​សមត្ថកិច្ច​ចុះ​បើក​ទីតាំង​ឡ​នំ​បុ័ង​យីហោ​ពន្លឺព្រះអាទិត្យ​ ​ឡើ​ងិ​ញ​បន្ទាប់ពីរ​បិទ​បណ្ដោះអាសន្ន​បាន​៤​ថ្ងៃ​

0

​ខេត្តសៀមរាប​៖ កម្លាំង​នគរបាល ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប នៅ​ព្រឹក​ម៉ិ​ញ​នេះ បាន​ចុះ​បើក នូវ​ទីតាំង អាជីវកម្ម ឡ​នំ​បុ័ង ១​កន្លែង យីហោ​បន្លឺ​ព្រះអាទិត្យ ក្រោយ​បិទ​បាន​រយះពេល​៤​ថ្ងៃ​។​​ហេតុការណ៍ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច DSC06950ចុះ​បើក​ឲ្យ​អាជីវកម្ម​ឡ​នំ​បុ័ង ដំណើការ​ឡើងវិញ​នេះ ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២​មេសា​ឆ្នាំ​២០១៥ ស្ថិតនៅ យីហោ​ពន្លឺ​ថ្មី ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សឿន​សេន នាយការិយាល័យ ប្រឆាំង​បទ ល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប រួម​និង មន្ត្រី​សាខា​កាំកុងត្រូល ខេត្តសៀមរាប និង​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម ខេត្តសៀមរាប​ផងដែរ ។ ក្នុង​ម្ចាស់​អាជីវកម្ម ឡ​នំ​បុ័ង ត្រូវបាន នគរបាល បង្ហើប​ឲ្យ​ដឹង ឈ្មោះថា គី​ស៊ូ​ឡុង ភេទ​ប្រុស មាន​វ័យ​ជាង​៣០​ឆ្នាំ​។​​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ នគរបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការចុះ​មកនេះ​គឺ​ដើម្បី​បើក ឲ្យ​ដំណើការ អាជីវកម្ម ឡ​នំ​បុ័ង យីហោ​ប​ន្ឡឺ​ព្រះអាទិត្យ ឡើងវិញ ក្រោយ​បិទ​បាន​រយះពេល​៤​ថ្ងៃ​។​​

DSC06956

លោកនាយ​ការិយាល័យ បន្ថែមថា ការបើក​ឲ្យ​ដំណើការ​នេះ គឺមាន​ការឯកភាព​ពី​រម​ន្ទីរ ឧស្សាហកម្ម និង​សិប្បកម្ម ជាពិសេស មាន​ចំណារ​ឯកភាព ពីរ​លោក តំណាង អយ្យការ អម សាលាដំបូង ខេត្តសៀមរាប​ផងដែរ​។​​លោកនាយ​ការិយាល័យ បញ្ជាក់ថា ទីតាំង​ឡ​នំ​បុ័ង ដែល​សមត្ថកិច្ច​ចុះ មក​បើក​វិញ​នេះ​គឺ​ក្រោយ មន្ទីរ​ពិ​សោ​ធ៍ នៃ​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម បាន​ពិនិត្យ ឡា​បូ ថា នំ​បុ័ង របស់ យីហោ បន្លឺ​ព្រះអាទិត្យ ពុំមាន​ជាតិពុល​នោះទេ​។​​សូមបញ្ជាក់ថា កាលពីរ​ថ្ងៃទី ២៩​មីនាឆ្នាំ​២០១៥ កម្លាំង​នគរបាល ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ នូវ​ទីតាំង អាជីវកម្ម ឡ​នំ​បុ័ង ១​កន្លែង យីហោ បន្លឺ​ព្រះអាទិត្យ ក្រោយពីរ​មាន ប្រជាពលរដ្ឋ ជាង​៥៤២​នាក់ រស់នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ពុល នំ​បុ័ង នោះ​។​​នំប៉័ង សាច់​ប៉ា​តេ​ទាំងនោះ ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក ចែកជូន​អ្នកភូមិ នៅពេល​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​ធ្វើឡើង នៅ​សាលាបឋមសិក្សា ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២៧​មីនា​។​

DSC06959

​លោក​វរសេនីយ៍ឯក​សឿន សេន នាយការិយាល័យ ប្រឆាំង​បទល្មើស សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា ការ​ចុះមក​ត្រួតពិនិត្យ​នេះ គឺ​គ្រាន់តែ រក​ច្បាប់ និង​យកនំ​បុ័ង ទៅ​ពិ​សោ​ធ៍ នៅ ឡា​បូ ដោយ​មិនមាន​ការចោទប្រកាន់ ថា​ប្រជាពលរដ្ឋ​ទាំងនោះ​ពុល​ដោយសារ​នំ​បុ័ង​នោះទេ ។​