​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចុះ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ​នៅ​ស្រុក​ចន្ទ្រា​

0

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ជាន់ថ្នាក់ រួមទាំង​បានផ្តល់​អំណោយ​មួយចំនួន ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ក្នុង​ឪ​កាស​1 (1)នោៈ ក៏មាន​ការចូលរួម​ពី​ឯកឧត្តម លី សុវណ្ណ លោក​អភិបាលស្រុក និង​អស់លោក​ក្រុមប្រឺក្សា​ស្រុក​ជាច្រើន​ផងដែរ ។​
​មាន​ប្រសា​ស៏​ក្នុង​នោៈ​ដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​ថ្លែងថា ការចុះ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ស្រុក​ចន្ទ្រា​នេះ គឺ​ដើម្បី​ចង់ដឹង​អំពី​សុខទុក្ខ របស់​ពួកគាត់ រួម​និង​បញ្ហា​ក្នុង​ការបំពេញ​បេសកម្ម​កន្លងមក ហើយ​ម្យ៉ាងទៀត ផ្តល់​បទពិសោធន៍ ក្នុងការ​អំពី​ការងារ​ដឹកនាំ របស់​រាជរដ្ឋាភិបាល បច្ចុប្បន្ន ទៅដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ​។​
​ឯ​,​ឧនា​យ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ចំណុច​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ ដែល​រួមមាន​ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ វប្បធម៌ ពាណិជ្ជកម្ម ការងារ​ដឹកនាំ និង​វិស័យ​ជាច្រើន​ទៀត ដើម្បី​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​កងកម្លាំង ប្រដាប់អាវុធ​ទាំងអស់ ដកស្រង់​ជា​បទពិសោធន៍ និង​ធ្វើការ​ផ្សព្វផ្សាយ បន្ត​ទៅដល់​មូលដ្ឋាន​។​

2
​បន្ទាប់ពី​បញ្ចប់​ពី​ធី​សំណេះសំណាល សម្រាប់​ឳ​កាស​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ឯ​,​ឧ ម៉ឹង សំផន ក៏បាន​ជូន​ថវិការ​ដល់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ ចំនួន​៣៤០​នាក់ នៅ​ស្រុក​ចន្ទ្រា នូវ​ថវិកា​ក្នុង​ម្នាក់ៗ ចំនួន​៥​ម៉ឺន​រៀល រីឯ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​៥០​គ្រួសារ គឺ​ទទួល​អំណោយ និង​ថវិកា​សប្បុរសធម៌ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឺង សំផន ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ក​១០០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, សា​រ៉ុង ក្រ​ម៉ា រួម​និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ ។​
​ដោយ​សរុបថ​វិការ ដែល​ផ្តល់ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ស្រុក​ចន្ទ្រា​ទាំងអស់ សរុប​មាន​ចំនួន​៨៦​លាន​រៀល ៕

3