រថយន្ត​ដឹក​អ្នកដំណើរ​បង្កើន​ការដឹក​លើស​ចំណុះ​នៅ​បន្ទាយមានជ័យ​ពេល ចូលឆ្នាំ​កាន់តែ​ខិតជិត​មកដល់​

0

​បន្ទាយ​មាន​ជ័​យះ​ប្រជាពលរដ្ឋ​រិះ​គុណ​ទៅលើ​សកម្មភាព​រថយន្ត​ដឹកជញ្ជូន​មិន​ថា​ទំនិញ​ឬ​អ្នកដំណើរ​នោះទេ​នៅ​ខេត្តបន្ទាយមានជ័យ​នា​រដូវចូលឆ្នាំ​ជិត​មកដល់​ពី​សំណាក់​ក្រុម​រថយន្ត​តាក់​សី​ុ​កំពុងតែ​បង្កើន​ការដឹក​លើស​ចំណុះ​គ្មាន​សណ្តាប់ធ្នាប់​កាន់តែខ្លាំង​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរ​កើត​ទ្បើង​។​2
តាមរយះ​ការដឹក​នេះ​ភាគច្រើន​ជា​រថយន្ត​កាំ​ម៉ា​រី តែង​ដឹកទំនិញ​ពីលើ​ដំបូល​ឬ​ក្នុង​រថយន្ត​ពេញ​។​ឯ​រថយន្ត​សាំ​យ៉ុង​មិន​ត្រឹម​ដឹកទំនិញ​លើដំបូល​ខ្ពស់​នោះទេ​ថែមទាំង​ត​ដែក​ពីក្រោយ​រថយន្ត​អោយ​មនុស្ស​អង្គុយ​យ៉ាង​គ្រោះថ្នាក់​។​ការដឹក​ខុសច្បាប់​និង​ខុស​បច្ចេកទេស​បែបនេះ​ដោយសារតែ​ខេត្ត​នេះ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​លុះ​ពេល​មានបុណ្យ​ជាតិ​ដូចជា​ចូលឆ្នាំ​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ក្រុមៗ​ត្រូវ​មកលេង​ស្រុក​ជួបជុំ​បងប្អូន​។​3
ជាមួយ​បញ្ហា​នេះ​ដែល​លោក សន គឹម សួ​គ៍ ប្រធានការិយាល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​ជា​គោល​ការ​តាម​ការណែនាំ​របស់លោក អាត់ ខែម ជា​ស្នងការ​នៅ​ថ្ងៃ​ខាងមុខនេះ​លោក​និង​ចាត់វិធានការ​លើ​ការដឹក​ទាំងនេះ​៕​5 4