កំពង់ឆ្នាំង៖ក្រុមគ្រួសារនិងបុរសរងគ្រោះដែលត្រូជនដៃដល់២នាក់ឪពុកនិងកូន បានព្រួតគ្នាវាយកប់ភក់និងដំបងបណ្តាលអោយរបួសធ្ងន់និងសន្លប់ ហើយចោទថាជាចោរលួចលើកលបនោះ បានសម្តែងការតូចចិត្តយ៉ាងខ្លាំង ក្រោយពេលសារព័ត៌មាននិងទូរទស្សន៍បានផ្សាយ
តាមការចោទប្រកាន់របស់ជនដៃដល់ថាប្តីគាត់ និងរូបគាត់ជាចោរលួចលើកលបគេថាជារឿងមិនពិត។ជួបជាមួយអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះ បុរសរងគ្រោះបានមកបំភ្លឺថា៖លបដែលគាត់បានលើកយកត្រីនោះ គឺជាលបរបស់ប្អូនប្រុសគាត់ជាគ្រូបង្រៀនឈ្មោះ ច័ន្ទ ពិសិដ្ឋ ដែលបានដាក់នៅក្នុងបឹងឈូករបស់គាត់ជិតជាមួយលបរបស់ជនដៃដល់ជាង៣ខែហើយ គឺគាត់មិនបានលើកលបរបស់ជនដៃដល់ឡើយ។
ទាក់ទងនិងការសុំបំភ្លឺរឿងនេះ យើងសុំដកស្រង់សំដីរបស់ជនដៃដលឈ្មោះ ប៊ូ សារ៉ាត់ អាយុ៥១ឆ្នាំ ជាឪពុកនិងកូនឈ្មោះ អាន រំដួល អាយុ២១ឆ្នាំ ពួកគេមានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង បានឆ្លើយប្រាប់សមត្ថកិច្ចនៅពេលចាប់ខ្លួនគេបានថា៖មុនពេលកើតហេតុពួកគេបាននាំគ្នាទៅលើកលប នៅចំណុចបឹងឈូកខាងកើតបឹងធំ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានបានជួបឈ្មោះ អ៊ុង ម៉ៃ អាយុ៥៨ឆ្នាំ មានទីលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងកំពុងលើកលបចាប់ត្រីរបស់ខ្លួន ឃើញដូច្នោះពួកគេបានស្រែកសួរថាៈ ម៉េចបានជាលើកលបខ្ញុំ ! ឈ្មោះ អ៊ុង ម៉ៃ បានប្រកែកថាៈ ខ្ញុំលើកលបរបស់ប្អូនខ្ញុំឈ្មោះ សិទ្ឋ នោះទេ ! តែឪពុកនិងកូនបានស្រែកថាៈជាលបរបស់ខ្ញុំ (សម្តីសមត្ថកិច្ច)ថា៖បន្ទាប់មកបុរសជាឪពុកបានចាប់យកចង្វាទូក វ៉ៃទៅលើជនរងគ្រោះជាច្រើនចង្វា ចំណែកកូនបានទាញយកថ្នោលដោលទូក ជាដើមឬស្សីពីងពុង វាយទៅលើជនរងគ្រោះរហូតដល់សន្លប់ស្តូកស្តឹងនឹកស្មានថាស្លាប់ ទើប២នាក់ឪពុកកូននាំគ្នាគេចខ្លួនទៅផ្ទះអស់។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់បានសារភាពថាៈ ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះមែន ព្រោះតែកន្លងមកមានអ្នកលួចលើកលបចាប់ត្រីខ្លួនញឹកញាប់ណាស់ បើលើកចាប់ត្រីត្រឹមត្រូវមិនថាទេ តែនេះវះលបដែលធ្វើពីសាច់អួនចាប់យកត្រីតែម្តង អស់ទាំងត្រីខ្ទេចទាំងលបទៀត។
ដោយឡែកលោក អ៊ុង ម៉ៃ បុរសរងគ្រោះបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្តនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះថា៖មុនពេលកើហេតុពេលព្រឹកគាត់បានលើកលបមួយរបស់ប្អូនឈ្មោះ ច័ន្ទ ពិសិដ្ឋ ដែលបានដាក់លបនៅក្នុងបឹងឈូកគាត់ ជិតជាមួយឈ្មោះ ប៊ូ សារ៉ាត់ ជាឪពុកនិងកូនឈ្មោះ អាន រំដួល នៅក្នុងបឹងឈូកគាត់ជាង៣ខែមកហើយ បានត្រីកន្ត្រប់តូចៗ៥ក្បាលយកដាក់ក្នុងទូករួចមកក៏ដើរបេះផ្លែឈូកក្នុងបឹង។
បន្ទាប់មកឪពុកនិងកូន២នាក់នោះមកដល់ឃើញក្នុងទូកគាត់មានត្រី ពួកគេក៏សួរគាត់ថា៖ពួកខ្ញុំអា
ចដាក់បលក្នុងបឹងឈូកបានទៀតទេ…! ហើយពួកគេក៏បានយកចង្វា និងថ្នោលឬស្សីវាយមកលើខ្លួនគាត់បណ្តាលអោយបែកនិងប៉ល់ក្បាល ជាំភ្នែក បាក់ដៃឆ្វេង របួសធ្ងន់ធ្ងរសន្លប់កប់នៅក្នុងភក់ ប្រហែលនឹកស្មានថាគាត់ស្លាប់ ទើបយកចង្វា និងថ្នោលឬស្សីមកដាក់លើខ្លួនគាត់រួចគេចខ្លួនបាត់។នៅម៉ោង៩ព្រឹកពេលកូនយកបាយអោយគាត់ហូបទើបប្រទះឃើញគាត់របួសធ្ងន់ធ្ងរ និងបាននាំគ្នាសែងនិងដឹកគាត់មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខត្ត។
ស្ត្រីឈ្មោះ អ៊ឹម សុភី ជាភរិយាបុរសរងគ្រោះបាននិយាយអោយដឹងថា៖ករណីដែលជលដៃដល់ទាំង២នាក់ឪពុកនិងកូនបានវាយប៉ុនប៉ងសម្លាប់ប្តីរបស់ហើយ ថែមទាំងបរិហាកេរ្តិ៍ថាប្តីគាត់ជាចោរ តាម
កាសែតនិងទូរទស្សន៍ទៀតនោះ គាត់និងប្តឹងជនដៃដល់ពីបទប៉ុនប៉ងធ្វើឃាតនិងបរិហាកេរ្តិ៍ ទៅតុលាការខេត្តអោយផ្តន្ទាទោសជនល្មើសទើបគាត់ទើបសុខចិត្ត៕ សន្យា




































