ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ស៊ូ​ម៉ាលី​សម្លាប់ រង្គាល​និស្សិត​កេ​ន​យ៉ា​១៤៧​នាក់​

0

​រដ្ឋាភិបាល​បានប្រកាសថា យ៉ាង ហោចណាស់​និស្សិត​១៤៧​នាក់​ត្រូវបាន សម្លាប់​រង្គាល នៅពេលដែល​ក្រុម​ឧទ្ទាម អ៊‌ិ​ស្លាម​ជ្រុលនិយម​ស៊ូ​ម៉ាលី Shebab បាន​វាយប្រហារ​ទៅលើ​សាកល​វិទ្យា ល័យ​មួយ​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ ២០១៥ ។ នេះ​ជា​ព្រឹ​ត្ដិ​ការណ៍​សម្លាប់ រង្គាល​ធំ​បំផុត​ក្នុងប្រទេស​ចាប់តាំងពី ព្រឹ​ត្ដិ​ការណ៍​បំផ្ទុះ​គ្រាប់បែក​ស្ថានទូត អាមេរិក​ក្នុង​ឆ្នាំ​១៩៩៨ ។ខ្មាន់កាំភ្លើង​បិទមុខ ប្រដាប់​ដោយ កាំភ្លើងស្វ័យប្រវត្ដិ និង​គ្រាប់បែក​គ្រប់ ប្រភេទ​បាន​ចូលទៅ​កាន់​សាកល​វិទ្យា ល័យ​កេ​ន​យ៉ា​ស្ថិតនៅ​ភាគ​ឦសាន​ទីក្រុង Garissa ខណៈដែល​ក្រុមនិស្សិត​ទាំង អស់​កំពុង​លង់លក់​នៅក្នុង​ដំណេក​។h4

ពួក ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ទៅលើ និស្សិត​ស្លាប់​អស់​ច្រើន​នាក់ មុនពេល ពួកគេ​ដោះលែង​ឱ្យ​និស្សិត​កាន់សាសនា មូស្លីម​រត់ចេញ​រួចផុត​ពី​ការបាញ់ប្រហារ ហើយ​ចាប់​និស្សិត​ណា​ដែល​កាន់សាសនា គ្រឹ​ស្ទ និង​ជនរងគ្រោះ​ដទៃ​ផ្សេងទៀត​ធ្វើ ជា​ចំណាប់ខ្មាំង ។​h3
Sheikh Ali Mohamud Rage អ្នកនាំពាក្យ​របស់​ក្រុម Shebab ដែល ជា​ក្រុម​មួយ​មាន​ទំនាក់​ទំនងជា​មួយក្រុម ភេរវកម្ម​អាល់​កៃ​ដា​បាន​ប្រាប់​រ៉​យ​ទ័​រថា សកម្មភាព​ខាងលើនេះ​ជា​ទង្វើ​របស់ ក្រុម​ខ្លួន ។ គោលបំណង​របស់​ក្រុម​ខ្មាន់ កាំភ្លើង​គឺ​“​សម្លាប់​អ្នក​ទាំងឡាយណា ដែល​ប្រឆាំង​ជាមួយ Shebab” ។​
​កងទ័ព និង​កម្លាំង​សមត្ថកិច្ច​គ្រប់ ប្រភេទ​ជាច្រើន​រយ​នាក់ អមដោយ​រថ ក្រោះ និង​អាវុធ​គ្រប់​ដៃ​របស់​រដ្ឋាភិបាល កេ​យ៉ា​បាន​ឡោមព័ទ្ធ​ពី​ខាងក្រៅ​សាកល វិទ្យាល័យ ខណៈដែល​ក្រុម​ខ្មាន់កាំភ្លើង កំពុងតែ​ចាប់​និស្សិត​ជាច្រើន​រយ​នាក់​ធ្វើ ចាប់​ចំណាប់ខ្មាំង​នៅ​ពី​ខាងក្នុង​នោះ ។
​សាកលវិទ្យាល័យ Garissa មាន និស្សិត​កេ​ន​យ៉ា​ជាច្រើន​រយ​នាក់​មកពី បណ្ដា​ខេត្ដ​ផ្សេងៗ​ក្នុងប្រទេស​មក​ស្នាក់ នៅ និង​សិក្សា​រៀនសូត្រ​នៅទីនេះ ។
​ដោយ​មិន​រង់ចាំ​យូរ កម្លាំង​សន្ដិសុខ កេ​ន​យ៉ា​បានចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការណ៍ បាញ់​រំដោះ​ចំណាប់ខ្មាំង ហើយ​នៅពេល មិនយូរប៉ុន្មាន ស្ថានការណ៍​ក៏បាន​ស្ងប់ ស្ងាត់​ទៅវិញ ប៉ុន្ដែ​ការ​អ​ន្ទ​សារ​នៅក្នុង ចិ​ត្ដរបស់​សាច់ញាតិ​ជនរងគ្រោះ​នៅតែ បន្ដ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ថែមទៀត ដោយ​ចង់ដឹងថា តើ​កូនប្រុស កូនស្រី របស់​ពួកគេ​ដែល​ស្ថិតនៅក្នុង​ហេតុ ការណ៍​នោះ មាន​វាសនា​រួច​ផុតពី​គ្រាប់ កាំភ្លើង​ដែរ​ឬ​យ៉ាងណា​?h1
​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កេ​ន​យ៉ាង លោក Joseph Nkaiserry បាន​ថ្លែង ថា ខ្មាន់កាំភ្លើង​៤​នាក់​ត្រូវ​បាញ់សម្លាប់ នៅក្នុង​បរិវេណ​សកល​វិទ្យាល័យ​នោះ​តែ ម្ដង​។ និស្សិត​ជាង​៥០០​នាក់​ត្រូវបាន រំដោះ​ដោយ​សុវត្ថិភាព ។ ក្នុង​ប្រតិ​ប​ត្ដិ ការណ៍​នេះ សមត្ថកិច្ច​បាន​ប្រើពេល រហូតដល់​១៦​ម៉ោង​ទើប​ចប់សព្វគ្រប់​។​
​មជ្ឈមណ្ឌល​ប្រតិ​ប​ត្ដិ​ការ​គ្រោះ មហន្ដរាយ​ជាតិ​បានចេញ​សេចក្ដីប្រកាស ថា ជនរងគ្រោះ​១៤៧​នាក់​បាន​បាត់បង់ ជីវិត និង​៧៩​នាក់​ផ្សេងទៀត​បាន​រង របួស​នៅក្នុង​ហេតុការណ៍​សម្លាប់​រង្គាល នៅ​សាកលវិទ្យាល័យ Garissa នេះ ។​ព្រឹ​ត្ដិ​ការណ៍​នេះ​បានក្លាយ​ជាការ សម្លាប់​រង្គាល​ដ៏​ច្រើន​បំផុត​កើតឡើង នៅក្នុង​ប្រទេស​កេ​ន​យ៉ា​ចាប់តាំងពី​ឆ្នាំ ១៩៩៨​រៀងមក ។ កាលពី​ឆ្នាំ​១៩៩៨ ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​បាន​បំផ្ទុះ​គ្រាប់ បែក​ស្ថាន​អាមេរិក​ប្រចាំ​នៅ​ទីក្រុង Nairobi បណ្ដាលឱ្យ​បាត់បង់​ជីវិត​មនុស្ស រហូតដល់​២១៣​នាក់ 9