​រថយន្ដ​កង់​ទី​ន័​រ​១​គ្រឿង​បើក​បុក​រថយន្ដ​តាក់ស៊ី​១​គ្រឿង បណ្ដាលអោយ​រង​ការខូចខាត តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស់​

0

​រថយន្ដ​តា​ក់សី​មែ​ត​១​គ្រឿង រង​ការខូចខាត​យ៉ាង​ដំ​នំ ដោយសារតែ​រថយន្ដ​កង់​ទី​ន័​រ​១​គ្រឿង បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​នឹង ៥០​នាទី​យប់ ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស់ ស្ថិតនៅក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន 2
​ប្រភពព័ត៌មាន​ពីសា​ក្សី នៅនឹងកន្លែង​កើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ដ​តា​ក់សី​មែ​ត​១​គ្រឿង ពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-1075 ធ្វើដំណើរ​តាម បណ្ដ​យ​ផ្លូវ​ព្រះ​សុធារស់ ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ ក៏មាន​រថយន្ដ​កង់​ទី​ន័​រ​១​គ្រឿង ព​ណ៍សរ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0156 បើកបរ​ដោយ​បុរស់​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស់ ទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា មក​បុក​រថយន្ដ​តាក់​សី​ចំ​ពីមុខ​ពេញទំហឹង ផ្នែក​ចំហៀង​ខាងឆ្វេង បណ្ដាលអោយ​រង​ការខូចខាត ។​

1
ប្រភព​ដ៏​ដែល​បាន​បន្តថា ក្រោយ​កើតហេតុ រថយន្ដ​កង់​ទី​ន័​រ មិនបាន​ឈប់​ដោះស្រាយ​គ្នា​ទេ គឺ​បាន​ព្យាយាម​បើក​រត់គេច រហូតដល់​ខាងកើត​វិទ្យាល័យ​បឹងត្របែក ក្នុង​សង្កាត់​ផ្សា​ដើមថ្កូវ ទើប​ឃាត់​បាន ភ្លាមៗ​នោះ​ក៏មាន​កំលាំង សម្ថ​តិ​កិច្ច​មូល​ដ្ធា​ន សហការ​ជាមួយ​កំលាំង​ជំនាញ យក​រថយន្ដ​ទាំង​២ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕

4