ខេត្ដពោធិ៍សាត់ ៖ បឹងបាក់កជាបឹង ធម្មជាតិមួយសម្រាប់ប្រយោជន៍រួម របស់អ្នកភូមិរស់នៅជុំវិញត្រូវបុគ្គល ម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នាំភាពក្ដៅក្រហាយដល់អ្នកស្រុក។បឹងធម្មជាតិបាក់កស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ដ ពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអ្នកភូមិព្រែក៣ ភូមិព្រែក១ ភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញបានប្រាប់ថា បឹងធម្មជាតិ ដែលអ្នកភូមិហៅថាបឹងបាក់កនោះមានផ្ទៃជិត២ម៉ឺនម៉ែត្រការ៉េ មានទឹកដក់ខួប ប្រាំង ខួបវស្សាសម្រាប់បម្រើប្រយោជន៍ រួមដល់អ្នកភូមិដូចជាស្មៅទឹកសម្រាប់ គោក្របីនិងត្រីសម្រាប់មនុស្សផងដែរ។ ប៉ុន្ដែបឹងនេះសព្វថ្ងៃបានគោករាក់បណ្ដើរៗ ហើយដោយបរិស្ថាន
មិនល្អផង ពិសេស ត្រូវបានបុគ្គលម្នាក់ឈ្មោះអាត គាំង បំផ្លាញនិងរំលោភយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនទៀតនោះ ។ បឹងនេះត្រូវឈ្មោះ អាត គាំង រំលោភយកដោយប្រើរូបភាពដូច ជាជីកប្រឡាយបង្ហូរអាចម៍ដីចូលបឹងនាំ ឱ្យរាក់ ហើយយកត្រាក់ទ័រភ្ជួរដីបាតបឹង ព្រោះស្រូវពេលយប់នាំឱ្យបាត់ស្មៅ សម្រាប់សត្វគោក្របីរបស់ពួកគាត់ ពិសេសតែងតែគំរាមដល់កូនចៅអ្នក ភូមិនៅពេលសត្វគោក្របីមកក្បែរដំ ណាំនិងស្រូវគាត់ដែលធ្វើក្នុងបឹង ។
ប្រភពបន្ដទៀតថា ឈ្មោះអាត គាំង មិនត្រឹមតែពង្រីកដីចម្ការក្រូចហើយ បង្រួមផ្ទៃបឹងប៉ុណ្ណោះទេ ថែមទាំងរំលោភ យកដីផ្ទៃបឹងឆៅៗតាមបែបហ៊ុមដែក បន្លានិងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជា ច្រើនគ្រួសារ ដោយករណីខាងលើនេះ ប្រជាពលរដ្ឋបានប្រាប់មេភូមិជាច្រើន លើកច្រើនសាតែគ្មានប្រសិទ្ធភាពសោះ។
ករណីចោទប្រកាន់ឈ្មោះ អាត គាំង រំលោភយកដីបឹងខាងលើនេះលោក វ៉ាន់ វឿន មេភូមិព្រែក៣បានប្រាប់តាមទូរស័ព្ទ ថា ពិតជាមានបញ្ហាដូចអ្នកភូមិនិយាយ ប្រាកដមែន តែលោកបានហាមដល់ បុគ្គលនោះហើយ និងបានរាយការណ៍ជូន លោកញ៉ែម មិ មេឃុំសំរោងហើយដែរ។ ដោយឡែកលោក សួស ហុង អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញបាន ប្រាប់តាមទូរស័ព្ទថា លោកមិនដឹងទេ តែការដោះស្រាយឱ្យមានប្រសិទ្ធភាព លុះត្រាតែមានពាក្យបណ្ដឹង ៕



































