ស្ត្រី​មេម៉ាយ​វ័យ​ជាង​៦០​ឆ្នាំ ដែល​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​បើក​បុក​ដាច់​ផ្ទះបាយ អំពាវនាវ​ឱ្យ​អាជ្ញាធរ ព​ន្លឿ​ន​ជួយ​រក​ដំណោះ ស្រាយ​ជូន​គាត់​ផង​

0

ខេត្តក្រចេះ​៖ ស្ត្រី​មេម៉ាយ​វ​យ័​ជាង​៦០​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ព្រែក​តាអាំ ដែល រងគ្រោះ​ដោយសារ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត បើក​បុក​ដាច់​ផ្ទះបាយ​បណ្តាលឱ្យ​ខូចខាត ស្ទើរ​ទាំងស្រុង បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរខេត្ត ក៍​ដូចជា​មន្ត្រី​ជំនាញ មេត្តាជួយ​រក​ដំណោះស្រាយ ជូន​គាត់​ផង1 ។​ការអំពាវនាវ​ពី​សំណាក់​ស្ត្រី​មេម៉ាយ រងគ្រោះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ក៍​ដូចជា អាជ្ញាធរ មិនទាន់មាន​ដំណោះ ស្រាយ ជូន​គាត់​បាន អស់​រយៈពេល​ជិត​មួយខែ​ហើយ ដែល​ស្ត្រី​រងគ្រោះ​វ័យ​៦២​ឆ្នាំ ឈ្មោះ ទី លេន រស់នៅ​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី បាន​ជួប​ការលំបាក នោះ ក្នុង​គាត់​ស្នើរ​អោយ​អាជ្ញាធរ ក៍​ដូចជា​មន្ត្រី​ជំនាញ ជួយ​ព​ន្លឿ​ន​ក្នុង​ដោះស្រាយ ជូន​គាត់​ផង​ពីព្រោះ​ផ្ទះបាយ និង​បន្ទប់ទឹក​របស់គាត់​ហ្នឹង​បាន​រង​ការខូចខាត​ខ្ទេច​អស់ហើយ សព្វថ្ងៃ​គាត់​កំពុង​ជួប​កា​លំបាក​ខ្លាំង ។អ្នកស្រី ទី លេន បន្ត​រថា​គាត់​មិនបាន​លើ​សល​បើ​ទេ ដោយ​ចង់​ឱ្យតែ​ជន បង្ក​ចូលខ្លួន​មក​ដោះស្រាយ​និង​ជួសជុលផ្ទះ​របស់គាត់​ឱ្យបាន​ដូចដើម​វិញ​តែប៉ុណ្ណោះ ហើយ​បើសិនជា​ជនបង្ក​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទេនោះ ទាំង​រថយន្ត​បង្ក​និង​ឈើប្រណិត​ដែលមាន​ចំនួន​៣៩​ដុំ​នោះ គឺ​គាត់​មិន​ព្រម​ប្រគល់​ទៅឱ្យ​អាជ្ញាធរ​នោះទេ​។​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមីនា វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ ផ្ទះ​ឈើ​ប្រក់​ក្បឿង​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​ដែល​កំពុង​រត់គេច​ពី​កា​ប្រមាញ់​របស់​សមត្ថកិច្ច បាន​ជ្រុល​ទៅបុក​ដាច់​ផ្ទះបាយ បណ្តាលអោយ រង​ការខូចខាត​ផ្នែក​កំណាត់​ខាងក្រោយ​ស្ទើរ​ទាំងស្រុង ចំណែក​រថយន្ត​បង្ក ក្រឡាប់​ភ្ងារ​ជើង​ឡើងលើ តែ​មិន​បណ្តាលឱ្យ​ជនណាម្នាក់​ស្លាប់ នោះទេ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក បាននាំគ្នា​រត់គិចខ្លួន​បាត់ស្រមោល ដោយ​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​រហូតដល់​ថ្ងៃនេះ​។ប្រភពពី​មន្ត្រីនគរបាល​បាន​និយាយថា ម្ចាស់​ឈើ​និង​ជា​ម្ចាស់​រថយន្ត​បង្ក ឈ្មោះ ហួរ មាន​ទីលំនៅ​ខេត្តស្ទឹងត្រែង ហើយ​នៅ​ថ្ងៃកើតហេតុ ម្ចាស់​រថយន្ត​បង្ក​មួយគ្រឿង​នេះ មិនបាន​បើកបរ​ដោយ​ខ្លួនឯង​នោះទេ ដោយ​ឱ្យ​ប្អូនប្រុស​របស់គេ​ម្នាក់ទៀត ជា​អ្នកបើកបរ រថយន្ត​បង្ក ជា​ប្អូន​ថៅកែរ​ឈ្មោះ ហួរ រូបនេះ បាន​រត់គេចខ្លួន ក៏​មិន​ព្រម​ចូលខ្លួន មក​ដោះស្រាយ​ដែរ ។​លោក បួ​យ រត្ន​នា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមេសា​នេះ​ថា ចំពោះ​ករណីនេះ ប្រជាពលរដ្ឋ​មិន​អនុញ្ញាតអោយ​មន្ត្រី​ជំនាញ រឹបអូស​យក​ឡាន និង​ឈើ​ទៅ​រក្សាទុក​ឡើយ ដូច្នេះ​មន្ត្រី​ជំនាញ​បានធ្វើ​លិខិត​មួយច្បាប់​ទុកអោយ​ម្ចាស់ផ្ទះ​រក្សាទុក ដោយ​រង​ម្ចាស់​រថយន្ត ចូលខ្លួន​មក​ដោះស្រាយ ក្នុង​រយះពេល​មួយខែ តែបើ​ក្នុង​រយះ​មួយខែ​ម្ចាស់​មិន​ចូលខ្លួន​មក​ដោះស្រាយ ទេ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ដើម្បី​ដោះស្រាយ​បន្តរ​តាម​និតិ​វិធី​ច្បាប់៕1ម៉េង ហ៊ាង​ក្រចេះ