មនុស្ស​០២​នាក់​របួស​ធ្ងន់​ស្រាល​ដោយសារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​គប់​ដប​សាំង​ដែល​មាន​ភ្លើង​ចូល​ក្នុង​វង់​ផឹកស៊ី​

​ភ្នំពេញ ៖ បុរស​ម្នាក់​របួសធ្ងន់ និង​បុរស​ម្នាក់​ទៀត​របួសស្រាល​ក្នុង​ហេតុ​ការណ៏​ជន​មិន​ស្គាល់​អត្តសញ្ញាណ ០២​នាក់​ជិះ​ម៉តូ​គប់​ដប​សាំង​ដែល​ឆេះ​ចូល​ក្នុង​វង់​ផឹកស៊ី​នៅ​មុខ​ផ្ទះ​មួយ​កន្លែង ។​ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១០​នាទី នៅ​ចំណុច​មុខផ្ទះ លក់​ចាប់ហួយ ដែល​

មាន​យីហោ ហេង ហេង​តាម​បណ្តោយ​ផ្លូវ ២៣០ ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​ជនរងគ្រោះ ដែល​ជា​ម្ចាស់​តូប​លក់​ចាប់ហួយ បាន​អង្គុយ​ផឹកស៊ី​ជាមួយ​បងប្អូន​និង មិត្ត​ភ​ក្ត័ នៅពេល​នោះ​ក៏​មាន​ក្មេងស្ទាវ​០២​ក្រុម​ដេញ​វ៉ៃ​គ្នា​នៅក្បែរ​កន្លែង​ផឹកស៊ី របស់​គាត់​ហើយ​ក៏​បែក​គ្នា​ទៅ​។​ស្រាប់តែ​២០​នាទី ក្រោយមក ក៏​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​០២​នាក់​ជិះ​ម៉ូតូ សង់​កូរ៉េ ពណ៌​ក្រហម ដោយ​កាន់​មក​ជាមួយ​នៅ​ដប​សាំង​រួច​ដុត​ឱ្យ​ឆេះ ហើយ​គប់​ចូល​ក្នុង​វង់​ផឹកស៊ី​របស់​ជនរងគ្រោះ ដែល​កំពុង​អង្គុយ​ជុំ​គ្នា​បណ្តាល​ឱ្យ​ដប​សាំង​នោះ​ធ្លាក់ចំ​ជនរងគ្រោះ​និង​ខ្ទាត​ចំ​អ្នក​នៅ​អង្គុយ​ក្បែរ​ជនរងគ្រោះ​ផងដែរ​។​
​ប្រភព​ព័ត៌មាន​បាន​បន្តថា​ក្រោយ​គប់​ដប​សាំង​ដែល​ឆេះ​ចូល​ទៅ​វង់​ផឹកស៊ី របស់​ជនរងគ្រោះ​ហើយ​ជនសង្ស័យ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្រែក​ដាក់​ក្រុម​ជនរងគ្រោះ​ថា (​មក​ពី​ពួក​ឯង​វ៉ៃ​ប្អូន​អញ​) រួច​ពួកគេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។​ជនរងគ្រោះ​សំណាង​ណាស់ ដោយ​បាន​ប្រជាពលរដ្ឋ​ជួយ​ជះ​ទឹក​កុំឱ្យ​ឆេះ​ខ្លួនប្រាណ​ខ្លាំង​ចំណែក​ឯ​អ្នក​អង្គុយ​ក្បែរ​ជនរងគ្រោះ​ម្នាក់​របួស​ស្រាល​និង​ម៉ូតូ​មួយ​គ្រឿង​ឆេះ​ខូច​អស់​ពាក់កណ្តាល​ដោយសារ​ដប​សាំង​ដែល​ឆេះ​ខ្ទាត​ត្រូវ​។ ករណី​ខាងលើ​ត្រូវបាន​គេ​សន្និដ្ឋានថា ជា​រឿង​យល់ច្រលំ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​កំពុង​សួរនាំ​ពី​ហេតុ​ការណ៏​នេះ​ផង​ដែរ ៕​

1 2