​អាង​ខ្លួន​ជា​អ្នកមាន​ស្រវឹងស្រា​បើករថយន្ត​សេរី​ទំនើប​ដេញ​បុក​គេ​ហើយ ស្រែកថា​គេ​ចោរ​ទៀត​

0

​បុរស​ម្នាក់​អាង​ខ្លួន​ជា​អ្នកមាន ស្រវឹងស្រា​បាន​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ដេញ​បុក​យុវជន​២​នាក់ ដោយមាន​ការ​ភ័យ​តក់ស្លុត​ពេក ក៏​ដួល​ម៉ូតូ​រងរបួស ហើយ​បុរស​ម្នាក់​នោះ បាន​ស្រែកថា ពួកគេ​ជា​ចោរ​ថែម​ទៀតផង ហេតុការណ៍​នេះ បង្ក​ការណ៍​ភ្ញាក់ផ្អើល កាលពី​វេលា​1ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​មុខផ្ទះ​សំណាក់​ថប ខាងក្រោយ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។
​ ​តាម​សម្តី​រៀបរាប់ ពី​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ​ទាំង​២​នាក់ បាន​ចេញពី​ផឹកស៊ី​បន្តិច​ប​ន្ទួ​ច នៅផ្ទះ​មិត្ត​ភក្ត្រ ហើយ​វេលា​ម៉ោង​កើតហេតុ បាន​ជិះ​ម៉ូតូ​ស្តុ​ប​ពី​ម​យ​យ​គ្រឿង បំណង​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ នៅ​ម្តុំ​កន្លែងកើតហេតុ ខ​ណះ​ធ្វើដំណើរ​ជិត​ដល់​ស្តុ​ប​ណូគា​នោះ ស្រាប់​តែមាន រថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក​ហាយ​ប្រ៊ី​ដ ពណ៍​ខ្មៅ ពាក់​ស្លាក លេខ​ខេមរៈភូមិន្ទ 2-2375 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ទំនងជា​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​គៀរ​ពួកគេ ។

3
​ប្រភព​បន្តថា ឃើញ​ដូចនេះ ពួកគេ​បាន​អែប​ចូល​គៀន ហើយ​បាន​ព្យាយាម​ជិះ​រត់គេច ប៉ុន្តែ​ត្រូវបាន​រថយន្ត​នោះ​ដេញ​រហូត ដល់​ខាងក្រោយ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី មុខ​នឹង​ផ្ទះសំណាក់​ថប ដោយមាន​ការ​ភ័យ​តក់ស្លុត​ពេក ក៏បាន​ដួល​ម៉ូតូ​ទាំង​កំរោល បណ្តាលឱ្យ​រងរបួស​ទាំង​២​នាក់ ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​បាន​ចុះមក ហើយ​បាន​ស្រែក​ឆោ​រ​ឡោរ​ឡើង​ថា ពួកគេ​គឺជា​ចោរ​ថែម​ទៀតផង បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ជិតខាង​នោះ ។ ហើយដោយ​ខ្លាច​ផង​នោះ ពួកគេ​បាន​រត់​ពួន និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ និង​សមត្ថកិច្ច​ឱ្យមក​ភ្លាមៗ​ផងដែរ ។ មិនតែប៉ុណ្ណោះ​បុរស​ដែលជា​អ្នកបើកបរ​រថយន្ត អាង​ខ្លួន​ជា​អ្នកមាន និង​រថយន្ត​ពាក់​សុ​ត​តែ​ស្លាក​លេខ ខេមរភូមិន្ទ​ផង​នោះ បាន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ និង​បាន​ស្រែក​ឡូឡា​រដាក់​គេ​ដាក់​ឯង ហាក់ដូចជា​មិន​ញ​ញឺ​ត​នឹង​សមត្ថកិច្ច ក៏ដូចជា​កម្លាំង​កងរាជអាវុធហត្ថ ដែល​ចុះទៅ​អន្តរាគមន៍​បន្តិច​ទាល់តែសោះ ហើយ​បាន​ចង្អុលមុខ​ជន រងគ្រោះ យុវជន​ទាំង​២​នាក់​ថា ជា​អ្នក​គប់​កញ្ចក់​រថយន្ត​របស់ខ្លួន​ទៅវិញ ទាំង​ពួកគេ​បានប្រកែក​ថា មិនដឹង​អ្វី​ទាល់តែសោះ និង​មិនឱ្យ​អ្នកកាសែត ថត​ថែម​ទៀតផង ដោយ​និយាយថា​គ្មាន់​សិ​ទ្ឋ​នោះទេ ។

Sequence 06.Still023
​ ​ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ ជនរងគ្រោះ​បានទាមទារ​សំណង់​ថ្លៃ​ព្យាបាល និង​ខូចខាត​ម៉ូតូ​ចំនួន​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម សមត្ថកិច្ច​ក៏​សម្រេច យក​ទាំង​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន ខណ្ឌទួលគោក រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕

4