អាមេរិក​បា​នប​ញ្ចូ​ន​ជប៉ុន​និង​កូរ៉េខាងជើង ឲ្យ​កាន់តែ​ជិតស្និត​និង​គ្នា​

0

​អាមេរិក​កំពុងតែ​ជម្រុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ថែមទៀត​រវាង​សម្ព័ន្ធ​មិន​ង​ជិតស្និត​បំផុត​ទាំងពីរ​នៅ​តំបន់​អាស៊ី​គឺ​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង ក្រោយ​ការខិតខំ​យ៉ាង​យកចិត្តទុកដាក់​ពី​អាមេរិក​។​
​ក្នុងពេលដែល​អាមេរិក ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​ទៅលើ​កំណត់ហេតុ​MOU ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​តាមរយ​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​កាលពី​ខែ​១២​ឆ្នាំ​២០១៤​។ សកម្មភាព​ខាងលើ​គឺជា​ជំហាន​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ឆ្ពោះទៅរក​ទំនាក់ទំនង​ល្អប្រសើរ​ឡើង​។d4 - Copy
​លោក​David Shear ជំនួយការ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​ទទួលបន្ទុក​ស​ន្តិ​សុខ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​ខាងលើ​និង​ឆ្ពោះទៅរក​ការពង្រីក​កិច្ចព្រមព្រៀង ជា​ទ្រ​ង​ទ្រាយ​ធំ​រវាង​ប្រទេស​ទាំង​៣​។​
​ការពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ក្នុង​គោលដៅ​ការពារ​ការ​គម្រាម​កំ​ហែ​អ​ពី​ប្រទេសជិតខាង​ពិសេស​គឺ​កូរ៉េខាងជើង​ដែល​កំពុងតែ​ពង្រីក​ការផលិត​សព្វាវុធ​ទំនើបៗ​របស់ខ្លួន​។ ក្នុងពេល​ជាមួយគ្នានេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​បញ្ចា​ក់ថា មេដឹកនាំ​កូរ៉េ​ទាំងពីរ​អាច​ជួបពិភាគ្សា​គ្នា​នៅក្នុង​ប្រទេស​រុស្ស៊ី​។​d3 - Copy
​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កូរ៉េខាងត្បូង លោក អា​ឡិ​កសាន់​ឌ័​រ ទី​ម៉ូ​នី​ន បាន​សម្តែង​នូវ សេចក្តី​សង្ឃឹមថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺ​ន​ហេ នឹង​ទទួលយក​ការ អញ្ជើញ​ឱ្យចូល​រួម​ប្រារព្ធ​ពិធី ខួប​លើក​ទី​៧០ នៃ​ការបញ្ចប់ សង្គ្រាមលោកលើកទី​២ ដែល​ធ្វើឡើង នៅក្នុង​ទីក្រុង​ម៉ូស្គូ នៅ​ខែ​ក្រោយនេះ ។​
​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូជ​ប៉ុន ចេញផ្សាយ ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៥​នេះ ឲ្យ​ដឹងថា ដូចដែល​មេ​ដឹក នាំ​កូរ៉េ​ខាង ជើង​លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​រំពឹង​យ៉ាង​មុតមាំ​ថា លោក​នឹង ចូលរួម​ពិធីបុណ្យ នៅ​ថ្ងៃទី​៩ ខែឧសភា និង​លោក ស្រី ផាក ក៏ត្រូវ​បាន​ចូលរួម​តាមដាន យ៉ាង​ដិតដល់ ដោយសារតែ​ថា​តើ​អ្នក​ទាំងពីរ មានបំណង​ទទួលយក​កន្លែង ជាទី សន្ទនា​សម្រាប់​អន្តរ​កូរ៉េ ឫ​ក៏​អត់ ។​d1 - Copy
​សារព័ត៌មាន​យ៉ុ​ន​ហាប់ បាន​ដកស្រង់​សម្តី លោក ទី​ម៉ូ​នី​ន ថា “​វា​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​កូរ៉េ ទាំងពីរ ស្ដីពី កិច្ចចរចា​អន្តរ​កូរ៉េ ។ ប្រសិនបើ​ទាំងពីរ​អញ្ជើញ​មក​ទស្សនា ប្រទេស​រុស្ស៊ី និង​យល់ព្រម​ចូលក្នុង តុ​ចរចា​នោះ ប្រទេស រុស្ស៊ី​អាច​នឹងធ្វើ​ឱ្យមាន​កិច្ចខិតខំ ប្រឹងប្រែង ដើម្បី​បង្កើត​បរិស្ថាន​ល្អប្រសើរ​មួយ សម្រាប់​ការសន្ទនា រវាង​កូរ៉េ​ទាំងពីរ បាន​។​

d2 - Copy
​ប្រសិនបើ​លោក គីម ជុង​អ៊ុន សម្រេច​ចូលរួម នោះ​វា​នឹង​ក្លាយជា​ការធ្វើដំណើរ​ទស្ស​ន​កិច្ច​ក្រៅ ប្រទេស​ជា​លើកដំបូង របស់លោក​ហើយ ចាប់តាំងពី​ចូលកាន់​តំណែង កាលពី​ចុងឆ្នាំ​២០១១ មក​ខណៈដែល​លោកស្រី ផាក គឺ​ន​ហេ មិន ទាន់​បានសម្រេច​ចិត្ត​នៅឡើយ​ទេ ថា​តើ​នឹងចូលរួម​ក្នុងការ​ណាត់ជួប​នោះ ៕