កុមារ​៤​នាក់​បងប្អូន ក្រុមគ្រួសារ​បោះបង់ចោល ទទួល​អំណោយ​ពី​សប្បុរសជន និង​ត្រូវបាន​អាជ្ញាធរខេត្ត បញ្ជូន​អោយមក​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​

0

​កុមារ​៤​នាក់​រស់នៅ ដោយ​ក្រុមគ្រួសារ​បោះបង់ចោល ត្រូវបាន​អាជ្ញាធរខេត្ត បញ្ជូន​យកមក​អោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា សប្បុរសជន​នានា ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ឯ​,​ឧ​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា ជូន​ពួកគេ​សរុប​ជាង​មួយ​ពាន់​ដុល្លា និង​គ្រឿង​DSC03176ឧបភោគបរិភោគ មួយចំនួនទៀត ។​
​ ​នៅក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ ជូន​កុមា​រឯក​កោ ទាំង​៤​នាក់​ខាងលើនេះ ឯ​,​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធានកិត្តិយស គណៈកម្មការ​សាខា កាកបាទក្រហម​ខេត្ត បាន​ថ្លែងអោយដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​កាសែត វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក បាន​ផ្សព្វផ្សាយ​នូវ​ទុក្ខលំបាក​វេទនា របស់​កុមារ​៤​នាក់​បងប្អូន ត្រូវ​ក្រុមគ្រួសារ និង​ឪពុកម្តាយ​បោះបង់ចោល រស់នៅ​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥​រួចមក គណៈបញ្ជាការ​ឯកភាព​ខេត្ត បានធ្វើការ​កោះប្រជុំ​ជាបន្ទាន់​មួយ ដោយ​ផ្តោតលើ​ការជួយ​ដោះស្រាយ​ជីវភាព របស់​កុមារ​ឯកោ​ទាំង​៤​នាក់ ។

DSC03176
​បន្ទាប់មក​លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ឆ្នាំង សាខា​កាកបាទក្រហម​ខេត្ត និង​សប្បុរស​មួយចំនួន បាន​នាំយក​អំណោយ​សង្គ្រោះ និង​ថវិកា​មួយចំនួន យកទៅ​ផ្តល់ជូន​ពួកគេ ដល់​លំនៅដ្ឋាន​ផងដែរ ។​
​ ​ដោយ​មានការ​ព្រួយ​បារ​ម្មណ៍ អំពី​សុខភាព សន្តិសុខ សុ​វត្តិភាព ជីវភាព និង​ការ​មិនបាន​រៀនសូត្រ ឯ​,​ឧ​អភិបាលខេត្ត ក៏បាន​សម្រេចចិត្ត​ដឹកបញ្ជូន​កុមារ​ឯកោ​ទាំង​៤​នាក់ មកអោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​របស់​ខេត្ត ។ ទន្ទឹម​នោះដែរ អាជ្ញាធរខេត្ត ត្រូវ​គិតគូរ​បញ្ហា​៤​ជា​ចម្បង ក្នុងការ​ជួយសង្គ្រោះ កុមារ​ឯក​កោ​ក្រីក្រ ទាំង​៤​នាក់​នេះ ១ អោយ​អាជ្ញាធរ​ស្រុក ពិនិត្យ​ដីធ្លី​ដែល​កុមារ​រស់នៅ​មាន​ប្លង់​ឬ​អត់ ២ តើ​អាច​សង់ផ្ទះ​អោយគេ នៅ​លើដី​នោះបាន​ឬទេ ៣ ត្រូវ​ដោះស្រាយ អណ្តូងទឹក​អោយបាន ៤ សន្តិសុខ សុ​វត្តិភាព​ក្មេង គួរ​ជួយ​បែបណា ពេល​ពួកគេ​ទុក​លុយកាក់ ដែល​សប្បុរសជន​ផ្តល់ អោយ ។ ប៉ុន្តែ​បញ្ហាសំខាន់​នោះ គឺ​ត្រូវ​គិតគូរ​ពី​សុខភាព​កុមារ​មុនគេ និង​គិតគូរ​អោយ​កុមារ​តូចៗ​៣​នាក់ បាន​ចូលរៀន សូត្រ​ដូច​គេឯង ហេតុនេះហើយ ទើប​អាជ្ញាធរខេត្ត សម្រេច​បញ្ជូន​ពួកគេ អោយមក​រស់នៅ ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្ត មួយរយៈ​សិន ។ ដោយឡែក​បងៗ​ពួកគេ​៣​នាក់​ទៀត មាន​វ័យ​ជា​យុវជន អាច​រស់ក្នុង​លំនៅដ្ឋាន​ពួកគេ​បាន ដោយ​អាជ្ញាធរខេត្ត ស្រុក និង​ជួយ​សាងសង់​ផ្ទះ សំរាប់​អោយ​ពួកគេ រស់​នៅបាន​សមរម្យ​ផងដែរ ។​

image
​ ​សូម​រំលឹក​ផងដែរ​ថា ឈ្មោះ ញឹម សៃ អាយុ​៤៥​ឆ្នាំ ត្រូវជា​ឪពុក​កុមារ​ទាំងនោះ ទៅ​មាន​ប្រព​ន្ឋ​ចុង រីឯ​ម្តាយ ឈ្មោះ យ៉ុ​ន នី អាយុ​៤២​ឆ្នាំ ទៅរក​ស៊ី​នៅ​ខេត្ត​មណ្ឌល​គី​រី បាត់​ដំណឹង​ឈឹង ពួកគេ​នៅ​ឯក​កោ មាន​គ្នា​៤​នាក់ ១-​ឈ្មោះ ស៊ឺ គឹម​សាន អាយុ​១៥​ឆ្នាំ ជា​អ្នកមើលការខុសត្រូវ និង​ចិញ្ចឹម​ប្អូនៗ ដោយ​ការ​ស៊ីឈ្នួល​ឃ្វាលគោ​អោយគេ ២-​ឈ្មោះ ស៊ឺ កំ ស​ត់ អាយុ​១១​ឆ្នាំ ភេទ​ប្រុស ៣-​ឈ្មោះ ស៊ឺ ស្រីនាថ អាយុ​១០​ឆ្នាំ ភេទ​ស្រី និង​៤-​ឈ្មោះ ស៊ឺ ស្រី​ណៃ អាយុ​៩​ឆ្នាំ ភេទ​ស្រី ពិការ​ជើង ដោយ​ពស់​ចឹក​ដំបៅ​រលួយ ត្រូវ​ពេទ្យ​កាត់​ជើង​មួយ​កំណាត់ ។
​ ​អំណោយ​របស់​សប្បុរស និង​ឯ​,​ឧ​អភិបាលខេត្ត យកទៅ​ផ្តល់ជូន​ពួកគេ ក្នុង​មណ្ឌល​កុមារកំព្រា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៥ សរុប​មាន​ចំនួន ២.២០០.០០០​រៀល និង​៦០០​ដុល្លា ក្នុងនោះ​អំណោយ​របស់​ឯ​,​ឧ​អភិបាលខេត្ត​១០០​ដុល្លា ,​ឯ​ឧ​ត្ត​ម អ៊ុក រ៉ាប៊ុន ២០០​ដុល្លា , ឧក​ញ្ញា ស្រី​ងួន ស្រី​វុ​ឌ្ឍី ២០០​ដុល្លា ,​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ១.១៧០.០០០​រៀល និង​អំណោយ​របស់​ចាងហ្វាង​កាសែត កោះសន្តិភាព ១.០៣០.០០០​រៀល និង​១០០​ដុល្លា ត្រូវបាន​ប្រគល់ជូន​លោក​ប្រធាន​មណ្ឌល​កុមារកំព្រា ទុកដាក់​ចាត់ចែង​ជូន​កុមារកំព្រា​៤​នាក់​ខាងលើ ៕​ ​\

999