យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កែង​ដួល​ម៉ូតូ​ខ្លួនឯង​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ហោះ ដល់​ផ្លូវ​កែង​ដួល​ខ្លួនឯង​បណ្តាលឱ្យ​របួសធ្ងន់ ហេតុ​ការណ៏​នេះ​កើត​ឡើង​វេលា​ម៉ោង ១​និង​៤០​នាទី​អធ្រាត ឈានចូល​ថ្ងៃ​ទី​០៤ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ ២៣០​កែង​២៦១​ស្ថិតនៅក្នុង សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ ធុន​ធំ ម៉ាក​DUK ពណ៌​ស ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CI-1247 ធ្វើដំណើរ​យ៉ាង​លឿន​លើផ្លូវ ២៣០ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវកែង ក៏​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​របួសធ្ងន់ ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​មក​ដឹកយក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌ​ទួលគោក ៕

1 2 3