​​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទា​បាញ់​ដឹង​គុ​ណូ​ប​ក្ការ​:​ពលិកម្ម​របស់​យុទ្ធជន​នារ​សម័យ​សង្គ្រាម​ជានិច្ច​ហើយ​បាន​យក​អំណោយ​ទៅ​ចែកជូន​ពួកគាត់​ផ្ទាល់ដៃ

0


​ខេត្តបន្ទាយមានជ័យ​
​មេទ័ព​ជាន់ខ្ពស់​បំផុត​រំលឹក​និង​អះអាង​បន្ថែមថា​ជាតិ​មាតុភូមិ​និង​ប្រជាជន​ចងចាំ​ជានិច្ច​និង​ដឹង​គុ​ណូ​ប​ក្ការ​:​ពលិកម្ម​បស់​យុទ្ធជន​នារី​យោធិន​ឬ​នគរបាល​ពិការ​ពលី​ដែល​ខិតខំ​តស៊ូ​ក្នុង​បុព្វហេតុ​ការពារ​និង​ថែរក្សា​សុខសន្តិភាព​ជូន​ប្រទេស​ក៏ដូចជា​ប្រជាជាតិ​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ដូច្នេះ​ក្នុងពេល​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួងការពារជាតិ​និង​អគ្គបញ្ជាការ​កងខ ភ ម​ចុះសួរសុខទុក្ខ​ដល់​យោធិន​ពិការ​និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ទិស​យោធភូមិភាគ​ទី​៥ ខេត្តបន្ទាយមានជ័យ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ឆ្នាំមមែ​២០១៥​ប្រារព្ធ​នៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​នៅ​ស្រុក​ស្វាយចេក​កាលពី​ល្ងាច​ថ្ងៃទី​៣​មេសា​២០១៥​។ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់​ក៏​រំលឹក​ដែរ​ថា​ទម្រាំ​តែ​យើង​បាន​សុខសន្តិភាព រីកចម្រើន​ជីវភាព​ធូរធារ​ពេលនេះ​គឺ​យុទ្ធជន​យុទ្ធ​នារី​វីរ​:​ភាព​តស៊ូ​ឆ្លងកាត់​ការលំបាក​វេទនា​គ្រោះថ្នាក់​យ៉ាងច្រើន​ឥត​គណនា​និង​យ៉ាងយូរ​។​ក្នុងនោះ​វីរ​:​កម្មាភិបាល​យុទ្ធជន​យុវនារី​ជាច្រើន​បាន​ពលី​ពិការ​បាត់​ដៃ​បាត់​ជើង​ភ្នែក​សម្បទារ​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​គិតគូរ​មិនអោយ​ចន្លោះ​ខ្វះខាត​ជា​បន្តបន្ទាប់​ឆ្លើយតប​គុ​ណូ​ប​ក្ការ​:​ពលី​កម្ម​បងប្អូន​។​ក្នុង​នោះបាន​គិតគូរ​គោល​របប​បៀវត្សរ៍​កើន​ឡើងជា​លំដាប់​។​ដូច​ក្នុង​ខែមេសា​នេះ​តទៅ​ក៏បាន​កើន​ហើយ​ឱកាស​ចូលឆ្នាំ​ក៏បាន​ប្រាក់ឧបត្ថម្ភ​យោធិន​កងកម្លាំង​និង​មន្ត្រីរាជការ​ម្នាក់ៗ​ចំនួន​៤.០០០​រៀល​ទៀតផង​។ 20150403_173110លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទុយ​ប៊ុនលី​នាយក​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​នៅ​ស្រុក​ស្វាយចេក​និយាយថា​:​មណ្ឌល​ទទួល​បានការ​ឧបត្ថម្ភ គាំទ្រ​និង​អភិវឌ្ឍន៍​បន្តបន្ទាប់​តាំង​បង្កើត​ឡើងមក​។​បច្ចុប្បន្ន​ក្នុង​មណ្ឌល​មាន​យោធិន​២៦១​នាក់​ហើយ​ស្ទើរ​គ្រប់ផ្នែក​បាន​ដំណើរការ​ដើម្បី​លើកកម្ពស់​ជីវភាព​សុខុមាលភាព​និង​ការអភិវឌ្ឍ​ន័​យោធិន​និង​ក្រុមគ្រួសារ​ពួកគេ ក្នុង​ឧកាស​ជូនពរជ័យ​សិរី​មង្គល​វិបុល​សុខ​ពិសេស​គឺ​ពុទ្ធពរ​ទាំង​៥​ប្រការ​ដល់​យោធិន​ពិការ​និង​កម្លាំងប្រដាប់អាវុធ​យោធភូមិភាគ​៥​ទិស​ខេត្តបន្ទាយមានជ័យ​ក្នុង​ឱក​សា​បុណ្យចូលឆ្នាំថ្មី​ឆ្នាំមមែ​នោះ​លោកនាយ​ឧ​ត្ត​ម​សរ​នី​យ៍ ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់​និង​ប្រតិភូ​បានផ្តល់​អំណោយ​ដូចតទៅ​:​អង្ករ​៥​តោន ថវិកា​៥​លាន​រៀល ទីក​ក្រូច ស្រា​បៀរ មី​ដល់​មណ្ឌល​យោធិន​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​និង​យោធិន​ពិការ​ម្នាក់ៗ​៣​ម៉ឺន​រៀល​។​ហើយ​គ្រូ សិស្ស​ក្នុង​មណ្ឌល​ក័​ទទួល​អំណោយ​ដែរ​។​ដោយឡែក​កងឯកភាព​នានា​ក៏​ទទួល​អំណោយ​ដែរ​គឺ​ពល​នាយ​យោធា​អាវុធហត្ថ​នគរបាល​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​និង​ទឺ​ក​ក្រូច​មី ស្រា​បៀរ​។​ពួកគេ​មកពី​អង្គភាព​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១,​យោធា​តំបន់​ប្រតិបត្តិ​ក​ឬ​សឹក​រង​ខេត្ត​,​ទីបញ្ជាការ​សមរភូមិ​មុខ​យៅ​ធា​ភូមិភាគ​ទី​៥,​កម្លាំង​បញ្ជាការដ្ឋាន​រថក្រោះ​អ ប ក​,​កម្លាំង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​អ ប ក​,​កងរាជអាវុធហត្ថ​ខេត្ត​, នគរបាល​ការពារ​ព្រំដែន​គោក​។​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​ដើ​ស្រាយ​សំណូមពរ​របស់​មណ្ឌល​៤​ចំណុច​:​ទី​១-​ផ្តល់​រថយន្ត​សង្គ្រោះ​១​គ្រឿង​ទី​២-​ផ្តល់​ម៉ា​សុ​ី​ន​ដេរ​ជាច្រើន​គ្រឿង​។​ទី​៣-​ដោះស្រាយ​ទម្លាក់​ភ្លើង​អគ្គីសនី​។​និង​ទី​៤-​ផ្តល់​ការចាក់​គ្រួស​ក្រហម​ធ្វើ​ផ្លូវ​គឺ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ទទួល​ជួយ​៕