ការរិះគន់​ក្លោងទ្វារ​ចូលទៅ​ប្រាសាទអង្គរវត្ត​ត្រូវបាន​(​ស​.​ស​.​យ​.​ក​)​ច្រានចោល​

0

​ខេត្តសៀមរាប​៖​នៅពេល​ថ្មីៗ​នេះ​ក្រុម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ហៅ​កាត់​ថា facebook និង​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​បានធ្វើការ​រិះគន់​ទៅលើ​អាជ្ញាធរ​ពាក់​ព​ន្ធ័​ជាពិសេស​ខាង សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ថា​បាន​ចំលង​ក្បាច់ចម្លាក់​ក្លោងទ្វារ​ពី​ប្រទេសជិតខាង ប៉ុន្តែ​ករណីនេះ​ត្រូវបាន​អ្នកនាំពាក្យ​របស់​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ច្រានចោល​ទាំងស្រុង ដោយសារ​ការរិះគន់​នេះ​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ និង​អ្នកខ្លះ​ឆ្លៀត​គេង​ចំនេញ​ខាង​នយោបាយ​។​​ ​ព័ត៌មាន​ដែល​ផ្ទុះ​ពី​រឿង​ក្លោងទ្វារ​នេះ​កើតឡើង​នៅ​ដើមខែ​មេសា​ឆ្នាំ​២០១៥​នេះ ដែល​ខាង​(​ស​.​ស​.​យ​.​ក​)​កសាងឡើង​នៅតាម​ផ្លូវ​ឆ្ពោះទៅកាន់​ប្រាសាទ​អង្គរ​។​10435929_879729562093806_2317582297305239897_n (1)
​ ​តាម​ប្រភពពី​ពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា ការសាងសង់​ក្លោងទ្វារ​នេះ​មិនដែល​ឃើញ​មាននៅ​ក្នុង​ខេត្តសៀមរាប​នេះ​ទេ ទើបតែ​ពេលនេះ​ឃើញ​គេ​សាងសង់ឡើង​នៅតាម​ផ្លូវ​ទៅ​ប្រាសាទអង្គរវត្ត ។​ប្រភព​ដដែល​បន្តថា ការសាងសង់​នេះ​មើលទៅ​ហាក់បីដូច​ក្បាច់ចម្លាក់​របស់​ប្រទេស​វៀតណាម តែ​ត្រង់​ថា​នៅ​ជំនាន់​ណា​នោះ​លោក​មិនបាន​ចាំ​នោះទេ ហើយ​ទម្រង់​ពណ៌​ទាំងនេះ ទៀតសោត​រឹតតែ​ស្រដៀង​នឹង​ក្បាច់ចម្លាក់​របស់​ប្រទេស​វៀតណាម ត្រង់​មាន​លាប​ពណ៌​ចំរុះ​ច្រើនពេក ហើយ​ក្បាច់​ខ្មែរ​យើង​ពុំមាន​លក្ខណៈ​ដូច្នេះ​ទេ​។​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ការសាងសង់​ក្លោងទ្វារ​នេះ​គាត់​មានការ​ចាប់អារម្មណ៍​ត្រង់​ថា កន្លងទៅ​មិនដែល​ធ្លាប់​ឃើញ​មាននៅ​ខេត្តសៀមរាប​ទេ ហើយ​បញ្ហា​នេះ​ក៏​មិនមែនជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​នោះដែរ​។​17425_879729702093792_5592414974003605206_n
​ ​ទាក់ទិន​ទៅនឹង​ការរិះគន់​របស់ ក្រុម​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ហៅ​កាត់​ថា facebook និង​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​នេះដែរ ត្រូវបាន​លោក សោម រតនា អ្នកនាំពាក្យ​របស់​សហ​ភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៤​ខែមេសា​នេះ​ថា ការសាងសង់​ក្លោងទ្វារ​អង្គ​រស​ង្គ្រា​ន្ត​នៅក្នុង​បរិវេន​ប្រាសាទអង្គរវត្ត​នេះ មិន​មានអី​ខុស​នោះទេ គឺ​ធ្វើ​ទៅតាម​រូបចម្លាក់​នឹង​ផ្ទាំងសិលា​ច​រឹក និង​មាននៅ​ក្នុង​ក្បាច់​ផ្កា​ច័ន្ទ​ដែល​សុទ្ធសឹង​ជា​របស់​ខ្មែរ​។​លោក​បន្តថា គោលបំណង​របស់​(​ស​.​ស​.​យ​.​ក​)​មិនមែន​ត្រឹមតែ​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ របស់​ខ្មែរ​នោះទេ គឺ​យើង​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ ទើបបាន​ពេលខ្លះ​មាន​លាយ​ពណ៌​ដើម្បី​បង្ហាញ​ឲ្យ​មានការ​ចាប់​អារ​ម្ម​ណ៏​។​លោក​បន្ថែមថា ចំពោះ​
​ការលើកឡើង​របស់​ព​ល​រដ្ឋ​នឹង​សង្គម​ហ្វេ​សបុ​កថា​យក​ស្តាយ​របស់​ប្រទេសជិតខាង នោះ​គឺជា​សេរីភាព​របស់​ពួគគេ ប៉ុន្តែ​គ្រាន់តែ​ចង់​បញ្ជាក់ថា អ្វី​ទៅជា​ស្តាយ​គេ​និង​ជា​ក្បាច់​របស់គេ​នោះ​។​លោក​បន្ថែមទៀតថា ចំពោះ​ក្លោងទ្វារ​នេះ​ខាង សស​យក មិនមាន​អ្វី​ផ្លាស់ប្តូរ​នោះទេ ព្រោះ ការរិះគន់​ទាំងនោះ​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ ជាពិសេស​ការរិះគន់​មួយចំនួន សុំ​កុំ​ឲ្យ​មានការ​លំអៀង​ទៅខាង​ផ្នែក​នយោបាយ ព្រោះ​ការធ្វើ​ក្លោងទ្វារ នេះ​មាន​ទិសដៅ​តែមួយគត់​គឺ​ដើម្បី​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ និង​ជាពិសេស​នោះ​មិន​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​វប្បធម៌​និង​អរិយធម៌​របស់​ខ្មែរ​នោះឡើយ​៕