​​លោក​អភិបាលខេត្ត​ចូលរួម​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​ដី​ទំនាស់​រវាង​ឈ្មោះ​ពៅ​សារឿន​និង​លោក​បាញ់​ឡេង​

0

​ខេត្តបន្ទាយមានជ័យ​​នៅ​ល្ងាច​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​សាល ខ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដី​ទំនាស់​រវាង​ឈ្មោះ ពៅ​សារឿន​និង​លោក​បាញ់​ឡេង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ពិធី​នេះ​មានការ​ចូលរួម​លោក គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ង៉ោ​ម៉េង​ជ្រួញ​អភិបាលក្រុង​ប៉ោយប៉ែត​និង​មន្ត្រី​ពាក់​ពន្ធ​ជាច្រើន​នាក់​ទៀត​។​បើតាម​ការអះអាង​រប​ស់លោក​ង៉ោ​ម៉េង​ជ្រួញ​បាន​បំភ្លឺ​នៅក្នុង​អង្គ​ប្រជុំបាន​និយាយថា ដី​ទំនាស​រវាង​លោក​ពៅ​សារឿន​និង​លោក​បាញ់​ឡេង​វា​មាន​រយះពេល​ជិត​២០​ឆ្នាំកន្លងមក​ហើយ​ហើយ​ដី​ទំនាស់​នេះ​មាន​ទំ​ហ៊ុំ​បណ្តោយ​២៥០​ម៉ែត្រ​និង​ទទឹង​មាន​ប្រវែង​២០០​មែត្រ​។​លោក​ង៉ោ​ម៉េង​ជ្រួញ​បាន​និយាយ​បន្តថា​ការដោះស្រាយ​អំ​រឿង​ទំនាស់​ដីធ្លី​នេះ​ជា​លើក​ទី​៤​ហើយ​តែ​ក្នុងការ​ដោះស្រាយ​នោះ​មិនបាន​imageទទួលលទ្ធផល​ជា​ផ្លែផ្កា​អ្វី​នោះឡើយ​ព្រោះ​គូរ​ភាគី​នីមួយៗ​ចង់​យកតែ​ឈ្នះ​យក​ចាញ់​ទាំងសងខាង​តែ​រៀងៗ​ខ្លួន​រវាង​លោក​បាញ់​ឡេង​និង​លោក​ពៅ​សារឿន​នេះ​។​លោក​សេង​អាន​នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ឡើង​អាន​អនុក្រឹត្យ​លេខ​២ ៣ ២ ស ជ ណ របស់​ក្រសួងមហាផ្ទៃ​ដែល​បានចេញ​សេចក្តី​សម្រេចការ​ទំនាស់​អំពី​ដីធ្លី​រវាង​លោក​បាញ់​ឡេង​និង​លោក​ពៅ​សារឿន​នេះ​។​លោក​គោ​ស៊ុំ​សារឿ​បាន​មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​នោះ​ថា​លោក​និង​ខិតខំ​ស្វែងរក​គ​ន្លីៈ​នៅ​ចំណុច​សំខាន់ៗ​និង​ខំធ្វើការ​ស្រាវជ្រាវ​រាល់​បញ្ហា​ប្រឈម​image (1)ទំនាស់​ដីធ្លី​រវាង​លោក​ពៅ​សារឿន​និង​លោក​បាញ់​ឡេង​ដើម្បី​បញ្ចប់​នៅក្នុង​ការដោះស្រាយ​ដ៏​យូ​អង្វែង​បន្តទៀត​។​លោក​បាន​បន្តថា​ក្នុងករណី​មានទំនាស​ឬ​រារាំង​ពី​សំណាក់​អ្នក​ដែល​បាននិងកំពុង​ស្នាក់នៅ​លើ​ដី​ទំនាស់​ដោយ​រូបភាព​ណាមួយ​នោះ​លោក​និង​ខិតខំ​រក​វិធានការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​តាម​និតិ​វិធី​ច្បាប់​និង​ត្រូវ​ជាសវាង​ប្រើ​អំពើ​ហឹស្សា​ទៅលើ​គូភាគី​ទំនាស់​រៀងខ្លួន​៕​