យុវជនម្នាក់សង្ស័យប្រើសប្រាស់ថ្នាំញៀនហូសកំរិត បានដើរវាយយុវជនម្នាក់ និងយកម៉ូតូរបស់ជនរងគ្រោះដុត បណ្តាលឲ្យឆេះអស់ចំនួន១គ្រឿង ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរ និងហៅសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា
ម៉ោង១២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ នៅចំណុចខាងលិចផ្សារឯករាជ្យ២ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឆេន សុខចាន់ ភេទប្រុស អាយុ២៦ឆ្នាំ និងជនបង្កឈ្មោះ សុខ ញឿន ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅក្នុងសាលាបណ្តុះបណ្តាលបច្ចេកទេស ឌីសុវតណ្ណរិទ្ធ ជាសិស្សរួមថ្នាក់តែមួយ ។ តាមសំដីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបគេបានអង្គុយដេសំលៀកបំពាក់ដោយកំពុងតែអង្គុយសុខៗ ស្រាប់តែបុរម្នាក់ឈ្មោះ សុខ ញឿន បានស្ទុះមកវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ហើយជនបង្ករ បានអូសម៉ូតូស្មាស់មួយគ្រៀង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-7144 មកក្រៅ ហើយបានចាក់សាំដុត បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យផ្ទើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរ ទំនាងក់
ទំនងហៅសមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ ។សាក្សីដដែលបានបន្តថា បន្ទាប់មកជនសង្ស័យ ក៏បានរត់គេចខ្លួន តែត្រូវបានលោកគ្រួ ដែលបង្ហាត់បង្កៀននៅក្នុងសាសា ឃាត់បានភ្លាមៗតែម្តង ។ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច យកទៅសាកសួរបន្ត នៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជួនទៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាក់ការបន្ត ។តាមការឲ្យដឹងពីសិស្សនិងគ្រួបង្រៀន បានឲ្យដឹងថា យុវជនខាងលើ តែងតែដើរវាយគេ ដោយមិនដឹកមួលហេតុ ជាញឹក់ញាប់ ដោយគ្មាននណាម្នាក់ហ៊ានតដៃនេះទេ ៕






































