ខឹង​គេ​ជិះ​ម៉ូតូ​មើលមុខ​ហៅ​គេ​ឲ្យ​ឈប់​ដក​កាំបិទ​ដេញ​កាប់​ផ្អើ​ក​ដល់​ប្រជាពលរដ្ឋ​រត់​ជាន់ជើងគ្នា​

0

​បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារតែ​ពួកគេ ទាស់​ពាក្យសំដី​គ្នា រឿង​ជិះ​ម៉ូតូ មើ​កមុខ​គ្នា ហើយ​ដក​កាំបិទ​ដេញ​កាប់​គ្នា តាម​ផង​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​image (1)កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​ឡាន តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឯក វណ្ណៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​២​ឈ្មោះ រ័ត្ន រិ​ទ្ធ​ទី​ណូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នាក់​ទាំង​២ ស្នាក់​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនបង្ក​ឈ្មោះ ម៉េង សេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំងរ​វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​តា​អិន ឃុំ​ព្រែ​កតា​អិន ស្រុក​កោះធំ ខេត្តកណ្តាល ។​​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​

4

កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង មកពី​ទិញ​ស្រា​បៀរ​ផឹក ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​ជញ្ជីង​ថ្លឹង​ឡាន ស្រាប់តែ​ងាកមើល​បុរស​ម្នាក់​ឈ្មោះ ម៉េង សេង ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ ឈប់​ចាំ​ប្រពន្ធ​ចេញពី​ធ្វើការ ។ បន្ទាប់មក​ឈ្មោះ ម៉េង សេង បាន​ស្រែក​ទៅកាន់​ជនរងគ្រោះ​ថា មើលមុខ​អី បើ​ខ្លាំង​ឈប់​ម៉ូតូ​មក​វាយ​គ្នា បន្ទាប់មក​ឈ្មោះ រ័ត្ន រិ​ទ្ធ​ទី​ណូ និង​ឈ្មោះ ឯក វណ្ណៈ ក៏បាន​យក​ម៉ូតូ​ទុក​ក្នុងផ្ទះ​រួច​ដើរមក​វាយ ឈ្មោះ​ម៉េង សេង បណ្តាល​ឲ្យ​វាយ​ទៅវិញទៅមក និង​ដក​កាំបិទ​ដេញ​កាប់​គ្នា តាម​ដងផ្លូវ​សារ​ធារ​ណៈ យ៉ាង​អាធិបតេយ្យ ផ្អើល​ដល់​ប្រជាពលរដ្ឋ នៅ​ជិត​និង​នាក់​ដំណើរ​ដើរ​រត់​ឈប់​មើល និង​នាក់​ខ្លះ​បាន​រាយការណ៍​ទៅ​សម​ត្ថ្ក​កិច្ច ចុះមក​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង និង​ដក់ហូត​បាន​កាំបិទ​មួយ​ដើម​ផងដែរ​។​​ ​សាក្សី​ដដែល​បាន​បន្តថា ទាក់ទិន​និង​ហេតុការណ៍​នេះ បង្កឡើង​ដោយសារតែ​ទំនាស់​សំដី គ្នា​ពេល​ជិះ​ម៉ូតូ​មើលមុខ​គ្នា ។​

2
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​នាក់​របួសស្រាល សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន និង​នាំយកទៅ​សាកសួរ នៅ​ប៉ុ​ស្ថិ៍​នគរបាល​កា​កាប ដើម្បី​ដោះស្រាយ​តាម​ក្រោយ ៕

3