ្នាក់បែបនេះតែម្ដង។
រីឯសាកសពត្រូវបានសមត្ថកិច្ចនគបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។






































