ម៉ូតូ​២​គ្រឿង​បុក​គ្នា​ទាំង​កណ្តាលយប់​លន់​ស្នូរ​ដូច​រន្ទះ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ពីរ​រងរបួស​ធ្ងន់​!

0

​បាត់ដំបង​=​យ៉ាងហោច​ក៍មាន​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​និង​យុវជន​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ​កាល​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​រំលង​អត្រា​ត​ឈានចូល ថ្ងៃទី​០៣ ខែមេសា ២០១៥ នៅ​ចំណុចkosal 1​រង្វង់​មូល​(​រូបសំណាក​សេះស​)​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង និង​ខេត្តបាត់ដំបង ជិះ​ម៉ូតូ​(​មាក​ឆា​លី​)​ពណ៍​ខៀវ​គ្មាន​ផ្លាកលេខ​។​
​ជនរងគ្រោះ​ដែល​(​ស្លាប់​)​មានឈ្មោះ​ឌុ​ច ណា​រិន្ទ​(​ហៅ​ចិន​)​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ។ ចំណែក​អ្នក​ដែល​រងរបួស​ទី​១​ឈ្មោះ​ឧ​ត្ត​ម ភេទ​ប្រុស ជា​អ្នកបើកបរ​ម៉ូតូ​ទ្រី​ម សេរី​ឆ្នាំ​២០១៣​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​1o.3979​បាត់ដំបង ជន​រងរបួស​ម្នាក់ទៀត​អ្នកជិះ​ពីក្រោយ​មាន ឈ្មោះ​ភឿ​ត អ្នករងរបួស​ទាំងពី​មិនបាន​ស្គាល់​អាយុ​ទេ​មាន​ទីលំនៅ​ភូមិ​កំពុង​សី​ម៉ា សង្កាត់​វត្ត​គរ ក្រុង និង​ខេត្តបាត់ដំបង​។​kosal 3
​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​បញ្ជាក់ថា មុន​កើតហេតុ​គេ​ឃើញ​ភាគី​ខាង​ម៉ូតូ​ទ្រី​ម c125.​សេរី​2013.​ជិះ​ឌុប​គ្នា​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវ​ភ្លួ​ស​(​សួន​)​មុខ​មន្ទី ពេទ្យ​បង្អែក​ខេត្តបាត់ដំបង លុះ​មកដល់​ចំណុចកើតហេតុ​ត្រង់​រង្វង់​មូល​ខាងលើ​បាន​ជ្រុល​ទៅបុក​ភាគី​ម៉ូតូ​ឆា​លី​ដែល​បាន​បើក បរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំពាក់​កណ្តាល​បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ឆា​លី​(​ស្លាប់​) ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​kosal 7
​ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ខាង​ភាគី​ម៉ូតូ​ទ្រី​ម​ដែល​រងរបួស​ត្រូវ​រថ​យន្ត​សង្គ្រោះ​របស់​មន្ទី ពេទ្យ​វិសាល​សុខ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ បន្ទាប់មក​សមតថ​កិច្ច​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ធ្វើ ការវាស់វែង​និង​លើកយក​ម៉ូតូ​ទាំងពីរ​គ្រឿង​ខាងលើ​សមត្ថកិច្ច​បាន​លើក​យកទៅ​រក្សារ​ទុក​នៅ​កា​រិ​យា​ល័​ល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​នគ​បាល​ខេត្ត​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ឲ្យ​ទៅ​សាច់ញ្ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕kosal 4