ប្រតិភូ​សមាគមនារី​ខេត្តពោធិ៍សាត់​យក​អំណោយ​ចែក​ជួន​អ្នក​ឆ្លង​ជម្ងឺ​អេ​ដ​ស៏​នៅ​ឃុំ​រការ​

0

​ ​គណៈប្រតិភូ សមាគមនារី កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ន៏​សាខា​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធាន​កិ​តិ្ត​យស លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រ មណ្ឌល​ពោធិ៍សាត់ លោកស្រី ជុក សុ​ផានី អភិបាលរង​នៃ​គណ​អភិបាលខេត្ត 2លោកស្រី ឈឹម ស៊ីណា ប្រធាន​សមាគម បានរួម ដំណើរ​ជាមួយ​លោកជំទាវ មាន សំអាត ប្រធាន​គណកម្មាធិការ​ទី​៨​នៃ ព្រឹទ្ធសភា​និង​ជា​អនុប្រធាន សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ន៏ និង​ឯកឧត្តម ចាន់​សុផល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ទៅ​ចែក ជួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ឆ្លង​ជម្ងឺ​អេ​ដ​ស៏​នៅ​ភូមិ​រការ ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង​ចំនួន​២០៧​នាក់ នៅ​វត្តរ​ការ​រស្មី ។​
​លោកជំទាវ មាន សំអាត មាន​ប្រសា​ស​ន៏​ថា​ថ្ងៃនេះ​គណៈប្រតិភូ​មាន​តាំងពី​ថ្នាក់​ក្រសួង រួមមាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ ក្រសួង​ធម្មការ ក្រសួង​សាធារណការ ក្រសួង រ៉ែ​និង​ថាមពល ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន និង​សប្បុរសជន​ជា ច្រើន​ទៀត បានមក​ដល់​ភូមិ​រការ ឃុំ​រការ ស្រុក​សង្កែ ក្នុង​គោលបំណង​មកជួប​សំណេះសំណាល​និង​នាំយក​អំណោយ​មួយចំនួន​មក​ចែក​ជួន​បងប្អូន​អ្នក​ដែល​ឆ្លង​និង​ផ្ទុក​នូវ​ជម្ងឺ​អេ​ដ​ស៏ ក្នុងឱកាស​ដើម្បី​អប អរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យើង ។

3

 

នេះ​គឺ​មិនមែនជា​លើក​ទី​១​នោះទេ​គឺ​ចាប់​តាំង​មាន​ករណី ផ្ទុះឡើង​នៃ​ការឆ្លង​មេរោគ​អេ​ដ​ស៏​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រការ ឃើញថា​មាន​គណៈប្រតិភូ​ជាច្រើន​តាំងពី​រាជរដ្ឋាភិបាល ស្ថាប័ន​ក្រសួង មន្ទីរ អង្គភាព អង្គការក្រៅរដ្ឋាភិបាល​និង​សប្បុរសជន​បានមក​ដល់ទី​នេះ​ដោយមាន​ទាំង​អំណោយ​មក​ចែក​ជួន​ជា​បន្តបន្ទាប់ ក្នុង​ក្តី​អាណិត ស្រឡាញ់​។ លោកជំទាវ បានផ្តល់​នូវ​អនុ​សាស​ន៏​មួយចំនួន​ជួន​ដល់​បងប្អូន​ឲ្យ​បន្ត​ការ តស៊ូ ខិតខំ​ប្រឹងប្រែង ពិសេស ពី​បញ្ហា​អនាម័យ​ផ្ទាល់ខ្លួន កុំ​បាក់​ទឹកចិត្ត​ព្រោះថា​ជម្ងឺ​អេ​ដ​ស៏​ក៏មាន​ថ្នាំ​ពន្យា​ធ្វើ​ឲ្យ​អាយុជីវិត​យើង​រស់​បានយូ​។ លោកជំទាវ​ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ គប្បី​យកចិត្តទុកដាក់​គិតគូ​អំពី​ការ លំបាក​របស់​បងប្អូន​នៅទីនេះ​បានជា​ប់​ជាប្រចាំ បើ​មា​នគរ​ណី​អ្វី​កើតឡើង​ត្រូវ​

4

ដោះស្រាយ​ជាបន្ទាន់​។ ក្នុងឱកាស​ចុះសួរសុខទុក្ខ​បងប្អូន​នោះ​លោកជំទាវ មាន សំអាត រួម​ជាមួយនឹង​លោកជំទាវ​គណៈ​ប្រតិ ភូ​ទាំង​ថ្នាក់​ក្រ​សូង និង​ថ្នាក់​ខេត្ត​ក៏បាន​ចូលរួម​ចែក​អំណោយ​ជួន​ដល់​អ្នក​ឆ្លង​មេរោគ​អេ​ដ​ស៏ ដែលមាន ចំនួន​២០៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​មី​១​កេស នំ​១​ធុង​តូច​ទឹកក្រូច​២​កំប៉ុង ទឹក​សុទ្ធ​២​ដប ត្រីខ ៤​កំប៉ុង ប្រេងខ្យល់​១​ដប ទឹកដោះគោ​១​កំប៉ុង ស្កស​១​គីឡូក្រាម​និង​ថវិកា​៩​ម៉ឺន​រៀល ដោយឡែក​គ្រួសា ដែលមាន​សមាជិក​៥​នាក់​ឡើងទៅ​មាន​ផ្ទុកមេរោគ​អេ​ដ​ស៏​ក្នុងនោះ​មាន​៤​នាក់​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១៤​ម៉ឺន​រៀល ។ សម្ភារៈ​និង ថវិកា​ទាំងនោះ​បានមក​គណៈប្រតិភូ​ក្រសួង​រ៉ែ​និង​ថាមពល ក្រ​សូង​សេដ្ឋកិច្ច ក្រសួង​អប់រំ ក្រសួង​ធម្មកា ក្រសួងពាណិជ្ជកម្ម ក្រសួង​សាធារណការ និង​ប្រតិភូ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ​និង ខេត្ត​ប៉ៃលិន​និង​សប្បុរសជន​មួយចំនួនទៀត​សរុប​អស់​ថវិកា​ជាង​៣៤​លាន​រៀល​៕

1