ក្រោយ​ឆេង​ម៉េង​ដាក់​កំដៅ​ខសាច់​ជ្រូក ក្លាយជា​អគ្គីភ័យ​ឆេះ​ផ្ទះ​ខ្ទេច​អស់

0

បាត់ដំបង​៖ លំនៅដ្ឋាន​មួយ​ខ្នង​ដែលមាន​លក្ខណ​:​ថ្ម​ក្រោម​ឈើ​លើ បានក្លាយ​ទៅជា​ចំណី​ភ្លើង​តែ​ក្នុង​រយ​:​ពេល​មួយ​ប៉ព្រិចភ្នែក ដែល​អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​ឡើង​កាលពី​វេលា​ម៉ោង​10,15​នាទី​យប់ថ្ងៃទី​5-4-15 ត្រង់ចំនុច​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង បន្ទាប់ពីimage (1)​ម្ចាស់ផ្ទះ​បាន​បង្កាត់ភ្លើង​ចង្ក្រាន​ដើម្បី​ដាក់​កំដៅ​ខសាច់​ជ្រូក​ដែល​នៅសល់​ពី​ការ​សែន​ឆេង​ម៉េង​ពីថ្ងៃ ហើយក៏​ចូល​ទៅ​សំរាក​លង់លក់​ដោយ​មិនបាន​ពន្លត់​វា​។​
តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ចំនុចកើតហេតុ​បាន​និយាយថា នៅមុន​
ពេល​កើតហេតុ​គឺ​ពួកគាត់​បានឃើញ​ផ្សែង និង​អណ្តាតភ្លើង​បានចាប់ផ្តើម​ហុយ​ចេញពី​ដំបូលផ្ទះ​របស់​អ្នកភូមិ​ម្នាក់​ឈ្មោះ យូ ធិ​ន ភេទ​ប្រុស អាយុ​52​ឆ្នាំ ដែល​ផ្ទះ​នេះ​មាន​លក្ខណ​:​ថ្ម​ក្រោម ឈើ​លើ​ហើយ​នៅពេល​នោះដែរ​ទំនងជា​ម្ចាស់ផ្ទះ​ដេកលក់​គឺ​មិនបាន​ដឹងថា​មាន​អ្វី​កំពុង​កើតឡើង​នោះទេ​ទើប​ពួកគាត់​បាននាំគ្នា​ស្រែក​ឆោ​រ​ឡោ​ឡើង ទើប​គេ​ឃើញ​ម្ចាស់ផ្ទះ​ស្ទុះ​ចេញមក​ដោយ​នាំគ្នា​ប្រមូលយកទ្រព្យសម្បត្តិ​សំខាន់ៗ​ចេញមកក្រៅ ក្នុងនោះ​ក៏បាន​អូស​គោយន្ត និង​ជញ្ជូន​ស្រូវ​ចេញ​បាន​មួយចំនួនផងដែរ នេះ​ក៏ដោយ​សារ​តែមាន​ការជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ ព្រោះ​អណ្តាតភ្លើង​ត្រូវបាន​ឆេះ​ឡើងចាប់ពី​ជាន់​ខាងលើ​ចុះមក​វិញ​។​ស្របពេល​ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ទូរស័ព្ទ​សុំទៅខាង​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អោយជួយ​អន្តរាគមន៍​។​
មួយសន្ទុះ​ក្រោយមក​ក៏មាន​រថយន្ត​បង្ការ ពន្លត់អគ្គីភ័យ​បាន​ចុះទៅ​ដល់ ប៉ុន្តែ​ដោយសារតែ​
កំលាំង​ភ្លើង​មានការ​ឆាបឆេះ​លឿន​ផង​នោះ ផ្ទះ​ដែល​រងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង​ទៅហើយ​ដូច្នេះ​រថយន្ត​ទឹកបាន​ត្រឹមតែ​បាញ់​ការពារ និង​ទប់ស្កាត់​កុំអោយ​អណ្តាតភ្លើង​នេះ​មាន​ការឆេះ​រាលដាល​. ទៅ​លំនៅដ្ឋាន​ដទៃ​តែប៉ុណ្ណោះ ដោយ​ប្រើប្រាស់​ទឹក​អស់​តែ​ពីរ​រថយន្ត នៅ​ទីបំផុត​ផ្ទះមួយ​ខ្នង​ដែលមាន​ទំហំ 7​ម៉ែត្រ​គុណ​នឹង​8​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង​ត្រូវ​ឆេះ​ខ្ទេច​ទាំងស្រុង​។​
លោក​យូ ធិ​ន ជា​ម្ចាស់ផ្ទះ​បាន​រៀប​រាប់ទាំង​ភាព​សោកស្តាយ​ថា បើ​សរុប​ជា​ទឹកប្រាក់​ទៅលើ​
ផ្ទះមួយ​ខ្នង​នេះ ព្រមទាំង​សម្ភារ​:​ដែល​នៅក្នុង​ផ្ទះ​ទាំងអស់​ដែល​អគ្គីភ័យ​បាន​បំផ្លាញ​ប្រហែល​3​ម៉ឺ​ន​ដុល្លារ​ហើយ​លោក​ក៏បាន​ទទួលស្គាល់​ដែរ​អំពី​កំហុស​របស់លោក​ក្នុងការ​ធ្វេសប្រហែស​ដោយ​មិនបាន​ពន្លត់ភ្លើង​ចង្ក្រាន​បាយ ដោយ​គិតថា​វា​មិន​អី ព្រោះ​កាលពី​ថ្ងៃ​ក្រោយពេល​រៀបចំ​សែន​ឆេង​ម៉េង​រួចមក​លោក​និង​អ្នកភូមិ​បាននាំគ្នារ​ជួបជុំ​ញុំ​លែង​បន្តិច​ប​ន្ទួ​ច ហើយ​បន្ទាប់មក​ខសាច់​ជ្រូក​ដែល​នៅសល់​គ្រួសារ​របស់លោក​បាន​ដាក់​ភ្លើង​កំដៅ​នៅលើ​ចង្ក្រាន​ខាងលើ​ផ្ទះ​រួច​ក៏​ចុះមក​សំរាក​នៅក្នុង​បន្ទប់​ខាងក្រោម​ផ្ទះ ទីបំផុត​គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ចង្ក្រាន​ខាងលើ​ផ្ទះ​មែន ហើយ​កុំ​តែ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​ស្រែកហៅ​ម្ល៉េះ​ទ្រព្យសម្បត្តិ​សំខាន់ៗ​ក៏​មិនអាច​យកចេញ​ទាន់​ដែរ​។​image
ដោយឡែក​លោក​គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ​ខេត្ត​បាន​បញ្ជាក់ថា​
ភាព​យ៉ឺ​ត​យ៉ាវ​របស់​អង្គភាព​នេះ​ក៏​ដោយសារតែ​ការ​រាយ​ការ​របស់​ប្រជាពលរដ្ឋ​មានការ​យ៉ឺ​ត​យ៉ាវ​ដែរ​ម្យ៉ាងទៀត​ផ្លូវ​ក៏​ឆ្ងាយ​ទំរាំ​ចុះទៅ​ដល់ផ្ទះ​នោះ​ឆេះ​ស្ទើរ​ទាំងស្រុង​ទៅហើយ ដូច្នេះ​លោក​ក៏​សុំ​អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ដោយ​មុននឹង​ចូលទៅ​សំរាក ឬក៏​ត្រូវ​ធ្វើដំណើរ​ទៅណា​ឆ្ងាយ ត្រូវ​ពិនិត្យ​ក្នុងផ្ទះ​អោយ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ជៀសវាង​នូវ​បញ្ហា​ណាមួយ​​ដែល​បានកើត​ឡើងជា​យថាហេតុ​៕