ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​កងពលតូច​អន្តរាគមន៍​លេខ​១៤​ជាមួយ​ខាង​អគ្គីសនី​កម្ពុជា​

0


​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ​អគ្គមេបញ្ជាការ​រង​កង​យោធពល​កង​ខេ​មរះ​ភូមិន្ទ និង ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​កងពលតូច​អន្តរាគមន៍​លេខ ១៤ ជាមួយ​អាជ្ញាធរ​1អគ្គីសនី​កម្ពុជា និង អគ្គនាយកដ្ឋាន​អគ្គីសនី​កម្ពុជា ។ ពិធី​នេះ​បាន​ប្រារព្វ​ធ្វើ​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ ១៤ ដែលមាន​ទីតាំងនៅ​ភ្នំ​បាយ​ឃ្លះ ស្ថិតក្នុង​ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គីសនី​កម្ពុជា ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គីសនី​កម្ពុជា ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ វ​រះ​សេនីយ៍​ជានា​យ​ទា​ហ៊ាន នាយ​ទា​ហ៊ាន​រង​មួយចំនួនទៀត ។​

2
​ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ គឹម សេង​ង​ន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ បាន​ជំរាបជូន​ថា អង្គភាព​មាន​ផ្នែក​ចំនួន​០៣, ការិយាល័យ​ចំនួន​០៩, កងអនុសេនាធំ​ចំនួន​០៧, កងអនុសេនាតូច​ចំនួន​០១ និង ០៥​វ​រះ​សេនា​តូច ។ ទីបញ្ជាការ​កងពល ផ្នែក ការិយាល័យ កងអនុសេនាធំ កងអនុសេនាតូច ចំណុះ​កងពល​, វ​រះ​សេនា​តូច​លេខ​១៤១ ១៤៣ និង ១៤៤​មាន​ទីតាំងនៅ​ស្រុក​ក្រគរ​,​វ​រះ​សេនា​តូច​លេខ​១៤២ មាន​ទីតាំងនៅ​ស្រុក​ភ្នំក្រវាញ និង វ​រះ​សេនា​តូច​លេខ​១៤៥ មាន​ទីតាំងនៅ​ឃុំ​ថ្មដា​ស្រុក​វាលវែង ។ កងពល​មាន​ភារកិច្ច​សំខាន់​ពីរ ទីមួយ​អន្តរាគមន៍​ឲ្យ​កងទ័ពជើងគោក និង ទី​ពីរ​ការពារ​ព្រំដែន​ប្រវែង ៤៩​គម ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ។ កាល​ចងសម្ព័ន្ធ​មេត្រី​ភាពជា មួយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង ថាមពល​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ស៊ុយ សែម បាន​ជួយ​កសាង​អគារ​ថ្ម ចំនួន​០២​ខ្នង​, អគារ​ស្នាក់នៅ​០១​ខ្នង​, អគារ​ស្នាក់នៅ​វ​រះ​សេនា​តូច​លេខ ១៤១ និង អគារ​ពេទ្យ​នៅ​ទីបញ្ជាការ​កងពល ។

4

លេណដ្ឋាន​បញ្ជា​រ៉ឹង​មាំ ចំនួន​០១ ព្រមទាំង​សម្ភា​រះ​ប្រើប្រាស់​មាន វិទ្យុទាក់ទង អគ្គីសនី​ប្រើ​ពន្លឺព្រះអាទិត្យ ប្រេង​ឥន្ទ​នះ ថវិកា ស្បៀង និង គ្រឿងឧបភោគ​បរិ​ភោ​ប​មួយចំនួនធំ​ទៀត ។ ចំណែក​ធនាគា​កាណាឌីយ៉ា​បាន​ជួយ​សាងសង់​អគារ​ស្នាក់ការ ចំនួន​០២​ខ្នង ស្រះ​ទឹក​០២​កន្លែង សម្ភា​រះ​សំណង់ និង គ្រឿងឧបភោគ​បរិ​ភោ​ប​មួយចំនួន ។ ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ក្រគរ ដែលមាន ឯកឧត្តម កែវ រតនៈ ជា​ប្រធាន​បាន​ជួយ​កសាង​ស្រះ​ទឹក​០១, អិដ្ឋការ៉ូ​ក្រាល​សាលប្រជុំ និង ធ្វើ​ពិធីជប់លៀង​ជូន​នាយទាហាន​នាយទាហានរង​ពលទាហាន និង គ្រួសារ​កងទ័ព​បាន​ចំនួន​០៣​លើក ។​

5
​ ​ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គីសនី​កម្ពុជា​ថ្លែងថា​កន្លងមក​ឯកឧត្តម​ធ្លាប់តែ​ធ្វើ​ពិធីជប់លៀង​ជូន​កងទ័ព​យើង​នៅក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ដោយសារ​ក្នុងឱកាស​នោះ​បងប្អូន​យើង​ជាប់រវល់​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដើរលេង​កំសាន្ត​តាម​ទី​វត្ត​អារាម និង​រមណីយដ្ឋាន​នានា​មិនបាន​ចូលរួម​នឹង​គេ ។ ប៉ុន្តែ​ដោយសារ​ពេលនេះ​យើង​ធ្វើ​ពិធី​ចងសម្ព័ន្ធ​មេត្រីភាព​នឹង​គ្នា​ជាថ្មី ទើប​ឯកឧត្តម​ភ្ជាប់​ពិធី​ជុបលៀង​ជូន​តែម្ដង​ទៅតាម​ការសម្របសម្រួល​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រោយពី​ចងសម្ព័ន្ធភាព​ហើយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា និង អគ្គនាយកដ្ឋាន​អគ្គីសនី​កម្ពុជា​នឹង​ចុះមក​ទីនេះ​ជា​ញឹកញាប់ ដើម្បី​ជួយ​កសាង​អង្គភាព​ក៍​ដូចជា​ជួយ​ទំនុកបំរុង​ដល់​កងទ័ព​យើង​ផងដែរ ។ លោក​បញ្ជាក់ថា​ក្នុងពេល​ឆាប់ៗ​នេះ យើង​នឹង​ត​ខ្សែរ​ភ្លើង​មកដល់​ទីនេះ​ដើម្បី​ឲ្យ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១៤​និង​គ្រួសារ​កងទ័ព​មាន​ភ្លើង​អគ្គីសនី​ប្រើប្រាស់​ក្នុងតម្លៃ​សមរម្យ ។​

6
​ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៍​ដូចជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរៈភូមិន្ទ​ទាំងអស់​ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​កងទ័ព​យើង​គ្រប់ពេលវេលា ហើយ​នេះ​គឺជា​លើក​ទី​៧​ហើយ​ដែល​ឯកឧត្តម​បានមក​កាន់​កងពលតូច​អន្តរាគមន៍​លេខ​១៤​នៅ​ខេត្តពោធិ៍សាត់ ។ កន្លងមក​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុយ សែម​, ឯកឧត្តម កែវ រតៈ និង ធនាគារ​កាណាឌីយ៉ា បាន​ជួយ​ដល់​អង្គភាព​ច្រើនណាស់ ទាំង​ការ​អភិ​វ​ឌ្ព្យ​ន៍ ការផ្ដល់​សម្ភា​រះ​ប្រើប្រាស់ និង ស្បៀងអាហារ​ផ្សេងៗ ហើយ​ពេលនេះ​យើង​បានធ្វើ​ពិធី​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា និង អគ្គនាយកដ្ឋាន​អគ្គីសនី​កម្ពុជា ដើម្បី​ជួយ​បន្តទៀត ។ សូម​កសាង និង​ពង្រឹងកម្លាំង​ឲ្យ​មាន​ទាំង​បរិមាណ និង គុណភាព​, កសាង​ធនធានមនុស្ស​តាម​រៈការ​ហ្វឹកហ្វឺន​បង្កើន​ស​ម​ត្ថ​ភាព និង គុណធ៌ម​, រួមចំណែក​ការពារ​រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ , ជឿជាក់​លើ​ការដឹកនាំ​និង ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​មិន​ឲ្យ​អ្នកណា​រំលោភ​បានឡើយ ,​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ សប្បុរសជន និង ប្រជាពលរដ្ឋ ។​

3
​ ​ក្នុងឱកាស​នោះ​គណៈអធិបតី​បានធ្វើ​ពិធី​ប្រគល់​ម៉ូតូ ចំនួន​០៥​គ្រឿង ដល់​អង្គភាព​វរៈ​សេនា​តូច ៥០៨ របស់​តំបន់សឹករង​ខេត្ត សម្រាប់​ជា​មធ្យោបាយ​ជិះ​បំរើ​ការងារ ដែល​ក្នុងនោះ​ម៉ាកវ៉េវ ០៣ គ្រឿង រួមជាមួយ​កុំ​ព្យូ​ទរ​យួរដៃ​០១​គ្រឿង​ទៀត ជា​អំណោយ​របស់​ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ និង ០២​គ្រឿង​ម៉ាក​ស្មាស់ ជា​អំណោយ​របស់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ពន្ធដា ។ ចំណែក​អំណោយ​របស់​ឯក​ឧ​ត្ត​ម កែវ រតនៈ មាន​មី​យើង ចំនួន​១២២៤​កែស ទឹកបរិសុទ្ធ ៥០ កែស ទឹកក្រូច ៥០ កែស ទឹក​ផ្លែឈើ ៤៩ កែស ស្រា​បៀរ​កម្ពុជា ២២០​កែស ម្ហូបអាហារ​ជាច្រើន​មុខ និង តន្ត្រី​រាំ​កំសាន្ត​ជប់លៀង​ជូន​នាយ​ទា​ហ៊ាន នាយ​ទា​ហ៊ាន​រង ពល​ទា​ហ៊ាន និង គ្រួសារ​ទា​ហ៊ាន សរុប​១០៤៦​នាក់​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នា​រាត្រី​នោះ​ផងដែរ ៕