នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដាក់​ផែនការ​ឲ្យ​គ្រប់​កងកំលាំង​ត្រូវតែ​រក្សា​សន្តិសុខ​ឲ្យ​

0


១០០% ក្នុង​ឪ​កាស​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​សៀមរាប​​សៀមរាប នៅក្នុង​កិច្ចប្រជុំ ដើម្បី​រក្សា​ស​និ្ត​សុខ​សណ្តាប់ធ្នាប់​ក្នុង​ឪ​កាស ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​​នៅ​ទីក្រុង​សៀមរាប នា​រសៀល​ថ្ងៃទី ៣ មេសា ២០១៥ នៅ​សាលា​ខេត្តសៀមរាប ឯ​ឧ​.​នាយ​ឧ​ត្ត​ម​នីយ៍ នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ផែនការ​យ៉ាង​ហ្មត់ចត់ ដល់​គ្រប់​បណ្តា​
​កងកំលាំង​នគរបាល​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ធ្វើយ៉ាងណា​ការពារ​សន្តិសុខ សណ្តាបធ្នាប់​សា​​ធា​រណៈ​ក្នុង​ឪ​កាស​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី ៤​ដល់​​ទី​៦ ខែមេសារ ឆ្នាំ​២០១៥ ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ដែល​បានមក​កំសាន្ត​នៅ​ខេត្តសៀមរាប​។ ឯ​ឧ​.​នាយ​ឧ​ត្ត​ម​​សេនីយ៍ នេត្រ សាវឿន បាន​បង្ហាញថា រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​នៃ​ប្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នៅ​ទី​​ក្រុង​សៀមរាប យើង​រក្សា​សន្តិ​សណ្តាប់ធ្នាប់​បានល្អ ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ គឺជា​ឆ្នាំ​ទី​៣ ដែល​​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន បាន​ប្រព្រឹត្តិ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ។​ដូច្នេះ​គ្រប់​កងកំលាំង​ត្រូ​ប​តែ​ទទួលបន្ទុក​លើ​កិច្ចការពារ​និង​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ឲ្យ​បានល្អ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​/​អន្តរជាតិ ពិសេស​ការពារ​ឲ្យ​ខាងតែបាន​ចំពោះ​សន្តិសុខ​កំរិត​ខ្ពស់​ជូន​ដល់​ប្រ​មុខ​រាជDSC_0795រដ្ឋាភិបាល​ក​ម្ពុ​ជា​យើង លោក​បានផ្តល់​កិត្តិយស​ក្នុងការ​អញ្ជើ្ញ​ញ​ជា​អធិបតី​ក្នុង​ពិធី​បើក ព្រឹត្តិ​
​ការណ៍​អង្គ​រស​ង្ក្រា​ន​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​សៀមរាប ដែល​នេះ​ជា​មោ​ទ្ធ​នភា​ព​សម្រាប់​ខេត្ត​ក៍​ដូច​​ជា​ប្រជាពលរដ្ឋ​របស់​យើង​។​សម្រាប់​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​សៀមរាប​​តាម​ការប៉ាន់ប្រមាណរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថា​និង​មាន​ភ្ញៀវ​ទាំង​ក្នុងស្រុក​និង​ក្រៅ​​ស្រុក​ប្រមាណ​ជា កន្លះ​លាន​នាក់ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​លើក​ទី​៣​ឆ្នាំ​២០១៥​នេះ​​។​ជាមួយនិង​ព្រឹត្តិការណ៍​នេះ អាជ្ញាធរ​ដែនដី​ខេត្តសៀមរាប ឯ​ឧ​.​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀម​រាប​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត ទាំង​សន្តិសុខ សុវត្ថិ​​ភាព​សង្គម ទាំង​អនាម័យ​បរិស្ថាន ពិសេស​ការបញ្ជា​ស​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ​មិន​ឲ្យ​មានការ​កកស្ទះ ដោយ​ក្នុងនោះ​ខេត្ត​បាន​ពង្រីក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ខ្មែរ​ក្នុង​ខេត្ត​ដើម្បី​ឲ្យ​ការ​ធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើ​ឡើង​។​ក្រៅពីនោះ​ខេត្ត​បាន​បង្កលក្ខណៈ​សប្បាយ​រូ​ក​​រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​តំបន់​អង្ករ និងរ​ម្មនី​យ​ដ្ឋា​ន​នានា ផ្សារ​រាត្រី​និង​ទីប្រជុំជន​ក្រុង​​ជាដើម​។ ជាមួយនិង​ព្រឹត្តិការ​ណ៍ដ៍​អស្ចារ្យ​នេះ ឯ​ឧ​.​នាយ​ឧ​ត្ត​ម​សេនីយ៍ នេត្រ សាវឿន បាន​បញ្ជា​ឲ្យ​​គ្រប់​កងកំលាំង​ទាំងអស់​ត្រូវតែ​ធានា​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​និង​ប្រជា​
​ពលរដ្ឋ​ឲ្យ​បាន​១០០% ដើម្បី​កិត្តិយស​ជាតិ​និង​មាតុភូមិ​អង្គរ​របស់​យើង​៕​