ភ្នំពេញ៖ចនសង្ស័យម្នាក់ត្រូវបានម្ចាស់ហាងលក់ស៊ុបចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ឃ្មួញបន្ទាប់ពីជននេះបានទោហូស៊ុបហើយបន្លំយកលុយដុល្លាសែនឆេងម៉េងដូរយកលុយប្រាក់រៀលសុទ្ធ ។ ករណីឃាត់ខ្លួនចនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១៤និង១៥
នាទីថ្ងៃទី០១ខែមេសា ឆ្នាំ២០១៥ នៅចំណុច ផ្ទះលេខ២០ ផ្លូវលុំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះសំ ស៊ីថា ប្រុសអាយុ៣៥ឆ្នាំមុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុងលេខ២១៤ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ មានឈ្មោះគឹម ហេង ភេទប្រុសអាយុ៥៣ឆ្នាំ មុខបរបរលក់ស៊ុបគោ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុខាងលើ។ សមត្ថកិច្ចបន្តទៀតថាសំភារៈដកហូតរួមមាន លុយសែនឆេងម៉េង ក្រដាស១០០ដុល្លាចំនួន០៣សន្លឹក ក្រដាស៥០ដុល្លាចំនួន០២ស្លឹក ក្រដាស២០ដុល្លាចំនួន១៣សន្លឹក ក្រដាស១០ដុល្លាចំនួន៧៣សន្លឹក សរុបចំនួន(១៣៩០ដុល្លា)។
ប្រភពពត៏មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានមកហូបស៊ុបនៅផ្ទះជនរងគ្រោះ (កន្លែងកើតហេតុ) ចំនួនមួយចានតំលៃ៣០០រៀល ហើយពេលហូបរួចជនសង្ស័យបានទិញស្រាបៀ ចំនួន០៦កំប៉ុងបន្ថែមទៀតហើយក៏អោយជនរងគ្រោះគិតលុយដោយអោយលុយដុល្លាសែនទៅជនរងគ្រោះហើយក៏ជិះម៉ូតូឌុបចេញទៅបាត់ លុះមកដល់ថ្ងៃកើតហេតុជនសង្ស័យបានមកទិញភេសជ្ជៈគោជល់ចំនួន០២កំពង់ទៀតតែមិនទាន់បានទិញផងក៏ត្រូវជនរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ឃ្មួញតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីច្បាប់៕




































