​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​ចូលកាន់​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​ ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នា​ម​២០១៥ សាលាខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ចូលកាន់​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ ។​
​ ​ពី​ធី​ផ្ទេរ​ភារកិច្ច និង​ចូលកាន់​តំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​លោក​ឧ​ត្ត​ម​សេនីយ​នគរបាលជាតិ​មកពី​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤​ ​ដូចជា ខេត្ត​កែប កំពត កោះកុង និង​ខេត្ត​ព្រះសីហនុ ។FB_IMG_1428301823080
​តាម​សេចក្តីប្រកាស​លេខ ៤៣៤០ ប្រ​.​ក ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ សម្រេច ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ​ចំនួន​០២​រូប ទី​១ លោក​ឧ​ត្ត​ម​សេនីយ​ត្រី ស៊ា​ង កុសល អត្តលេខ​០៤២៧ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ សីហនុ ទៅជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ទេសចរ​ណ៌ ។ ទី​២ លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជួន នា​រិ​ន អត្តលេខ ០៣៥០២​ពី​ស្នងការរងរ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទៅជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ។​06-15
​ ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ នេ​ត សាវឿន បាន​មានប្រសាសន​សំណេះសំណាល ជាមួយ​មន្ត្រីនគរបាល និង​មន្ត្រីរាជការ​ខេត្ត​ព្រះសីហនុ ដោយ​គូសបញ្ជាក់ថា ខេត្ត​ព្រះសីហនុ ជា​ប៉ុល​សេដ្ឋកិច្ច ទេសចរ​ណ៌ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ ក្នុងនោះ​ខេត្ត​ព្រះសីហនុ ។ ដោយពេល​នេះ​មាន​លោក​ឧ​ត្ត​ម​សេនីយ​នគរបាល​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ បាន​ចូលរួម​បញ្ចាក់​ពី​សក្ខីភាព និង​FB_IMG_1428301856888

កិច្ចសហប្រតិបត្តិការ​គ្នា​បាន​កាន់តែ​ល្អ បន្ទាប់ពី​លោក​ឯកឧត្តម​សេនីយ​ត្រី ជូន ណារិន ស្នងការ​រាជធានី មកកាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​ការផ្លាស់ប្តូ ផ្ទេរ​ភារកិច្ច​មុខតំណែង​មន្ត្រីនគរបាល​នាពេលនេះ ជាការ​ធម្មតា ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ដឹកនាំ​របស់​គ​ណ​បញ្ជាការ​ឯកភាព​ខេត្ត ។​
ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ នេ​ត សាវឿន ក៌​បាន​លើកទឹកចិត្ត​ដល់​លោក​ឧ​ត្ត​ម​សេនីយ​ទាំងពីរ​ទាំង​អ្នក​ទៅ​ទទួល​ភារកិច្ច​ថ្មី និង​អ្នក​ដែល​មក​ទទួល​ភារកិច្ច​ថ្មី​នាពេលនេះ សូម​ឪ្យ​ប្រព្រឹត្ត​ការងារ​ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច ក្រោម​ការដឹកនាំ​ដ៌​ឈ្លៀសវៃ​របស់​គណបញ្ជាកា​រ​ឯកភាព​ខេត្ត​ព្រះសីហនុ កិច្ចការ​នេះ​និង​ប្រព្រឹត្តទៅបាន​រលូន សូម​ជំនួសមុខ​ឪ្យ​ក្រសួងមហាផ្ទៃ​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​បំពេញការងារ​កន្លងមក​រក្សាបាន​សន្តិសុខ នយោបាយ និង​សន្តិសុខ​សង្គម​បានល្អ ក៌​ប៉ុន្តែ​ទោះបី​បទ​ល្មើ​ម​ជ្ឍឹ​ម​កើតមាន​ច្រើន​បង្ករ​ឡើង​ដោយ​ជនបរទេស ធ្វើអោយ​ប្រជាពលរដ្ឋ ក៌​ដូចជា​ភ្ញៀវទេសចរ​មានការ​ចាប់​អារ​ម្ម​ណ៌​យ៉ាងខ្លាំង ខ្ញុំ​សង្ឃឹមថាFB_IMG_1428301885851

បន្ទាប់ពី​លោកស្នងការ​ថ្មី​ចូលកាន់​មុខតំណែង និង​ដឹកនាំ​កម្លាំង​ក្រោម​ឪ​វាទ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រោម​ការដឹកនាំ​បញ្ជា​របស់​គណ​បញ្ចា​ការឯកភាព​ខេត្ត​ព្រះសីហនុ​ធ្វើ​ឪ្យ​សន្តិសុខ សុវត្ថិភាព​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ភាពល្អប្រសើ​រ​ឡើង​ថែមទៀត ជាពិសេស

​នៅក្នុង​ឪ​កាស​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​និង​ឈានចូល​មកដល់​ពេលខាងមុខ​នេះ ។
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជួន ណារិន មាន​ប្រសា​ស​ន៌​ថា ដោយសារ​មានការ​ជឿជាក់​ពី​ក្រសួងមហាផ្ទៃ ក៌​ដូច​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បានផ្តល់​តួនាទី ភារកិច្ច​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​នាពេលនេះ គឺ​ដើម្បី​តបស្នង​នូវ​ការជឿជាក់​ខ្ញុំ និង​បេ​ជ្ញា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​អនុវត្តតាម​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ចូលរួម​ទប់ស្កាត់​នូវ​រាល់​FB_IMG_1428301849409

បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​ព្រះសីហនុ ឪ្យ​បាន​ទាន់ពេលវេលា ដើម្បី​ធានា​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ អ្នក​វិនិយោគិន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឪ្យ​បានល្អ​ប្រសើរ មិន​ធ្វើ​អ្វី​នាំ​ឪ្យ​ប៉ះពាល់​ផល​ប្រ​យោ​ជ​ន៌​ប្រជាពលរដ្ឋ និង​គោរព​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ឆ​ន្ទះ​យុត្តិធម៌​ចំពោះ​ច្បាប់ បទ​ប​ញ្ញាទ និង​បញ្ជា​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ គោរព​នូវ​វិន័យ​លេខ ០០៦​របស់​កងកម្លាំង​នគរបាលជាតិ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់​ព​ន្ធ័​ផ្សេងៗ​ទៀត​ឪ្យ​បានល្អ​ប្រសើរ ៕