ឧបករណ៍​ឆក់​ត្រី​ចំនួន​៩២៨​គ្រឿង​ត្រូវ​បានខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ធ្វើ​ការដុត​កំទេចចោល​

0

​ពិធី​ដុត​កំទេចចោល​ឧបករណ៍​ឆក់​ត្រី​ធ្វើឡើង​នៅ​ថ្ងៃទី​២​មេសា​២០១៥​នៅ​ចំណុច​បឹង​ធំ​ស្ថិត​ក្នុងភូមិ​កណ្តាល​សង្កា​ត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ដោយមាន​ការចូលរួម​ពី​ឯ​,​ឧ​អេង​ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជល់ផល​លោកជំទាវ​ប៉ាល់​យឿន​អភិបាលរង​ខេត្តកំពង់ឆ្នាំង​អស់លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទី​ស្ថាប​ន័​ជុំវិញ​ខេត្ត លោកគ្រូ​អ្នក​សិស្សានុសិស្ស​ចូលរួម​សរុប​ចំនួន​៣៥០​នាក់​។​
​លោក​  ​សោម ភា​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល់​កំពង់​ឆ្នាំង​បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​គ​ណះ​អធិបតី​ភ្ញៀវ​កិ​ត្ត​យស់​ថា​សកម្មភាព​បទល្មើស​ជលផល់​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ជា​បន្តបន្ទាប់​ដែល​មានការ​ប្រើស​រួមផ្សំរ​បាំងសាច់​អួន​ឧបករណ៍​លុ​ស្បៃ​មុង​សម្រាស់​2

ការចិញ្ចឹម​ត្រី​ឆ្តោ​ត្រី​រ៉ស់​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល​ដោយបាន​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធ​គ្រប់លំដាប់​ថ្នាក់​ករណី​បង្ក្រាប​បទល្មើស​ជលផល​បាន​៥៩​ករណី​ជាក់ស្តែង​មកដល់​ថ្ងៃនេះ​ប្រមូលបាន​ឧបករណ៍​ឆក់​ត្រី​បាន​៩២៨​គ្រឿង​ដែលមាន​ដំលៃ​ប្រមាណ​ជា​២៧៨៤០​ដុល្លា​ដោយ​មិន​គិត​ទាំង​អាគុយ​ដង​ឆក់​និង​សម្ភា​រះ​ផ្សេងៗ​។​ក្នុងនោះ​បញ្ហា​ប្រឈម​មន្ត្រីជលផល​មាន​គ្នា​បរិមាណ​តិច​កា​រណូត​របស់​ជនល្មើស​លឿន​ហើយ​ជនល្មើស​លបលួច​3

នៅពេល​យប់​ហើយ​ជនល្មើស​ប្រតិកម្ម​តប​សមត្ថកិច្ច​និង​មាន​ច​រិ​ក​សាហាវ​ជាមុន​។​
​ឯ​,​ឧ អេង ជា​សាន្ត ប្រតិភូ​រាជ​រដ្ឋបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជល់ផល​បាន​លើ​ឡើង​នៅក្នុង​ពិធី​ដុត​កំទេចចោល​ប្រដាប់​ឆក់​ត្រី​ថា​វា​មិន​ត្រឹ​តែ​បំផ្លាញ​ធន់​ធាន​ជល់ផល់​វិនាស​ហិនហោច​ពូជ​ត្រី​ហើយ​វា​អាច​បង្ក​ធ្វើអោយ​មនុស្ស​ស្លាប់​បានដែរ​។​ក្នុងនោះ​ផងដែរ​ឯ​,​ឧ​បានធ្វើការ​អំពាវនាវ​ដ​ល់​1

អាជ្ញាធ​មូលដ្ឋាន​ប្រជាពលរដ្ឋ​កុំ​ធ្វើ​ការនេសាទ​ក្នុង​ឡូត៍​នែ​សាទ​តំបន់​អភិរក្ស​កុំ​កាប់​ព្រៃ​លិច​ទឹក​និង​សុំអោយ​បងប្អូន​ងាក​មក​ធ្វើការ​ចិញ្ចឹម​ត្រី​ដែល​មិន​ស៊ី​កូន​ត្រី​ជា​ចំណី​និង​អ​និវត្តន៍​នៅ​គោលនយោបាយ​៧​ចំណុច​រប​សើ​ប្រមុខ​រាជ​រដ្ឋបាល​ដើម្បី​ការពារ​និរន្ត​ភាព​ពូជ​ត្រី​និង​មានការ​កាត់​ប​ន្ថោ​យ​ភាពក្រីក្រ​នៅតាម​មូលដ្ឋាន​។​នៅ​បញ្ចប់​ពិធី​មាន​ការចែក​អំណោយ​ដល​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​ហើយ​មានកា​ដុត​កំទេច​ឧបករណ៍​ក្បាល​អាំង​វ័ទ​ឆក​ត្រី​ដែល​ប្រមូល​បានមកពី​ប្រជាពលរដ្ឋ​៕