ថ្នាំញៀន​ចំនួន​120​គ្រាប់​ត្រូវបាន​បង្ក្រាប​នៅ​ស្រុក​សំពៅ​លូន​

0

បាត់ដំបង​៖ ជនសង្ស័យ​ម្នាក់​រួមទាំង​វត្ថុតាង​ដែលជា​ប្រភេទ​សារធាតុ​ញៀន ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ធ្វើ​ការតាមប្រមាញ់​និង​បង្ក្រាបបាន​កាលពី​ថ្ងៃទី​4-4-15វេលា​ម៉ោង​3​រសៀល ត្រង់ចំនុច​ក្រពើ​ហា ស្ថិតក្នុង​ភូមិ​រស្មី ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូនimage ខេត្តបាត់ដំបង​ខណ​:​ដែល​ជននេះ​កំពុង​ប្រព្រឹត្ត​នូវ​ករណី​ជួញដូរ កាន់កាប់ និង​រក្សាទុក​នូវ​គ្រឿងញៀន​ខុសច្បាប់​ជាក់ស្តែង​។​
យោងតាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​បាន​បញ្ជាក់ថា មុន​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​
លោក​អធិការ​បានទទួល​នូវ​សេចក្តី​រាយ​ការ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ​ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅត្រង់ចំនុច​ខាងលើ ទើប​សមត្ថកិច្ច​បានចេញ​ប្រតិបត្តិការ​ភ្លាមៗ​ដោយ​ប្រទះឃើញ​មុខសញ្ញា​ម្នាក់​ទៅតាម​ការ​រាយ​ការ​ក៏​សំរេច​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​ចំនួន​4​កញ្ចប់​តូច​ដែល​ជនសង្ស័យ​បាន​វេច​ខ្ចប់​នៅក្នុង​ថង់​ព៌​ណ​ខ្មៅ ហើយ​បោះចោល​ទៅលើ​ដី​។image (1)
ក្រោយពេល​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​ប្រទះឃើញ​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​120
គ្រាប់ ដែល​ជនសង្ស័យ​នេះ​មានឈ្មោះ ឌឹ​ម រតនា ភេទ​ប្រុស អាយុ​23​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បើទោះបីជា​ជននេះ​មាន​ចេតនា​លាក់លៀម​មិនបាន​បកស្រាយ​បំភ្លឺ​ថា​កន្លងមក​រូបគេ​ធ្លាប់បាន​រក​សុ​ី​ចំនួន​ប៉ុន្មាន​ដង​ក៏ដោយ ក៏​សមត្ថកិច្ច​បានកំណត់​រួចជាស្រេច​ដែរ​ថា​ជននេះ​គឺជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​ដែរ ដែល​សមត្ថកិច្ច​បានដាក់​កំលាំង​តាម​ប្រមាញ់​ជា​យូរ​មក ហើយ ដោយ​គ្រាន់តែ​មិនទាន់​មានឱកាស​តែប៉ុណ្ណោះ​។​បច្ចុប្បន្ន​ក្រោយពេល​ឃាត់ខ្លួន កំលាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សំពៅ​លូន​បាន និង​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន ព្រមទាំង​វត្ថុតាង ទៅកាន់​សាលាដំបូង​ហើយ ដោយ​ទុកអោយ​តុលាការ​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​៕