នគរបាល​ក្រុង​សិរីសោភ័ណ​តា​ចាប់​ជនសង្ស័យ​ម្នាក់​អំពី​ករណី​កាប់​គេ​ឲ្យ​រងរបួស​នៅ​ផ្សារ​រាត្រី​

0

​ខេត្តបន្ទាយមានជ័យ​៖​នគរបាល​ក្រុង​សិរីសោភ័ណ​បានធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន យុវជន​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​បង្ក​អំពើហិង្សា​ដោយ​ចេតនា​ទៅលើ​គូភាគី​ម្ខាង​ទៀត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​កាលពីដើម​ខែមករា​ឆ្នាំ​២០១៥​កន្លងមក​។​លោក​វរសេនីយ៍ត្រី ​ស៊ី​វ ​សុជាតិ ​អធិការimageនគរបាល​ក្រុង​សិរីសោភ័ណ​បានបញ្ជាក់​ថា​ការចាប់ខ្លួន​ជនបង្ក​កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៥​នោះ​ធ្វើឡើង​ដោយ​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​របស់លោក​ជួ​នវ​ណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​។​លោក​ជាតិ​បាន​បន្តថា​ជនបង្ក​មានឈ្មោះ​ហួន​សុវណ្ណារ៉ា​ហៅ​តិ​អាយុ​១៨​ឆ្នាំ​រស់នៅ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​់លោក​ជាតិ​បាន​បន្តទៀតថា ជននេះ​បាន​ប្រើ​អំពើហិង្សា​ដោយ​កាប់​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​៣​ខែមករា ឆ្នាំ​២០១៥​នៅ​ផ្សារ​រាត្រី​រួចហើយ​បាន​រត់​គេចខ្លួនបាត់រ​ហូត ទើបតែ​នៅពេលនេះ​ត្រូវ​ចាប់បាន​រួច​បញ្ជូនមក​អធិការ​ក្រុង​សិរីសោភ័ណ​ដើម្បី​សាកសួ​នៅមុខ​មិត្ត​កិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិ​ជា​បាន​វាយ​ទៅលើ​គូសត្រូវ​របស់ខ្លួន​ពិត​ម៉ែន​រយះពេល​កន្លងមក​។​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​សិរីសោភ័ណ​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕image​គង្គា​