ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងម៉ូតូបើកទៅបុកគោយន្តច្នៃបណ្តាលឲ្យម្នាក់បានរងរបួសធ្ងន់លើកំណាត់ផ្លូវខេត្តរង្វង់មូលយាយជី-ស្រមោចចំភូមិផ្លូវសៀមឃុំគយម៉ែងស្រុកមង្គលបូរីវេលាម៉ៅង៧និង៣០យប់ថ្ងៃទី២មេសា២០១៥។ លោក ហ៊ីង ហាន អធិការរងនគរបាលស្រុកមង្គលបូរីអោយដឹងថា ជនរងគ្រោះឈ្មោះប៊ុន សាឡត ភេទប្រុសអាយុ ២៤ឆ្នាំរស់នៅភូមិស្តីក្រោម ឃុំគយម៉ែងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងមុខស្តាំត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ជននេះបានបើកបរម៉ូតូម៉ាកហុងដាសេ១២៤ពណ៍ខ្មៅឆ្នាំ២០១៣ពាក់ស្លាកលេខបាត់ដំបង១G៩០៥៨ ។
លោកបន្តថា រថយន្តច្នៃពណ៍បែតងដឹកកកបើកបរដោយឈ្មោះដៀបសំអាត ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិផ្លូវសៀមឃុំគយម៉ែងដែរ។ គ្រោះថ្នាក់នេះគឺម៉ូតូបើកក្នុងទិសដៅពីលិចទៅកើតបានបើកទៅបុកចំពាក់កណ្តាលតួរថយន្តច្នៃផ្នែកខាងស្តាំដែលកំពុងថយចូលផ្ទះចំណែកម៉ូតូខូចខាតទាំងស្រុង។បច្ចុប្បន្នត្រូវបានយកមករក្សាទុក្ខអធិការដ្ឋានរងចាំកាដោះស្រាយនៅពេលក្រោយក្រោយ៕



































