ពោធិ៍សាត់៖ ភ្លៀងកក់ខែនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បាននាំទាំងខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ធ្វើឲ្យឥទ្ធិពលភ្លៀងលាយខ្សល់កន្ត្រាក់នេះ បោកបក់ប៉ះពាល់មកលើផ្ទះប្រជាពលរដ្ឋចំនួនបីឃុំ បណ្ដាលឲ្យ
រងកាខូចខាតមួយចំនួនដែលភាគច្រើនបើងដំបូលអស់១៨ខ្នងផ្ទះ រួមទាំងរលំខូចខាតរៀបដល់ដីពីខ្នងផ្ទះ ដោយក្នុងហែតុការណ៍នោះពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។លោក វង សាវ៉េត អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានប្រាប់នៃឧប្បហែតុគ្រោះធម្មជាតិដែលកើតឡើងនេះឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួនបីឃុំបានរងខ្សល់បក់បោកបណ្ដាលឲ្យអស់មួយចំនួននិងខូចខាតទាំងស្រុងចំនួនពីខ្នងផ្ទះ ដោយសាតែមានភ្លៀងកក់ខែលាយខ្សល់យ៉ាងខ្លាំងខ្លាមួយបានកើតឡើងកាលពីរសៀលម៉ោង៤និង០០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ។
លោកបន្តថាឥទ្ធិពលខ្សល់លាយភ្លៀងនោះ បានបោកបក់មកចំទីមួយ ឃុំផ្ទះរុង បើងដំបូលអស់ចំនួន៧ខ្នងផ្ទះ ទីពីប៉ះចំ ឃុំសំរ៉ោង បើងដំបូលអស់ចំនួន១០ខ្នងផ្ទះ និងដួលរលំខូចខាតទាំងស្រុងអស់ដំនួន ២ខ្នងផ្ទះ និង មួយខ្នងផ្ទះទៀតនៅឃុំ រកាត ក្នុងស្រុកភ្នំក្រវាញនខេត្តពោធិសាតៀ។លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញបានឲ្យដឹងផងដែរថា ឥទ្ធិពលភលៀងលាយខ្សល់កួចបោកបក់ដ៍អាក្រក់នេះពុំបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ គ្រោះថ្នាក់ដោយធម្មជាតិនេះឡើយ ។ អាជ្ញាធម៏បានកំពង់ចុះស្រង់ស្ថិតិតាមកន្លែងកើតហែតុឃុំនិមួយពីកាខូចខាតនេះដើម្បីឲ្យលោកអភិបាលខេត្តដឹង ក្នុងកាជួយឧបត្ថមដល់គ្រួសារជនរងគ្រោះ ដែលបានជួបគ្រោះធម្មជាតិនេះ៕




































