ក្រុមគ្រួសារ​និង​បុរសរងគ្រោះ​ដែល​ជនដៃដល់​២​នាក់​ឪពុក​និង​កូន​វាយ​អោយ​សន្លប់​របួសធ្ងន់​ ​ចោទថា​ជា​ចោរលួច​លើក​លប​នោះ សុំ​បំភ្លឺថា​ជាការ​បរិហាកេរ្តិ៍​ខុសពី​រឿង​ពិត​

0

​កំពង់ឆ្នាំង​៖​ក្រុមគ្រួសារ​និង​បុរសរងគ្រោះ​ដែល​ត្រូ​ជនដៃដល់​២​នាក់​ឪពុក​និង​កូន បាន​ព្រួត​គ្នា​វាយ​កប់​ភក់​និង​ដំបង​បណ្តាលអោយ​របួសធ្ងន់​និង​សន្លប់ ហើយ​ចោទថា​ជា​ចោរលួច​លើក​លប​នោះ បាន​សម្តែង​ការ​​តូចចិត្ត​យ៉ាងខ្លាំង ក្រោយពេល​សារព័ត៌មាន​និង​ទូរទស្សន៍​បាន​ផ្សាយតាម​ការចោទប្រកាន់រ​បស់​ជនដៃដល់​ថា​ប្តី​គាត់ និង​រូបគាត់​ជា​ចោរលួច​លើក​លប​គេ​ថា​ជា​រឿង​មិន​ពិត​។​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៥​នេះ បុរសរងគ្រោះ​បានមក​បំភ្លឺថា​៖​លប​ដែល​គាត់​បាន​លើកយក​ត្រី​នោះ គឺជា​លប​របស់​ប្អូនប្រុស​គាត់​ជា​គ្រូបង្រៀន​ឈ្មោះ ច័ន្ទ ពិសិដ្ឋ ដែល​បានដាក់​នៅក្នុង​បឹង​ឈូក​របស់គាត់​ជិត​ជាមួយ​លប​របស់​ជនដៃដល់​ជាង​៣​ខែ​ហើយ គឺ​គាត់​មិនបាន​លើក​លប​របស់​ជនដៃដល់​ឡើយ​។​DSC03104
​ ​ទាក់ទង​និង​ការសុំ​បំភ្លឺ​រឿងនេះ យើង​សុំ​ដកស្រង់​សំដី​របស់​ជនដៃដល​ឈ្មោះ ប៊ូ សារ៉ាត់ អាយុ​៥១​ឆ្នាំ ជា​ឪពុក​និង​កូន​ឈ្មោះ អាន រំដួល អាយុ​២១​ឆ្នាំ ពួកគេ​មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅពេល​ចាប់​ខ្លួនគេ​បាន​ថា​៖​មុនពេល​កើតហេតុ​ពួកគេ​បាននាំគ្នា​ទៅលើ​កលប នៅ​ចំណុច​បឹង​ឈូក​ខាងកើត​បឹង​ធំ ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​បាន​បាន​ជួប​ឈ្មោះ អ៊ុង ម៉ៃ អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​កំពុង​លើក​លប​ចាប់​ត្រី​របស់ខ្លួន ឃើញ​ដូច្នោះ​ពួកគេ​បាន​ស្រែក​សួរថាៈ ម៉េច​បានជា​លើក​លប​ខ្ញុំDSC03105 ! ឈ្មោះ អ៊ុង ម៉ៃ បានប្រកែក​ថាៈ ខ្ញុំ​លើក​លប​របស់​ប្អូន​ខ្ញុំ​ឈ្មោះ សិ​ទ្ឋ នោះទេ ! តែ​ឪពុក​និង​កូន​បាន​ស្រែកថាៈ​ជា​លប​របស់ខ្ញុំ (​សម្តី​សមត្ថកិច្ច​)​ថា​៖​បន្ទាប់មក​បុរស​ជា​ឪពុក​បាន​ចាប់យក​ចង្វា​ទូក វ៉ៃ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ចង្វា ចំណែក​កូន​បាន​ទាញយក​ថ្នោល​ដោល​ទូក ជាដើម​ឬ​ស្សី​ពីងពុង វាយ​ទៅលើ​ជនរងគ្រោះ​រហូតដល់​ស​ន្ល​ប់​ស្តូកស្តឹង​នឹកស្មានថា​ស្លាប់ ទើប​២​នាក់​ឪពុក​កូន​នាំគ្នា​គេចខ្លួន​ទៅផ្ទះ​អស់​។​DSC06724
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​ដៃដល់​បាន​សារភាពថាៈ ខ្លួន​ពិតជា​បាន​វាយ​ទៅលើ​ជនរងគ្រោះ​មែន ព្រោះតែ​កន្លងមក​មាន​អ្នក​លួច​លើក​លប​ចាប់​ត្រី​ខ្លួន​ញឹកញាប់​ណាស់ បើ​លើក​ចាប់​ត្រី​ត្រឹមត្រូវ​មិន​ថា​ទេ តែ​នេះ​វះ​លប​ដែល​ធ្វើ​ពី​សាច់​អួន​ចាប់យក​ត្រី​តែម្តង អស់ទាំង​ត្រី​ខ្ទេច​ទាំង​លប​ទៀត​។​
​ ​ដោយឡែក​លោក អ៊ុង ម៉ៃ បុរសរងគ្រោះ​បាន​និយាយ​អោយដឹង​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា​៖​មុនពេល​កើ​ហេតុ​ពេលព្រឹក​គាត់​បាន​លើក​លប​មួយ​របស់​ប្អូន​ឈ្មោះ ច័ន្ទ ពិសិដ្ឋ ដែល​បានដាក់​លប​នៅក្នុង​បឹង​ឈូក​គាត់ ជិត​ជាមួយ​ឈ្មោះ ប៊ូ សារ៉ាត់ ជា​ឪពុក​និង​កូន​ឈ្មោះ អាន រំដួល នៅក្នុង​បឹង​ឈូក​គាត់​ជាង​៣​ខែ​មកហើយ បាន​ត្រី​កន្ត្រប់​តូចៗ​៥​ក្បាល​យក​ដាក់​ក្នុង​ទូក​រួចមក​ក៏​ដើរ​បេះ​ផ្លែ​ឈូក​ក្នុង​បឹង​។​
​ ​បន្ទាប់មក​ឪពុក​និង​កូន​២​នាក់​នោះមក​ដល់​ឃើញ​ក្នុង​ទូក​គាត់​មាន​ត្រី ពួកគេ​ក៏​សួរ​គាត់​ថា​៖​ពួក​ខ្ញុំ​អា​​ច​ដា​ក់ប​ល​ក្នុង​បឹង​ឈូក​បាន​ទៀត​ទេ​..DSC06727.! ហើយ​ពួកគេ​ក៏បាន​យក​ចង្វា និង​ថ្នោល​ឬ​ស្សី​វាយ​មកលើ​ខ្លួន​គាត់​បណ្តាលអោយ​បែក​និង​ប៉​ល់​ក្បាល ជាំភ្នែក បាក់ដៃ​ឆ្វេង របួស​ធ្ងន់ធ្ងរ​សន្លប់​កប់​នៅក្នុង​ភក់ ប្រហែល​នឹកស្មានថា​គាត់​ស្លាប់ ទើប​យក​ចង្វា និង​ថ្នោល​ឬ​ស្សី​មក​ដាក់​លើ​ខ្លួន​គាត់​រួច​គេចខ្លួនបាត់​។​នៅ​ម៉ោង​៩​ព្រឹក​ពេល​កូន​យក​បាយ​អោយ​គាត់​ហូប​ទើប​ប្រទះឃើញ​គាត់​របួស​ធ្ងន់ធ្ងរ និង​បាននាំគ្នា​សែង​និង​ដឹក​គាត់​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខត្ត​។​
​ ​ស្ត្រី​ឈ្មោះ អ៊ឹម សុ​ភី ជា​ភរិយា​បុរសរងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​ករណី​ដែល​ជល​ដៃដល់​ទាំង​២​នាក់​ឪពុក​និង​កូន​បាន​វាយ​ប៉ុនប៉ង​សម្លាប់​ប្តី​របស់​ហើយ ថែមទាំង​បរិហាកេរ្តិ៍​ថា​ប្តី​គាត់​ជា​ចោរ តាម​​កាសែត​និង​ទូរទស្សន៍​ទៀត​នោះ គាត់​និង​ប្តឹង​ជនដៃដល់​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​និង​បរិហាកេរ្តិ៍ ទៅ​តុលាការខេត្ត​អោយ​ផ្តន្ទាទោស​ជនល្មើស​ទើប​គាត់​ទើប​សុខចិត្ត​៕​