ដោះលែង​ម្នាក់ បន្ថយទោស​ម្នាក់ ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​

​ភ្នំពេញ ៖ សាលាឧទ្ឋរណ៍ បាន​សម្រេច​លើកលែង​ការចោទប្រកាន់​ជនជាប់ចោទ​ម្នាក់ ព្រមទាំង​បង្គាប់​ឲ្យ​អនុរក្ស​ពន្ឋនាគារ​ដោះ​លែង​ភ្លាមៗ និង បាន​បន្ឋូរបន្ថយ​ទោស​ជនជាប់ចោទ​ម្នាក់ ទៀត ដែល​ពួកគេ​ទាំង​ពីរ​នាក់ ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ក្នុង ម្នាក់ៗ​៧​ឆ្នាំ ពី​បទ​ការនាំ

ចេញ​ដោយ​មាន​គោលដៅ​សម្រាប់​ការ​ឆ្លងដែន ពាក់ព័ន្ឋ​ការនាំ​ក្រុមកម្មក​រទៅធ្វើការ​ងារ​នៅ​ប្រទេស ថៃ​ដោយ​ខុសច្បាប់​។
​លោក​ចៅក្រម ចាយ ច័ន្ទ​តា​រ៉ា​វណ្ណ បាន​ថ្លែង​ក្នុង​សវនាការ កាលពី​ថ្ងៃ​ទី​០៣ មេសា ថា ក្រោយ ពិនិត្យ​សំណុំរឿង​បាន​ច្បាស់លាស់​ហើយ សាលាឧទ្ឋរណ៍​សម្រេច លើកលែង​ការចោទប្រកាន់​ទៅ លើ​ឈ្មោះ អ៊ី ដា​រ៉ា និង​បង្គាប់​ឲ្យ​ដោះលែង​ជន​នេះ​ប្រសិនបើ​គ្មាន​ជាប់​ពាក់ព័ន្ឋ​នឹង​បទល្មើ​សណា ផ្សេង​ទៀត​ទេ ។ ចំណែក​ឈ្មោះ លឹម ផល្លី សម្រេច​បន្ថយទោស​កម្ម​ពី​ជាប់គុក​៧​ឆ្នាំ មក​ត្រឹម​៤​ឆ្នាំ វិញ ។
​ចំពោះ​សំអាង​ហេតុ​នៃ​ការសម្រេច​នេះ ត្រូវបាន​លោក​ចៅក្រម បញ្ជាក់ថា ដោយសារ​ឈ្មោះ អ៊ី ដា​រ៉ា គ្មាន​ជាប់​ពាក់ព័ន្ឋ​នឹង​ការអូសទាញ​កម្មករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នោះទេ ពោល​គឺ អ៊ី ដា​រ៉ា គ្រាន់តែ​ជា​អ្នក​ដឹក​រ៉ឺម៉ក​ម៉ូតូ​តែប៉ុណ្ណោះ ។ ចំណែក​ឈ្មោះ លឹម ផល្លី ក៏​បាន​មិន​បាន អូសទាញ​ក្រុម​កម្មករ​ដែរ គឺ​ក្រុមកម្មករ​បាន​ស្មគ្រ័ចិត្ត​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ឈ្មោះ លឹម ផល្លី ក៏​មិន​បាន​ទទួល​កម្រៃ​ណាមួយ​ពី​សំណាក់​ក្រុម​កម្មករ​នោះដែរ គ្រាន់តែ​ជា​អ្នកដឹកនាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តែប៉ុណ្ណោះ ។ ដូច្នេះ​គប្បី ផ្តល់​នូវ​ស្ថាន​សម្រាល ទោស​ដល់​ឈ្មោះ លឹម ផល្លី ។
​ការសម្រេច​របស់​សាលាឧទ្ឋរណ៍​ខាងលើនេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បើក សវនាការ កាលពី​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៤ កន្លងទៅ ៕​

IMG_0374