លោក​ឧកញ៉ា​ម្នាក់​ជ្រក​ក្រោម​កិច្ចសន្យា​ម៉ៅការ​កាប់​ប្រមូល​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ប៊ិ​ញ ហ្វឿ​ក​១ របស់​វៀតណាម កំពុង​លួច​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច និង តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា

0

ខេត្តមណ្ឌលគិរី​៖​ដើម​ជ័រ​ច្បោះ​នឹង​ប្រភេទ​ដើមឈើ​ប្រណិត ត្រូវបាន​ប្រជា​សហ​គ​ម៏​រស់នៅ​ឃុំ​ស្រែ​ព្រះ នឹង​ឃុំ​ស្រែ​ឈូក រាយ​ការ​ណ៏​ថា ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​កាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ ពី​ព្រៃ​ដំណម​ជនជាតិ ព្រៃ​សហគម​ន៏ នឹង​ពី​ដីព្រៃ​អភិរក្ស​រាប់សិប​គ្រឿង យកទៅលក់​ឲ្យ​ថៅកែ​ដ៏​ធំ​ម្នាក់​ប្រចាំ​នៅ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក ស្រុក​កែវ​សីមា​។ ហើយ​សកម្មភាព​ដ៏​មមាញឹក​នេះ គឺ​គេ​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ ដែល​កាប់​ប្រមូល​មកពី​ព្រៃ​ក្រៅ​ដែន​ក្រុមហ៊ុន រាប់រយ​ម៉ែត្រគូប​យកមក​ពី​គ្រប់ទិសទី​ក្នុងស្រុក​កែវ​សីមា​ចូល​ក្រុមហ៊ុន​ធ្វើការ​អារ​ជ្រៀក នឹង​ដឹកជញ្ជូន តាម​រថយន្ត​យី​ឌុប​ធំៗ​រាល់ថ្ងៃ ដែល​គេ​មិន​បានឃើញ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នានា​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទប់ស្កាត់​សោះឡើយ​។​11076699_1431108477183417_979176488_n

​សេចក្តី​រាយ​ការ​ណ៏​បាន​និយាយថា សកម្មភាព​ដែល​គេ​សង្ស័យថា មិន​ស្របច្បាប់​នេះ​ធ្វើឡើង​ដោយ​យក​ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​សំអាង​បិទបាំង ក្នុងការ​ដឹកឈើ​មក ពី​ក្រៅ​ដែនដី​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ហ៊ុំព័ទ្ធ​ដោយ​ដីព្រៃ​រិចរឹល​តូចៗ​រកតែ​ប្រភេទ​ឈើ​ប្រណីត​មួយ ដើម​គ្មាន​នោះ តែ​ផ្ទុយទៅវិញ​ឧក​ញ្ញ៉ា​ម្នាក់​នោះ សម្បូរ​ឈើ​ប្រណីត​នឹង​ឈើ​គ្រប់​ប្រភេទ​នាំចេញ​មិនចេះ​អស់​រាប់​ឆ្នាំ​មកហើយ ទៅកាន់​ប្រទេស​វៀតណាម​។​ការដឹកជញ្ជូន​ឈើ​ប្រណីត​នោះ​ទៀតសោត​គឺ​គេ​ធ្វើឡើង​ជ្រក​ក្រោម​លិខិតអនុញ្ញាត​អាជីវកម្ម​ឈើក្រហម​។ ក្រៅតែពី​កាប់ និង​ប្រមូល​ឈើ​មិន​ស្របច្បាប់ ការនាំ​ឈើ​ចេញទៅ​វៀ​ណា​ម ក៏បាន​ក្លែង​ប្រភេទ​ឈើ​ក្នុងការ​គេចវេស​បង់ពន្ធ​ជូន​រដ្ឋ​ទៀតផង​។​11075067_1553387384923051_607368382_n
​ឧកញ៉ា សឹង សំអុល ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​ទទួល​ទិញ​ឈើ​នៅក្នុង​ក្រុមហ៊ុន​ដែល​ក្រុម ឈ្មួញ​តូចតាច​ដឹក​ចេញពី​ព្រៃ​ការពារ ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា​គាត់​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប​ទាំង​ខ្សែៗ ទៅកាន់​ប្រទេស​វៀតណាម​គ្មាន​លោះ​ថ្ងៃ​ឡើយ ចេញពី​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី កាត់​តាម​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ចេញ​តាម​ច្រករបៀង​ទន្លេ​ចាម ក្នុង​ឃុំ​ជាំ​ក្រវៀន ច្រក​ដូង​៧​ដើម និង​ច្រករបៀង​បឹង​ជ្រោង ជាដើម ដែលមាន​ការសម្របសម្រួល​ពី​មន្ត្រី​មានអំណាច​ក្នុង​ខេត្ត និង​មន្ត្រី​តាម​ច្រក​ចាំ​ទទួលយក​របប​ក្បាល​ឡាន យ៉ាង​ស្ងៀមស្ងាត់​។​
​ប្រជា​សហគមន៍​ក្នុង​ឃុំ​ស្រែ​ឈូក​បាន​និយាយថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ ជា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម ដែល​កំពុង​ប្រគល់​សិទ្ធ​ឲ្យ ឧកញ៉ា សឹង សំអុល កាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមា រាប់រយ​ម៉ែត្រគូប ចូលក្នុង​ក្រុមហ៊ុន អារ ច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗ ចេញ​ជាច្រើន​ឆ្នាំ​មកហើយ មិន​ថា​រដូវប្រាំង ឬ​វស្សា​នោះទេ ដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេស ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​ផ្លាស់ មេ​ម៉​ង នឹង​គ្រប់​ទិស ទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច ។​11106267_1553387438256379_462847326_n
​ប្រភព​ដដែល​បាន​បន្តថា ភាគច្រើន​អ្នករកស៊ី​ឈើ​នៅ​ទីនោះ​ក្រៅតែពី ឧកញ៉ា សឹង សំអុល ក៏មាន មន្ត្រី និង​ឈ្មួញ​មាន​សមត្ថកិច្ច​មាន​ខ្នងបង្អែក​ធំៗ កំពុង​នាំគ្នា​កាប់​ឈើ​យកមក​លក់​ឲ្យ​ឧកញ៉ា សឹង អុល​។​ហើយ​បច្ចុប្បន្ន​កន្លែង​ដែល​កើតមាន​បទល្មើស​ខាងលើ បាន​ក្លាយជា​កន្លែង​ដ៏​សុខសាន្ត​របស់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ទៅហើយ ទោះបី​មាន​បងប្អូន​ប្រជា​សហគមន៍​ជនជាតិដើម អ្នក​ស្រឡាញ់​ធម្មជាតិ ខិតខំ​ឃាត់​ចាប់ ឬ​ប្តឹង​អោយ​ជំនាញ​តែ​វា​ហាក់បី​ដូន​គ្មាន​ប្រសិទ្ធិភាព​ឡើយ ព្រោះ​គេ​ត្រូវរ៉ូវ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅហើយ សូម្បីតែ​ថ្នាក់លើៗ​មិនដែល​យកចិត្តទុកដាក់ និង​បញ្ជូន​មន្ត្រី​សម្ងាត់​ឲ្យ​មក​ស៊ើបអង្កេត​ពី​ករ​ណ​នេះ​នោះទេ ហើយ​ព្រៃឈើ​វា​នឹង​វិនាស​ហិនហោច​ហើយ​។​
​លោក​រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ធ្លាប់បាន​អោយដឹងថា ឈើ​ដែល​ក្រុមហ៊ុន​កំពុង​ដឹកជញ្ជូន​នោះ​គឺ​ឈើ​ចាស់​ដែល​គេ​វ៉ៃ​ព្រៃ​កន្លងមក​មិនទាន់​ប្រមូល​អស់ ។ ចំពោះ​ការដែល​ពលរដ្ឋ​ប្រជា​សហគមន៍​ថា មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាស់​ចូល​ពី​ក្រៅ​ដែន សូមអោយ​ពួកគាត់​រាយការណ៍​ជាបន្ទាន់ ក្នុងនាម​លោក​ជា​សមត្ថកិច្ច​ជំនាញ​លោក​នឹង​ចាត់វិធានការ​។​
​យ៉ាងណាក៏ដោយ​អគ្គនាយករង ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ លោក ហា តាំ​បាំង ក៏​ធ្លាប់​បានបញ្ជាក់​អោយដឹងថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​វៀតណាម ដែល​បានទទួល​សិទ្ធ​វិ​រិ​យោគ​លើ​ផ្ទៃដី​៥.១០០​ហិកតា ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ បច្ចុប្បន្ន​ក្រុមហ៊ុន​ធ្វើការ​ឈូក​ឆាយ​បាន​ប្រមាណ​៨៥% ក្នុងនោះ​ធ្វើ​ការដាំដុះ​កៅស៊ូ​បាន​៦០%​ហើយ​។ លោក​បន្តទៀតថា ចំពោះ​ការប្រមូល ផល​អនុផល​ព្រៃឈើ គឺមាន​ក្រុមហ៊ុន​ជា​ដៃគូ​របស់​ក្រុមហ៊ុន លោក ឧកញ៉ា សឹង សំអុល ជា​អ្នកប្រមូល​។​ហើយ​រឿង​ដឹកឈើ​ចូល​ក្រៅ​ដែន​ឬ​មិន​ដឹក​ចូល​ខាងលើ​ទាំងអស់នោះ​មិន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​លោក​ទេ ក្រុមហ៊ុន​លោក​យកតែ​ដី​ដាំ​កៅស៊ូ​ប៉ុណ្ណោះ ហើយ​រឿង​ឈើ​នោះ​ជា​រឿង​លោក ឧកញ៉ា សឹង សំអុល ។​ទាក់ទិន​ការ​ចោត​ប្រកាន់​ពី​ប្រជា​សហគម​ន៏​ខាងលើនេះ​កោះសន្តិភាព ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោ​កឧក​ញ្ញ៉ា សឹង សំអុល បានទេ​នៅ​ល្ងាច​ថ្ងៃទី​១ មេសា ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​៕

ដោយ (​ភុ​ន​កុ​ម្ភះ )