ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងសិរីសោភ័ណខេត្តមួយក្រុមដែលដឹកនាំដោយលោកស៊ីវសុជាតិអធិការនគបាលក្រុងសិរីសោភ័ណកាលពីយប់ថ្ងៃទី៥ខែមេសា ឆ្នាំ២០១៥នេះបានឃាត់ខ្លួន ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនិងការជួញដូរនិងចែកចាយ គ្រឿងញៀន
នៅក្នុងមូលដ្ឋានក្នុងក្រុងសិរីសោភ័ណ។
លោក ស៊ីវ សុជាតិ បាននិយាយថាជនសង្ស័យ១មានឈ្មោះ មឿនរស់ អាយុ៣០ឆ្នាំមានមុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណនិងបច្ចុប្បន្នជាមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀននិងជនសង្ស័យទី២ឈ្មោះ ថនអ៊ុនតាក់អាយុ២២ឆ្នាំរស់នៅភូមិនាងកេតឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។លោកជាតិបានបន្តទៀតថាសម្រាប់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះសមត្ថកិច្ចបានប្រទះឃើញកំពុងតែជក់គ្រឿងញៀននិងធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១១កញ្ចប់តូចនិងថ្នាំគ្រាប់ក្រហមចំនួន ២២គ្រាប់។បើតាមលោកជាតិបានបញ្ជាក់ទៀតថាសម្រាប់ ករណីគ្រឿងញៀននេះស្នងការនគរបាលខេត្តបានដាក់បញ្ជាឲ្យនគបាលជំនាញចុះបង្រាបឲ្យបានម៉ឺងម៉ាត់ក្នុងករណីជួញដូរគ្រឿងញៀននេះឲ្យដូចភ្លៀងរលឹមមិនបង្អង់ដៃឡើយធ្វើយ៉ាងណាតាមចាប់ជនល្មើសទាំងនេះយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឲ្យអស់ពីព្រោះករណីគ្រឿងញៀននេះធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ៕
គង្គា




































