​​ក្រុមប្រឹក្សា​ខេត្ត​ចុះ​ពិនិត្យ​ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​១​ខ្សែ​ប្រវែង​២.៥០៨​ម៉ែត្រ​នៅ​ស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​  ​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ប្រតិភូ​ក្រុមប្រឹក្សា​ខេត្ត​ចុះ​ពិនិត្យ​ការស្តារ​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​១​ខ្សែ​ប្រវែង​២.៥០៨​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី​២​មេសា​២០១៥​នៅ​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។ លោក លី ស្រូ​យ អភិបាលរង​ស្រុក​មង្គល​បូរី​បាន​ប្រាប់ថា នៅក្នុង​ស្រុក​មង្គល​បូរី​មាន​ប្រជាពលរដ្ឋ​៨០​ភាគរយ​ធ្វើស្រែ​និង​ចំការ​ហើយដោយ​ប្រទេស​កាន់តែ​អភិវឌ្ឍន៍​ប្រជាកសិករ​មានការ​យល់​ដឹង​លើ​វិស័យ​កសិកម្ម​បាននាំគ្នា​ប្តូរ​ពី​ធ្វើ​ស្រូវវស្សា​នាំគ្នា​មក​ពេញនិយម​ធ្វើ​ស្រូវ​ដើមរដូវ​(​ស្រូវប្រាំង​)​វិញ​ព្រោះ​ទទួលបាន​ផល​ច្រើនជាង​ស្រូវវស្សា​។ imageលោក​បាន​បញ្ជាក់ថា នៅ​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ដោយមាន​ការយកចិត្តទុកដាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​យកចិត្តទុកដាក់​ជួយ​លើ​វិស័យ​កសិកម្ម​និង​ការស្តា​ប្រឡាយ​ចាស់​ថ្មី​ជូ​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើស្រែ​ចំការ​។​លោក អ៊ុង អឿន បាន​ប្រាប់ថា​ដោយមាន​ការណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​​លោក​បាន​ដឹកនាំ​ប្រតិភូ​ក្រុមប្រឹក្សា​ខេត្ត​.​ស្រុក​.​ក្រុង​ចុះ​ពិនិត្យ​ការ​ស្ថា​រ​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​ឃុំ​បត់​ត្រង់​ស្រុក​ម​ង្ក​ល​បូរី​និង​នាំ​ថវិការ​ចំនួន​៦.០០០​ដុល្លា​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​ឃុំ​បត់​ត្រង់​ចូលរួម​ថវិការ​ចំនួន​៥៥.០០០​បាត​ស្តារ​ប្រឡាយ​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​១​ខ្សែរ​ប្រវែង​២.៥០៨​ម៉ែត្រ​ដើម្បី​បម្រើ​លើ​វិស័យ​កសិកម្ម​ក្នុ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​នេះ​ផងដែរ​៕ ​image (1)