យុវជន​០២​នាក់​ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូ​គុប​ទៅបុក​ម៉ូតូ​០២​គ្រឿង​ចត​នៅ​ចិញ្ចើមផ្លូវ​របួសធ្ងន់​ស្រាល​០២​នាក់​

ភ្នំពេញ ៖ យុវជន​ម្នាក់​របួសធ្ងន់ និង​យុវជន​ម្នាក់​ទៀត​របួសស្រាល​ដោយ សារ​ជិះ​ម៉ូតូ​ទៅ​បុក​ម៉តូ​ចត​នៅ ចិញ្ចើមផ្លូវ វេលា​ម៉ោង​១​និង ១៥​នាទី​យប់​អធ្រាត ឈានចូល ថ្ងៃទី ០៤ មេសា ២០១៤ នៅលើ​ផ្លូវ ២៧១ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ។​

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​យុវជន​០២​នាក់ ដែល​ស្ថិត​នៅក្នុង ស្ថានភាព​ស្រវឹង​បើកបរ​លើ​ផ្លូវ ២៧១ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ០២​គ្រឿង​ទៀត របស់​ម្ចាស់ផ្ទះ ដែល​ចត​នៅ ចិញ្ចើមផ្លូវ ធ្លាក់ ជង្ហុក បណា្តល ឱ្យ អ្នកជិះ​ម៉ូតូ របួស ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​គេ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ចំណែក​ម៉ូតូ​ខាងលើ​ត្រូវ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​ទៅរ​ក្ស​ទុក​នៅ​ខណ្ឌ​ទួលគោក រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​

1 2 3