កំពង់ឆ្នាំង៖ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ នៅពហុកីឡាដ្ឋានស្តាតចាស់ ខេត្តកំពង់ឆ្នាំងស្ថិត ក្នុងភូមិធម្មយុត្តិ សង្ការ់ប្អេរ ក្រុងកំពងឆ្នាំង នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ បានរៀបចំពីប្រឡងចម្រៀងផ្តាច់ព្រ័ត្ត « សំឡេងខ្ញុំ សំនៀងខ្ញុំ »យកចំណាត់ថ្នាក់លេ ខ១ លេខ២ និងលេខ៣ ដោយមានរៀបចំ និងឧបត្ថម្ភរបស់ស្ថានីយវិទ្យុរិទ្ឋិសែន F.M 99.75 ខេត្តកំពង់ឆ្នាំង។
លោក សុខ ឧត្តម ប្រធានស្ថានីយវិទ្យុរិទ្ឋិសែន មានថ្លែងអោយដឹងថា៖ ទម្រាំមកដល់វគ្គផ្តាច់ព្រត្ត័នេះ បេក្ខជនបានធ្វើការប្រឡងជម្រុះអស់រយៈពេលជាង៣ខែ នៅក្នុងស្ថានីយវិទ្យុដោយផ្ទល់ក្នុងកម្មវិធី “ សំឡេងខ្ញុំ សំនៀង ខ្ញុំ” ដោយចាប់ផ្តើមពីបេក្ខជន ជាង១០០នាក់ មកត្រឹម១៧នាក់ ដែលនិងត្រូវប្រឡងវគ្គចម្រុះផ្តាច់ព្រ័ត្ត នេះ ។ លោកបានបញ្ជាក់ថាៈ បេក្ខជនមានចំណាត់ថ្នាក់លេខ១ មានរង្វាន់ទឹកប្រាក់១លានរៀល ពាន្ត១ លេខ២ទឹកប្រាក់៧០ម៉ឺនរៀល និងលេខ៣ទឹកប្រាក់៥០ម៉ឺនរៀល បេក្ខជនទាំង៣នាក់ត្រូវបានរៀបចំជូនដំណើរកំសាន្តទៅក្រុងព្រះសីហនុ រយៈពេល២ថ្ងៃ ហើយស្ថានីយវិទ្យុរិទ្ឋិសែន នឹងផ្តល់លទ្ឋភាពចូលធ្វើជាពិធីករ ពីធីការនី នៅក្នុងស្ថានីយវិទ្យុរិទ្ធីសែន នេះបើគាត់ចង់ ចំណែកអ្នកមិនទទួលបានចំណាត់ថ្នាក់នៅយប់នេះ ១៤នាក់ ក៏មានរង់វង្វាន់លើកទឹកចិត្ត នូវថវិការ៥ម៉ឹនរៀល និងស្រាបៀរម៉ាស្ទ័រទឹកខ្មៅ១កេះម្នាក់ផងដែរ កម្មវិធីនេះរៀបចំឡើង និងជួយឧបត្ថម្ភផ្តាច់មុខដោយស្ថានីយវិទ្យុរិទ្ធីសែន។
លោក សុខ ឧត្តម បានថ្លែងទៀតថា ចំពោះគណៈកម្មការអោយពិន្ទុ មានអ្នកស្រីគង់ ណារី សាស្ត្រចារ្យ អក្សសាស្ត្រខ្មែរ បង្រៀននៅវិទ្យាល័យវត្តកោះ និងជាសហការីស្ថានីយទូរទស្សន៏ជាតិ ក្នុងកម្មវិធី “ ខ្ញុំនិងអ្នក ” ព្រមទាំងជាគ្រូសិល្បៈដ៏ល្បី ដែលតារាសំដែងនិងតារាចំរៀងល្មីៗមួយចំនួនធ្លាប់ជាកូនសិស្សគាត់ ហេតុនេះការដាក់ពន្ទុនៅយប់នេះគឺដោយសុក្រិតភាព និងយុត្តិធម៏ បំផុត និងមានការចូលរួមពី កញ្ញា ប្រាក់ សាកន អនុប្រធានមន្ទីរវប្បធម៏និងវិចិត្រសិល្បះខេត្ត លោកស្រី សម្រិតស៊ីវន ជាសិល្បះការនីជើងចាស់នៅមន្ទីរវប្បធម៏ ខេត្ត ចូលរួមជាគណៈកម្មការ និងមានប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ ចូលរួមទស្សនាផងដែរ។
លទ្ឋផលចុងក្រោយនៃការប្រឡងនេះ បេក្ខជនចំនួន៣នាក់ក្នុងចំណោមទាំង១៧នាក់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺលោក ម៉េង ហាក់ អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សាឆ្នាំង ក្រុងកំព ង់ឆ្នាំង , លេខ២ លោក រ៉ន សារ៉ាន់ អាយុ៣៣ឆ្នាំ រស់នៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងលេខ៣ កញ្ញា តោ ដាលីស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំចាន់ ឃុំត្រពាំចាន់ ស្រុកបរិបូរណ៌ ។
កញ្ញា ប្រាក់ សាកន ប្រធានមន្ទីរ វប្បធម៏និងវិចិត្រសិល្បះខេត្ត មានចំណាប់អារម្មណ៏ថាៈ កម្មវិធីនេះគឺបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៏ និងលើកស្ទួយសិល្បៈវប្បធម៏ខ្មែរ អោយរីកចំរើនឡើង ផ្តល់ឱកាសដល់យុវជនបញ្ចេញនូវទេពកោសល្យ សមត្ថភាព ជ្រើសរើសយកអាជីព ដែលកន្លងមកមិនធ្លាប់មាន។ការរៀបចំប្រឡងនេះ បានចាប់ផ្តើមឡើងកាលពី៣ខែមុន ដែលមានបេក្ខជនចូលរួមជាង១០០នាក់បានមកដាក់ពាក្យ និងបានប្រឡងច្រៀងជម្រុះ នៅសល់តែជាង៣០នាក់ បន្ទាប់មកបានចូលប្រឡងជម្រុះក្នុងស្ថានីយវិទ្យុរិទ្ធីសែនក្នុងកម្មវិធី សំឡងខ្ញុំសំនៀងខ្ញុំ រហូតមកសល់តែ១៧នាក់ និងបានរៀបចំប្រឡងផ្តាច់ព្រ័ត្តនៅពេលនេះ។ ចំណែកគណៈកម្មការដាក់ពិន្ទុគឺអ្នកស្រី គង់ ណារី បានដាក់ពិន្ទុក្នុងភាពសុក្រិតនិងយុត្តិធម៌ត្រឹមត្រូវ ដោយមិនសំដៅតែលើសម្លេងតែមួយមុខទេ គឺបានផ្អែកលើទឹកដមបទច្រៀ ងនៃអ្នកច្រៀងចេះលើកដាក់សមទឹកមុខនិងកាយវិការ និងសម្លៀកបំពាក់ស្លៀកពាក់ត្រឹមត្រូវផងដែរ។
កញ្ញា ប្រាក់ សាកន ប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បះខេត្ត សូមថ្លែងអំណរគុណដល់លោកប្រធាស្ថានីយវិទ្យុរិទ្ធីសែនដែលបានរៀចំកម្មវិធីនេះឡើង និងសូមអំពាវនាវដល់វិទ្យុមួយចំនួនទៀតជួយរៀចំកម្មវិធីដូចនេះទៀតអោយបានរាល់ឆ្នាំ ដើម្បីរួមចំណែកលើកស្ទួយវិស័យលិល្បៈវប្បធម៌ក្នងខេត្តអោ
យមានការរីកចំរើនទៅអនាគត៕