​​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ​៖ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសារ​រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ការខូចខាត​តែ​សំណាងល្អ​មិនមាន​រងរបួស​ដល់​ម​នុស្ស ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៣​កែង​ផ្លូវ​លេខ​៣៤៨ ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-5392 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​193 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កូ​រូ​លា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-0086 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​348 ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​គ្នា​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង តែ​មិន​បណ្តាល​ឲ្យ​រងរបួស​ដល់​មនុស្ស​នោះទេ​។​3
​ ​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​កូ​រូ​លា ព្រម​ចេញថ្លៃ​ខូចខាត ទៅលើ​ភាគី​ខាង​រថយន្ត​ហាយ​ឡែ​ន​ឌ័​យ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​៕4