ខេត្តតាកែវ៖នៅវេលាម៉ោង១០:៤៥នាទីថ្ងៃទី០៣ខែមេសាឆ្នាំ២០១៤លោអធិការនគរបាលស្រុកបាទីបានទទួលព័ត៌ពីកម្លាំងនគរបាលឃុំក្រាំងយ៉ូវ(ខេត្តកណ្ដាល)ថាមានករណីប្លន់ម៉ូតូនៅក្រាំងយ៉ូវនៅប្រហែលម៉ោង១០:០០នាទីលោកអធិការនគរបាលស្រុកបាទីបានរាយការណ៍ជូនលោស្នងការ
នគរបាលខេត្តតាកែវពេលនោះលោកស្នងការបានដាក់បញ្ជាអោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីឡើងពួនស្ទាក់នៅតាមគោលដៅសំខាន់ៗដើម្បីតាមចាប់មុខសញ្ញាលុះដល់ម៉ោង១១:៥០នាទីបានជួបមុខសញ្ញាខាងលើឃាត់ខ្លួនមុខសញ្ញានេះបានម្នាក់ឈ្មោះថុលបញ្ញា (ហៅឆ្លូញ)ភេទប្រុសអាយុ២៥ឆ្នាំ ( កម្មករនៅម្ដុំកាណាឌីយ៉ា ) មានទីលំនៅភូមិត្រពាំងលានឃុំចំបក់ស្រុកបាទីខេត្តតាកែវនិងដកហូតមធ្យោបាយម៉ូតូសំរាប់ធ្វើសកម្មភាព០១គ្រឿងម៉ាកNEXពណ៌សលាយបណ្ដូលចេកពាក់ផ្លាកលេខសៀមរាប1O 0224។ចំណែកឯជនសង្ស័យ០១នាក់ទៀតឈ្មោះដេភេទប្រុសអាយុ៣៣ឆ្នាំ (កម្មករនៅម្ដុំតាខ្មៅខេត្តកណ្ដាល)បានជិះម៉ូតូរត់គេចខ្លួនលុះដល់ចំណុចភូមិព្រែកឃុំចំប៉ីស្រុកបាទីក៏ត្រូវបានប្រជាពលរដ្ឋព្រួតវាយស្លាប់នៅនឹងកន្លែងតែម្ដង។
-ជនរងគ្រោះដែលត្រូវបានចោរប្លន់ឈ្មោះឈ្មោះជុំគឹមហុយភេទស្រីអាយុ១៧ឆ្នាំ (សិស្ស ) មានទីលំនៅភូមិកំពង់ទ្រាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលដែលបានជិះម៉ូតូម៉ាកScopyសេរី២០១២ពណ៌សពាក់ផ្លាកលេខភ្នំពេញ1BS 7775។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូទាំងពីរត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រគល់ជូនកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការបន្ដ៕