ខ្លោងទ្វារ​អង្គ័​រស​ង្គ្រា​ន្ត ត្រូវបាន​ប្តូរ​រូបរាង​ខ្លះៗ​ហើយ

0

​ខេត្តសៀមរាប​៖ បន្ទាប់ពី​មានការ​រិះគន់ យ៉ាង​ធ្ងន់ៗ​ពី​សំណាក់​មហាជន​និង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ទៅលើ​អ្នករៀបចំ​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ​២០១៥​នេះ ថា បានធ្វើ​ខ្លោងទ្វារ​អង្គ័​រស​ង្គ្រា​ន្ត​មាន​ភាពស្រដៀងគ្នា​ទៅនឹង​ខ្លោងទ្វារ​របស់​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន ទើប​គេ​ឃើញ​មានការIMG_20150406_140902​ផ្លាស់ប្តូរ​រូបរាង​មួយចំនួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៦​ខែមេសា ឆ្នាំ​២០១៥​នេះ​។​
ទាក់ទិន​នឹង​ករណីនេះ លោក ប៊ុន ថា​រិ​ទ្ធ អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​ប្រាប់ថា អ្នក​រិះគន់ គេ​ចេះតែ​រិះគន់​ទៅ ប៉ុន្តែ​ធាតុពិត​គេ​បាន​កសាងឡើង​តាម​រចនាបថ​របស់​ខ្មែរ ហើយ​ជាពិសេស​ធ្វើឡើង​ដើម្បី ឲ្យ​មានការ​រីកចំរើន​ក្នុង​សង្គមជាតិ​ទាំងមូល ។​លោក​បន្តថា បច្ចុប្បន្ននេះ គេ​កំពុងតែ​រៀបចំ​ផ្លាស់ប្តូរ​ពណ៌​មួយចំនួន​ហើយ ប៉ុន្តែ​ការងារ​ទាំងនោះ​គឺជា​ការងារ​របស់ (ស ស យ ក) ថ្នាក់ជាតិ​​ដូច្នេះ​អាជ្ញាធរ​នៅ​មិនទាន់​អាចធ្វើ​អត្ថាធិប្បាយ​បានច្បាស់លាស់​នៅឡើយ​ទេ​។​ជាមួយគ្នា​នោះ​លោក សោម រតនា អ្នកនាំពាក្យ( ស ស យ ក) បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា ករណីនេះ​លោក​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​នោះទេ​៕​IMG_20150406_140857