ខេត្តត្បូងឃ្មុំ:កាវសញ្ញា៥០២ចំនួន១កេសធំស្មើ២០កេសតូចត្រូវបានសម្មត្ថកិច្ច អ ហ ខេត្តត្បូងឃ្មុំដកហូត ដោយអនុវត្តតាមដីការបង្គាប់ របស់លោក រៀល សុភិន ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ចាម។ការចុះបង្ក្រាបនិងដកហូតកាវ៥០២ក្លែងក្លាយនេះធ្វើរនៅព្រឹកថ្ងៃទី
២ ខែមេសា ឆ្នាំ២០១៥ នៅផ្សារក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏មានសមាសភាពចូលរួមពីអាជ្ញារធរក្រុងសួងផងដែរ។លោកអនុសេនីយ៍ឯក សុខ ប៊ុនឡុង មេបញ្ជារការកងរាជអាវុធហត្ថក្រុងសួងបានឲដឹងថា ការចុះអនុវត្តដកហូតកាវ៥០២ក្លែងក្លាយនេះបន្ទាប់ពីមានពាក្យបណ្តឹងពីតំណាងក្រុមហ៊ុនស្របច្បាប់ដាក់ចូលទៅស្ថាបន័តុលាការខេត្តកំពង់ចាម និងចេញដីការបញ្ជារឲអនុវត្តដោយតំណាងអយ្យការគឺលោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ចាម។លោកបន្តថាចំពោះអាជីវករដែលទទួលលក់នូវកាវក្លែងក្លាយរំលោភលើកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនស្របច្បាប់នោះមានឈ្មោះ លឹម ឃាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ។លោកបន្តអោយដឹងទៀតថាដោយសារម្ចាស់ផ្ទះខាងលើសហការសំរួលប្រមូលកាវក្លែងក្លាយជួនទៅសម្មត្ថកិច្ចគឺមិនត្រូវបានឃាត់ខ្លួននោះទេដោយគ្រាន់តែដកហូតកាវក្លែងក្លាយទាំងនោះយកទៅដុតកំទេចចោលប៉ុណ្ណោះ៕




































