ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ក្រាក់​ចត​នៅ​ច​ញ្ចើ​ម​ផ្លូវ​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​​នាក់​

0

​ឧ​ត្ត​រ​មានជ័យ​៖ បុរស​ចំនួន​៣​នាក់​ចេញពី​ផឹកស៊ី នៅផ្ទះ​មិត្ត​ភ័​ក្រ​ស្រវឹង​ជោកជាំ​បាននាំគ្នា​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​ដល់​ពាក់​កណ្ដាលផ្លូវ​បាន​បុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ប​ង្គូ​ល​ក្រាក់​បែក​កង់​ឈប់​ចត​នៅ​និង​ច​ញ្ចើ​ម​ផ្លូវលំ​ពីក្រោយ​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​។​ហេតុ​IMG_5186ការ​បុរស​៣​នាក់​ស្រវឹង​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ក្រាក់​ពីក្រោយ​នោះ បាន​កើតឡើង​នៅត្រង់ចំណុច​លើផ្លូវ​លំ ស្ថិតនៅ​ក្នុងភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ប៉ូលិស​សណ្តាប់ធ្នាប់​ស្រុក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ទាំង​៣​នាក់ ទាំង​ស្លាប់​និង​របួស​នោះបាន​ឲ្យ​ដឹងថា ១​ឈ្មោះ​ខ្លូ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ម៉ូតូ​ស្មា​ក់​សេរី​ចាស់​គ្មាន​ស្លាក​លេខ​(​ស្លាប់​)​និង​នាក់​រួម​ដំណើរ​ឈ្មោះ​ឆ្លើង ណាយ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​របួសធ្ងន់​២​ឈ្មោះ​ធឿន ហួរ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​របួសធ្ងន់​។​រីឯ​នាក់​បើក​គោយន្ត​កន្ត្រៃ​ឈ្មោះ​បាន សុខុម ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ ឃុំ​ទាន​កាំ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ គ្មាន​របួស​។​

IMG_5187
​នៅ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​បានឃើញ​គោយន្ត​កន្ត្រៃ​ដឹកឈើ​ក្រាក់ បែក​កង់​ឈប់​ជាប់​និង​ចិញ្ចើមផ្លូវ​ហើយ​មាន​កាច់​មែកឈើ​ដាក់​ពីក្រោយ​គោយន្ត​កន្ត្រៃ​នោះ​៤​ទៅ​៥​ម៉ែត្រ ហើយ​បានដាក់​ភ្លើង​ពិល​ជា​សញ្ញារ​បន្ថែមទៀត​។​តែដោយសារ​តែ​បុរស​ទាំង​៣​នាក់​នោះ​ស្រវឹងស្រា​ជោកជាំ​ខ្លាំងពេក​បាន​បើក​ម៉ូតូ​លឿន​លើស​ល្បឿន​កំណត់​ក៏​ជ្រុល​ទៅបុក​គោយន្ត​ដែល​កំពុងតែ​ឈប់​ចត​ពេញ​មួយ​ទំហឹង​តែម្ដង​។ សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បន្តទៀតថា ក្រោយពេល​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​គាត់​បានឃើញ​ប៉ូលិស​សណ្តាប់ធ្នាប់​ផ្នែក​ចរាចរណ៍​ស្រុក​អន្លង់វែង​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង រួច​ប្រមូល​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រងចាំ​ការដោះស្រាយ​ជា​ក្រោយ​។ រីឯ​សាកសព​រងគ្រោះ​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​អ្នក​ដែល​រងរបួស​ធ្ងន់​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ជួយសង្គ្រោះ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ៕

IMG_5185