ចាំង​ស្មៅ​សំអាត​ផ្នូរ​សែនដូនតា​ក្នុង​វត្ត​ហើយ​ធ្វេស​ប្រ​ហេស​ឆេះ​រាលដាល​ជិត​ដល់ផ្ទះ​ពលរដ្ឋ​សំណាង​ពន្លត់​ទាន់​

0

​ខេត្ដ​ស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាននាំគ្នា​ជួយ​ពន្លត់​និង​រាយ​ការ​ណ៏​ដល់​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​ខណៈដែល​មាន​អគ្គីភ័យ​កំពុង​ឆាបឆេះ​ព្រៃ​ចេញពី​វត្ដ​ឧប្បល​ណ្ណា​រាម ហៅ​វត្ដ​ធម្ម​យុទ្ធ​កាលពី​វេលា​
​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ ក្នុង​ឃុំ​កៀន​សាំង សង្កាត់​- ក្រុង​ស្វាយរៀង ។​​យោងតាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយរៀង​បានអោយដឹងថា​រហូតមក​ដល់​រសៀល​នេះ​គឺមាន​​រថយន្ដ​ពន្លត់ អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្វាយរៀង​កំពុង​ជួយ​អន្ដរាគមន៍​បាញ់​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​ព្រៃ​ដោយបាន​បាញ់​ទឹក​ចំនួន​៣​រថយន្ដ​ហើយ​ភ្លើង​ក៏បាន​រលត់ទៅវិញ​ប៉ុន្តែ​មិន​បណ្ដាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ឆាបឆេះ​ឬ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​អ្វី​ឡើយ​។​4

​សមត្ថកិច្ច​នគ​បាល​បន្តទៀតថា​ដោយ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា គឺមាន​អ្នកភូមិ​បាន​នាំ​ក្រុមគ្រួសារ​មក​សែន​ផ្នូរ​តាម​ទំនាម​ទំលាប់​ប្រពៃណី​របស់​ចិន​-​វៀតណាម​នៅ​វត្ដ​ឧប្បល​ណ្ណា​រាម​នេះហើយ​ក្រោយមក​ក៏បាន​នាំគ្នា​ចាំង​ស្មៅ​ដែល​ដុះ​នៅ​ជុំវិញ​ផ្នូរ​អោយ​ធំ​ទូលាយ​រួច​ក៏បាន​3

ប្រមូល​ស្មៅ​ដែល​បាន​ចាំង​យកមក​ដុត​នៅ​បរិវេណ​វត្ដ​។​បន្ទាប់មក​ក៏​នាំគ្នា​ចាកចេញ​ទៅ​អស់​ដោយ​មានការ​ធ្វេស​ប្រ​ហេស​មិនបាន​មើល​ភ្លើង​ដែល​ដុត​នោះ​ទើប​បណ្ដាលអោយ​ឆាប ឆេះ​និង​រាលដាល​ចេញពី​បរិវេណ​វត្ត​ទៅដល់​ក្បែរ​ផ្ទះ​អ្នកភូមិ​តែម្ដងទៅ​។​2
​សមត្ថកិច្ច​នគ​បាល​និយាយថា​នេះ​ពិតជា​សំណាង​ហើយ​ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ​មិនបាន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​បើ​កុំ​តែមាន​សហការ​ល្អជា​មួយ​សមត្ថកិច្ច​គ្រប់​ស្ថា​ប័ណ្ណ​និង​អ្នកភូមិ​នាំគ្នា​ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​នោះ​មិនដឹង​ជាមាន​ផ្ទះ​ណាខ្លះ​រងគ្រោះ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាក់​ជាមិនខាន​ឡើយ​។​1