​ស្នងការ​បន្ទាយមានជ័យ​៥​ចំនុច​សម្រាប់​ការពារ​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​

0

​បន្ទាយមានជ័យ ៖ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​បទល្មើស​នានា​កើតមានឡើង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣ មេសា ២០១៥ បាន​កោះប្រជុំ​ដាក់​ផែន​ការណ៍ ៥​ចំ​នុ សម្រាប់​នគរបាល ទូទាំង​ខេត្ត ចាប់តាំងពី​ស្នងការរង នាយការិយាល័យ នាយរង ការិយាល័យ អធិការ អធិការរង​តាម​ជំនាញ តាម​បណ្តា​ស្រុក​ក្រុង មេបញ្ជាការ​វរៈ និង​នាយប៉ុស្តិ៍ ។​
៥​ចំនុច​ដែល​ត្រូវអនុវត្ត​នោះ​រួមមាន រួមមាន​ទី​១ កងកម្លាំង ទាំងអស់​ត្រូវ​ពង្រាយ​កម្លាំង បង្កើន ការទប់ស្កាត់ នៅតាម​ទីផ្សារ ធនាគារ ទីប្រជុំជន កន្លែង​លក់​មាស និង​ប្តូរ លុយ​ជា ។ ទី​២ ត្រូវ​យកចិត្តទុកដាក់ ទប់ស្កាត់ ករណី លួច ឆក់ ជាពិសេស លើ​ជនបរទេស​ព្រោះ​ខេត្តបន្ទាយមានជ័យ ក៏​ជា​ខេត្ត​មួយ​ដែល​ពោ​ពេញ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញចូល​ឆ្លងកាត់ ។3 ទី​៣ បង្កើន​ការទប់ស្កាត់​ដូច​ភ្លៀងរលឹម​លើ ការ​ចរាចរ​គ្រឿងញៀន នៅតាម​បណ្តា​ស្រុក​ក្រុង ទាំងមុខ សញ្ញា​ចែកចាយ និង​ប្រើប្រាស់ ។ ទី​៤ កម្លាំង​ទាំងអស់​ត្រូវ បន្ត​យុទ្ធនាការ ចុះ​ឆែក អាវុធជាតិផ្ទុះ នៅតាម​ដងផ្លូវ​សាធារណៈ​និង​នៅតាម​មូលដ្ឋាន ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស ។ ទី​៥ កងកម្លាំង​នគរបាល ត្រូវ​រុញ​ទៅដល់​អធិការដ្ឋាន​តាម​ក្រុង​ស្រុក ហើយ​ថ្នាក់ អធិការ​ត្រូវ​រុញ​បន្ត ដល់​ប៉ុស្តិ៍នគរបាល ចុះ​ល្បាត​ជាប្រចាំ ត្រៀម​ការពារ​សន្តិសុខ ឲ្យ​បានល្អ នាឱកាស​បុណ្យ ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដើរ លេង​កំសាន្ត ប្រកបដោយ សេចក្តីសុខ​។​4
​ការប្រជុំ​ដាក់​ផែនការ​ខាងលើ​ធ្វើឡើង បន្ទាប់ពី​បទល្មើស​ប្លន់​ប្រដាប់អាវុធ និង​សកម្មភាព​បទល្មើស​នានា បាន​កើតឡើង​បន្តបន្ទាប់​តាម​បណ្តា​ខេត្ត និង​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ។ បន្ទាប់ពី​ការប្រជុំ ចប់​សប់​គ្រ​ប់លោក អាត់ ខែម បានប្រគល់​កុំព្យូទ័រ ព្រី​ន​ធឺ និង សម្ភារ​បច្ចេក ទេស​មួយចំនួន ដល់​នគរបាល តាម​បណ្តា​អធិការ​ស្រុក​ក្រុង ផងដែរ ដើម្បី​យកទៅ​ប្រើប្រាស់ ជាប្រចាំ​ក្នុង​ការងារ ៕2 1