សមត្ថកិច្ច​បំបែកសំបុក​ចោរ​កាច់ករ​ម៉ូតូ​ដ៏​កក្រើក​នៅ​ក្រុងព្រះសីហនុ​បាន​មួយ​ករណី​ទៀតហើយ​

0

​ព្រះសីហនុ​៖​ចោរ​ស្ទាវ​ពីរ​នាក់​ដែលមាន​ជំនាញ​ខាង​កាច់ករ​ម៉ូតូ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ តាម​ប្រមាញ់​និង​ធ្វើការ​ឡោម​ព័​ទ្ឋ​ឃាត់ខ្លួន​បាន​កាលពី​វេលា​៦​និង​៣៥​នាទី​ថ្ងៃទី​០៣​ខែសីហា​ឆ្នាំ​២០១៥ ត្រង់ចំនុច​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​អូ​ត្រះ​សង្កាត់​លេខ​៤ ក្រុងz2ព្រះសីហនុ​បន្ទាប់​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាច់ករ​ពេល​ម្ចាស់​គេ​ទុក​នៅមុខ​ផ្ទះ​។​
​ ​តាម​ការ​អោយដឹងពី​លោក លុយ ហាំង នាយ​ប៉ុ​សិ៍្ត​រដ្ឋបាល​នគរបាល​សង្កា​ត់​លេខ​៤ បានបញ្ជាក់​អោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ​ថា​មាន​ចោរ​ចូល​កាច់ក​ម៉ូតូ​របស់គាត់​ដល់​ក្នុងផ្ទះ​រួចមក​កំលាំង​របស់លោក​បាន​ព្យាយាម​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ​ទាំងឡាយ​ដែល​បាន​ជាប់​ក្នុង​ប​ញ្ចី​ខ្មៅ​តាម​បណ្តាញ​របស់​សមត្ថកិច្ច​បានបង្ហាញ​ពីមុខ​សញ្ញា ទើប​លោក​បាន​បញ្ចា​កំលាំង​ភ្លាមៗ​ធ្វើការ​ឡោម​ព័​ទ្ឋ​ទីតាំង​សង្ស័យ ក្រោយពី​បាន​ចូល​ក្នុងផ្ទះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​២​នាក់​រួមជាមួយ​វត្ថុតាង​ឧ​បករ​ណ៏​កាច់​បំបែក​ចោរ​ក​ម៉ូតូ​មួយឈុត​ក្នុងនោះ​រួមមាន ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង​។​z3
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ អាម សុ ធា​រឹទ្ធ ភេទ ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​កំពង់ត្រាច ខេត្តកំពត​ស្នាក់នៅ​ក្រុម​២០​ភូមិ​ភូមិ​២​សង្កាត់​១​ក្រុងព្រះសីហនុ ទី​២​ឈ្មោះ គង់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ស្រុកកំណើត​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុម​១១​ភូមិ​៤​សង្កាត់​៤​ក្រុងព្រះសីហនុ ។​
​ ​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមជាមួយ​វត្ថុតាង​ទៅកាន់​អធិការ​ក្រុង នឹង​កំពុង​បន្ត​ស្រាវជ្រាវ​បក្សពួក​ដែល​បាន​នឹង​កំពុង​រត់គេចខ្លួន​៕