បុរស​ម្នាក់​ស្រវឹង​បើក​រថយន្ដឡុច​ស៊ីស​៤៧០ បុករ​ប្រាំង​ពុះ​ចែក​ទ្រុង​ផ្លូវ​បាក់​អស់​5​កង់

​ភ្នំពេញ ៖ រ​ប្រាំង​ពុះ​ចែក​ទ្រុង​ផ្លូវ​បាន​បាក់​អស់​៥​កង់​ខណៈដែល រថយន្ដឡុច​ស៊ីស​៤៧០ មួយគ្រឿង បើក​ដោយ​បុរស​ស្រវឹង​ម្នាក់ ក្នុង​ល្បឿន​លឿន ក៍​ជ្រុល​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​យប់​ឈានចូល ថ្ងៃទី​០៤ ខែ​មេសា​ឆ្នាំ​២០១៤

ត្រង់​ចំណុច​ក្លិប​ហ៊ិ​ប​ភី ស្ថិតក្នុង​សង្កាត់​ចង្រែ​លើ ខណ្ឌមានជ័យ ។
​យោង​ទៅ​តាម​សាក្សី​ដែល​នៅ​កន្លែង​បានអោយដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ដឡុច​ស៊ីស​៤៧០ មួយគ្រឿង ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F .3798 បើក​ដោយ​បុរស​ស្រវឹង​ម្នាក់ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ដែល​ទៅ​ដល់​ចំណុចកើតហេតុ​ខាងលើ ជិះ​រេ​ពេញ​ផ្លូវ ក៏​ជ្រុល​ចង្កូត​ទៅរ​ប្រាំង​ពុះ​ចែក​ទ្រុង​ផ្លូវ យ៉ាង​ពេញ​មួយ​ទំហឹង បណ្ដាល​អោយ​រង់ការ​ខូតខាត​បាក់អស់​៥​កង់ ហើយ​រថយន្ដ​រង់​ការខូចខាត​ភ្នែក​ខាង​មុខ​ស្ទីរ​ទាំងស្រុង ដោយ​រថយន្ដ​ជាប់​នៅលើរ​ប្រាំង​ពុះ​ចែក​ទ្រុង​ផ្លូវ​បើក​ទៅ​មុខ​លែងរួច​។​
 ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍ ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2 3