​គ្រប់​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​រក្សាបាន​យ៉ាង ខ្ជាប់ខ្ជួន​ក្នុង​ការគោរពវិន័យ មាន​សាមគ្គី​ផ្ទៃក្នុង​អោយបាន​ស្អិតរ​មួ​ត បន្ត​ខិតខំ​ហ្វឹកហ្វឺន​រៀនសូត្រ និង​អនុវត្ត​តូ​នាទី​ភារកិច្ច​របស់ខ្លួន​

0

 

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ត្រីមាស​ទី​១ និង​ទិសដៅ​អនុវត្តន៍​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០១៥ របស់​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​អគ្គ​មេ បញ្ជាការ​បាន​ថ្លែងថា​៖ គ្រប់​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​រក្សាបាន​យ៉ាង ខ្ជាប់ខ្ជួន​ក្នុង​ការគោរពវិន័យ មាន​សាមគ្គី​ផ្ទៃក្នុង​អោយបាន​ស្អិតរ​មួ​ត បន្ត​ខិតខំ​ហ្វឹកហ្វឺន​រៀនសូត្រ និង​អនុវត្ត​តូ​នាទី​ភារកិច្ច​របស់ខ្លួន ទទួលបាន​ស្នាដៃ​គួរ​ជាទី​មោទនៈ រក្សា​ការពារ​បាន​យ៉ាងរឹងមាំ​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​រក្សា​បានល្អ​នូវ​ចំណងមិត្តភាព​រវាង​ក​ង​ទ័ព​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​។3
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ទាំងឡាយ ដែល​កងយោធពល​ខេមរភូមិន្ទ​ស​ម្រ​ច​បាន​នូវ​ភារកិច្ច​ជាច្រើន​ជូន​ប្រទេសជាតិ លើ​ភារកិច្ច​ការពារជាតិ និង​ការ ចូលរួម​ទប់ស្កាត់​បង្ក្រាប​រាល់​បទ​ល្មើស​នានា ដោយ​រក្សាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ​ជូន សង្គមជាតិ​។​5
​ឯកឧត្តម ប៉ុល សារឿន បាន​បញ្ជាក់ថា យើង​ត្រូវ​យកចិត្ត​ទុក ដាក់​អនុវត្ត​ន៌​បាន​ម៉ឺងម៉ាត់​នូវ​យុទ្ធសាស្ត្រ​៣ សកម្មភាព​១០ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​យកចិត្តទុកដាក់​លើ ការពង្រឹង​លើ​ការងារ ហ្វឹកហ្វឺន​ដល់​យោធិន​វ័យក្មេង​អោយមាន​សមត្ថភាព​ពេញលេញ ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ ស្មារតី​ឆន្ទៈ​មោះមុត​ក្នុង​បុព្វហេតុ​ការ​ជាតិ​មាតុភូមិ យកចិត្តទុកដាក់ បន្ថែមទៀត​លើ​ការកសាង ពង្រឹង​វិស័យ​ការពារជាតិ ឲ្យ​បាន​រឹងមាំ​លើ​គ្រប់​វិស័យ សំដៅ​ឲ្យ​បណ្តា​កងឯកភាព​ទាំងអស់ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព2

នយោបាយ អធិបតេយ្យភាព បូរណភាព​ទឹកដី ការពារ​ភាពសុខសាន្ត របស់​ប្រជាជន បង្ក​នូវ​បរិយាកាស​អំណោយផល សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ យកចិត្តទុកដាក់​ថែទាំ​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​ការបណ្តុះបណ្តាល ហ្វឹកហ្វឺន​ជីវភាព​រស់នៅ ទាំង​ខាង​ស្មារតី សម្ភារៈ សំដៅ​ធ្វើ​ឲ្យ​មាន សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញភារកិច្ច ពិសេស​គឺ បណ្តា​កងឯកភាព​បំពេញការងារ​តាម​ព្រំដែន​ទាំង​ដែន​គោក និង ដែនទឹក ដែនអាកាស​។ ពង្រឹងពង្រីក ទំនាក់ទំនង​ល្អ ជាមួយ​កម្លាំង​ប្រទេសជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ ដោយ ស​និ្ត​វិធី សំដៅ​កសាង​ព្រំដែន​ឲ្យ​ក្លាយជា​តំបន់​សន្តិភាព មិត្តភាព សហ​ប្រតិ​ប​តិ្ត​ការ និង​អភិវឌ្ឍន៍ ៕1